អូស្ត្រាលីបង្ហាញមហិច្ឆតាចង់គ្រប់គ្រងអំណាចរបស់ Facebook និង Google
អូស្ត្រាលី ៖ ភ្នាក់ងារសារព័ត៌មាន Channel News Asia បានរាយការណ៍កាលពីថ្ងៃចន្ទ កន្លងមកថា លោក Rod…
អូស្ត្រាលី ៖ ភ្នាក់ងារសារព័ត៌មាន Channel News Asia បានរាយការណ៍កាលពីថ្ងៃចន្ទ កន្លងមកថា លោក Rod…
អូស្ត្រាលី ៖ ភ្នាក់ងារសារព័ត៌មាន Channel News Asia បានរាយការណ៍កាលពីថ្ងៃចន្ទ កន្លងមកថា លោក Rod Sims ដែលជាប្រធានគណៈកម្មាធិការការប្រកួតប្រជែង និងអតិថិជនអូស្ត្រាលី (ACCC) បានព្រមានថាយើងត្រូវការវិធានការថ្មីៗដើម្បីគ្រប់គ្រងក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Google និង Facebook ដើម្បីការពារអនាគតសារព័ត៌មានឯករាជ្យបាន ។
លោកបានបន្ថែមថា អំណាចទីផ្សាររបស់ Google និង Facebook បានប៉ះពាល់ដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងប្រទេសអូស្ត្រាលីយ៉ាងខ្លាំង ។
ចំនួនអ្នកសារព័ត៌មានដែលធ្វើការជូនក្រុមហ៊ុនកាសែតអូស្ត្រាលីបានធ្លាក់ចុះអស់២០%ក្នុងកំឡុងឆ្នាំ ២០១៤ដល់២០១៧ ព្រោះប្រាក់ចំណូលបានពីការផ្សាយពាណិជ្ជកម្មលើកាសែតបានធ្លាក់ចុះ ។ ប៉ុន្តែផ្ទុយមកវិញ Google និង Facebook បែរជាគ្រប់គ្រង៧០%នៃការចំណាយលើការផ្សាយពាណិជ្ជកម្មលើប្រព័ន្ធអ៊ីនធើណែតទៅវិញ ។
លោក Sims បាននិយាយថា «ការងាកទៅកាន់ប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មលើប្រព័ន្ធអ៊ីនធើណែត និងការងាកទៅវេទិកាឌីជីថលផ្សេងៗបានកាត់បន្ថយសមត្ថភាពរបស់អាជីវកម្មផ្សព្វផ្សាយក្នុងការផ្សព្វផ្សាយ និងលើកស្ទួយវិស័យសារព័ត៌មាន»។
លោកបានបន្ថែមថា បើទោះជាវេទិកាទាំងនោះទទួលបានប្រាក់ចំណូលច្រើនពីការផ្សាយពាណិជ្ជកម្មពិតមែនក្តី ពួកគេមិនបង្កើតព័ត៌មានថ្មីៗឡើយ ។ ផ្ទុយមកវិញ «ពួកគេជ្រើសរើស កែសម្រួល វាយតម្លៃ និងរៀបចំព័ត៌មានដែលសរសេរឡើងដោយភាគីទីបី» ។
លោកបានបន្ថែមទៀតថា ការមានអំណាចនេះទាំងក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ និងការផ្សាយពាណិជ្ជកម្មត្រូវមានទំនួលខុសត្រូវសង្គមខ្ពស់ផងដែរ ៕
ចែករំលែកព័តមាននេះ