ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌី សូ​នី​តា ល្វីងមុខដោយ​រឿង​របស់​ចំប៉ី​ខ្មៅ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រឿងរ៉ាវ​ចំ​ប៉ី​ខ្មៅ​ដែល​បាន​តិះដៀល​ជាតិខ្មែរ​បាន​ធ្វើ​ឲ្យ​កក្រើក​ខ្លាំង​តាម​ហ្វេ​ស​ប៊ុ​ក ហើយ​មហាជន​ទូទៅ និង​អ្នកសិល្បៈ​មួយ​ចំនួន​ចូលរួម​ជា​យោបល់ ផ្សេង​ៗ​គ្នា ។ រឿង​ចំប៉ី​ខ្មៅ ក៏​ធ្វើ​ឲ្យ​ល្វីងមុខ​ដល់​តារា​សម្តែង​ឌី សូ​នី​តា ដែរ…

រាជធានី​ភ្នំពេញ​៖ រឿងរ៉ាវ​ចំ​ប៉ី​ខ្មៅ​ដែល​បាន​តិះដៀល​ជាតិខ្មែរ​បាន​ធ្វើ​ឲ្យ​កក្រើក​ខ្លាំង​តាម​ហ្វេ​ស​ប៊ុ​ក ហើយ​មហាជន​ទូទៅ និង​អ្នកសិល្បៈ​មួយ​ចំនួន​ចូលរួម​ជា​យោបល់ ផ្សេង​ៗ​គ្នា ។ រឿង​ចំប៉ី​ខ្មៅ ក៏​ធ្វើ​ឲ្យ​ល្វីងមុខ​ដល់​តារា​សម្តែង​ឌី សូ​នី​តា ដែរ ។

ក្នុង​ពេល​តុលាការ​ចាត់ការ​ទៅ​លើ​ចំ​ប៉ី​ខ្មៅ​នោះ ម្តាយ​របស់​គេ​បាន​ចេញ​មុខ​សុំ​ការ​សន្តោស​ប្រណី និង​សុំ​ការ​លើកលែង​ចំពោះ​ទោស​កំហុស​របស់​កូន ។ រឿង​នេះ​តារា​សម្តែង​កញ្ញា​ឌី សូ​នី​តា ក៏​បាន​ចូលរួម​ជា​យោ​បល់ និង​សម្តែង​ការ​រំជួលចិត្ត​ចំពោះ​ពាក្យ​សម្តី​ម្តាយ​ចំ​បុ​ី​ខ្មៅ​ដែល​គាត់​បាន​ប្រកាស​ហ៊ាន​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ឲ្យ​កូន​បាន​រួច​ទោស ។ ពាក្យពេចន៍​ម្តាយ​ចំប៉ី​ខ្មៅ ធ្វើ​ឲ្យ​ឌី សូ​នី​តា នឹកឃើញ​ដល់​ម្តាយ​របស់​ខ្លួន​ដែល​ធ្លាប់​ធ្វើ​រឿង​ស្រ​ដៀង​គ្នា​នេះ​ដែរ ប៉ុន្តែ​បន្ទាប់​មក​នាង​បញ្ជាក់​ថា​មិន​មាន​ន័យ​លើក​ចិត្ត​ចំពោះ​ចំ​បុ​ី​ខ្មៅ និង​ក្រុម​គ្រួសារ​ឡើយ​។ ការ​លើក​ឡើង​របស់​ឌី សូ​នី​តា ត្រូវ​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​«​ក្រូចឆ្មារ​ផ្អែម​» ចំអក​ឡក​ឡាយ ហើយ​ចង់​ឲ្យ​នាង​ជាប់​ទោស​ជំនួស​ចំ​បុ​ី​ខ្មៅ​ថែម​ទៀត​ផង ។

ការ​ចំអក​បាន​ធ្វើ​ឲ្យ​ឌី សូ​នី​តា ខឹង​ខ្លាំង និង​បាន​ចាត់​ទុក​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​នោះ​ជា​ឈ្លើង​ក្នុង​សង្គម ។ ឌី សូ​នី​តា បាន​បង្ហោះ​សារ​ដោយ​ភ្ជាប់​ជាមួយ​ការ​ខំ​មេន​ពី​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​រូប​នោះ​ថា «​បងប្អូន​អើយ​ជួយ​មើល​សម្តី​ខ្ញុំ​និយាយ​បង្ហោះ​យប់មិញ​តើ​ខុស​ត្រង់​ណា ខ្ញុំ​មិន​បាន​កាន់ជើង​ចំ​ប៉ី​ខ្មៅ​ទេ ខ្ញុំ​ខឹង​ទៅ​វិញ​តើ​ដែល​ធ្វើ​ឲ្យ​ម្តាយ​ស្រក់​ទឹកភ្នែក ហើយ​សារព័ត៌មាន​ក៏​បាន​ចុះ​ផ្សាយ​ពី​សម្តី​ខ្ញុំ​ដែល​ខឹង​នឹង​ចំ​ប៉ីខ្មៅ ហើយ​អាណិត​ម្តាយ​ចំ​ប៉ី​ខ្មៅ ស្រាប់តែ​មាន​អា​ឈ្លើងសង្គម ខ្លួន​មនុស្ស​ចរិត​ឆ្កែ ខួរ​សុទ្ធតែ​អាចម៍ ចូល​មក​ខំ​មិន​ឲ្យ​ខ្ញុំ​ថា «​បើ​អាណិត​ណាស់​ចូល​ព្រៃ​ស​ជំនួស​ចំ​ប៉ី​ខ្មៅ​ទៅ​!» ។

យីអើ ! ដល់​អ៊ីចឹង​បានដឹង​ថា​ចំ​ប៉ីខ្មៅ​វា​ជេរ​អា​មនុស្ស​ចរិត​ឆ្កែ​ខួរ​អាចម៍​ដូច​ពួក​អា​អស់ឯង​មិន​ខុស​មែន ។ មុន​នឹង​អ្នកឯង​និយាយ​ថា​ឲ្យ​ខ្ញុំ​ហ្នឹង អ្នកឯង​មាន​មើល​សម្តី​ខ្ញុំ​និយាយ​អស់​ទេ ? ឬ​បាន​តែ​មើល​មនុស្ស​តែ​សំបក​ក្រៅ ហើយ​ចាំ តែ​ៗ ស្ករ​ៗ​តាម​គេ បើ​ខ្លាំង​ដាក់​រូប​ពិត​មក​កុំ​ហ្វេ​ក​អា​ខោ​ន អា​បំពុលសង្គម ។ យី ! ហួសចិត្ត​ហ្មង​ខ្ញុំ មនុស្ស​អ៊ីចឹង​នៅ​រស់​ប៉ុន្មាន​នាក់​ទៀត ឲ្យ​គេ​មក​កាច់​បំបាក់​ក​ឲ្យ​អស់​ទៅ មក​ដៀល​ឯង​លេង​ទាំង​ថ្ងៃ អាន​រក វា​ចង់​ល្បី​ហើយ​មើលទៅ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ