ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គល​ជោគជ័យ​តែងតែ​បដិសេធ​រាល់​ទ​ង្វើ​ទាំងនេះ

5 ឆ្នាំ មុន

តាម​ការ​សង្កេត បុគ្គល​ជោគជ័យ​ជា​ច្រើន​មាន​ចំណុច​មួយ​ចំនួន​ដែល​ពួក​គេ​តែងតែ​បដិសេធ​មិន​ធ្វើ​។ តើ​លោក​អ្នក​ធ្លាប់​សង្កេត​ដោយ​ខ្លួនឯង​ដែរ​ឬទេ ? ចំណុច​ទាំងនោះ​រួម​មាន​ដូច​តទៅ ៖ ១-​មិន​ធ្វើ​អ្វី​ខុស​ពី​ផែនការ ៖ ពួក​គេ​បាន​ផ្តោត​លើ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​ឱ្យ​សម្រេច ។…

តាម​ការ​សង្កេត បុគ្គល​ជោគជ័យ​ជា​ច្រើន​មាន​ចំណុច​មួយ​ចំនួន​ដែល​ពួក​គេ​តែងតែ​បដិសេធ​មិន​ធ្វើ​។ តើ​លោក​អ្នក​ធ្លាប់​សង្កេត​ដោយ​ខ្លួនឯង​ដែរ​ឬទេ ? ចំណុច​ទាំងនោះ​រួម​មាន​ដូច​តទៅ ៖

១-​មិន​ធ្វើ​អ្វី​ខុស​ពី​ផែនការ ៖ ពួក​គេ​បាន​ផ្តោត​លើ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​ឱ្យ​សម្រេច ។ ពួក​គេ​មាន​ទាំង​របៀប វិន័យ និង​ភាព​ឈ្លាសវៃ​សម្រាប់​បែងចែក​ពេលវេលា ដូច​ជា​បញ្ជី​ត្រូវធ្វើ (To-Do-List) ដើម្បី​មិន​ឱ្យ​បាត់បង់​រឿង​សំខាន់​ៗ ។

២-​មិន​យក​ខ្លួន​ទៅ​ក្បែរ​អ្នកមាន​គំនិត​អវិជ្ជមាន ៖ អ្នក​ដែល​មាន​ឥរិយាបថ​អវិជ្ជមាន និង​ចូល​ចិត្ត​តវ៉ា​គ្រប់​រឿង ជា​ក្រុម​មនុស្ស​ដែល​បុគ្គល​ជោគជ័យ​មិន​ចង់​នៅ​ក្បែរ​ជា​ដាច់ខាត ព្រោះ​ការ​នៅ​ក្បែរ​មនុស្ស​ប្រភេទ​នេះ គឺ​មាន​តែ​យក​ភាព​អវិជ្ជមាន​មក​ដាក់​ក្នុង​ខ្លួន ។ បុគ្គល​ជោគជ័យ​រមែងតែ​នាំ​ខ្លួនឯង​ទៅ​ទីកន្លែង​ដែល​គិត​វិជ្ជមាន និង​អ្នក​ដែល​អាច​បំផុសគំនិត​ដល់​ពួក​គេ ។

៣-​មិន​គិត​ថា ភាព​លំបាក​គឺជា​បញ្ហា ៖ នៅ​ពេល​បុគ្គល​ជោគជ័យ​ជួប​ឧបសគ្គ ពួក​គេ​នឹង​មើលឃើញ​ថា នេះ​ជា​បញ្ហា​ប្រឈម​ដែល​ត្រូវ​ដោះស្រាយ​ឱ្យ​បាន ហើយ​ពួក​គេ​នឹង​អាច​ទទួល​បាន​នូវ​បទ​ពិសោធន៍​ដ៏​ល្អ និង​កាន់តែ​រឹង​មាំ​ឡើង ។

៤-​មិន​យក​បញ្ហា​មក​ទាញ​ខ្លួន​ឱ្យ​ធ្លាក់​ចុះ ៖ នៅ​ពេល​ជួប​បញ្ហា ពួក​គេ​ចៀសវាង​មិន​ផ្តោត​តែ​លើ​បញ្ហា​តែ​ម្យ៉ាង​នោះ​ទេ គឺ​ពួក​គេ​មើលទៅ​លើ​សកម្មភាព និង​ធ្វើ​ឱ្យ​ស្ថានការណ៍​ល្អ​ប្រសើរ​ឡើង​វិញ ។

៥-​មិន​បណ្ដោយ​ឲ្យ​ការ​លើក​ឡើង​របស់​អ្នក​ដទៃ​មក​ប៉ះពាល់​ដល់​ទំនុកចិត្ត​របស់​ខ្លួន ៖ បុគ្គល​ជោគជ័យ​មិន​បណ្តោយ​ឱ្យ​ការ​សម្រេចចិត្ត ឬ​ពាក្យ​សម្តី​របស់​អ្នក​ដទៃ​ប៉ះពាល់​មក​លើ​ខ្លួន​ឡើយ ព្រោះ​ពួក​គេ​ដឹង​យ៉ាង​ច្បាស់​ថា រូបគេ​មាន​តម្លៃ និង​ជំហរ​រឹង​មាំ ។ ម្យ៉ាងទៀត ពួក​គេ​ដឹង​ថា ពួក​គ​រស់​ដើម្បី​អ្វី និង​កំពុង​ស្វែងរក​អ្វី ដោយ​មាន​ក្រឹត្យក្រម​នៅ​ក្នុង​ចិត្ត ដើម្បី​ទៅ​ដល់​គោលដៅ ។

៦-​មិន​បន្ទោស​អ្នក​ដទៃ ៖ បុគ្គល​ជោគជ័យ​ទទួលខុសត្រូវ​ជាមួយនឹង​កំហុស​របស់​ខ្លួន នៅ​ពេល​មាន​អ្វី​ខុសធម្មតា​កើតឡើង ពួក​គេ​នឹង​ទទួលខុសត្រូវ ព្រមទាំង​ដោះស្រាយ​វា ។

៧-​មិន​ច្រណែន​អ្នក​ដទៃ​ដែល​ជោគជ័យ ៖ ពួក​គេ​ជឿ​ថា នឹង​ទទួល​បាន​ជោគជ័យ​បែប​នេះ​ដូច​គ្នា​នៅ​ថ្ងៃ​ណាមួយ ហើយ​នៅ​ពេល​មាន​អ្នក​ទទួល​ជោគជ័យ​កាន់តែ​ច្រើន ពិភពលោក​នឹង​កាន់តែ​គួរ​ឱ្យ​ចង់​រស់នៅ ។ ការ​ដែល​ឃើញ​ភាព​ជោគជ័យ​របស់​អ្នក​ដទៃ មិន​បាន​ធ្វើ​ឱ្យ​ពួក​គេ​ច្រណែន​នោះ​ទេ ប៉ុន្តែ​បែរ​មាន​អារម្មណ៍​ថា ជា​កម្លាំង​ជំរុញ​ទឹកចិត្ត​ច្រើន​ជាង ។

៨-​មិន​ភ្លេច​រីករាយ​ជាមួយ​ជីវិត ៖ បុគ្គល​ជោគជ័យ ដឹង​យ៉ាង​ច្បាស់​ថា ការ​ធ្វើការ​ដោយ​ប្រាសចាក​ពី​ភាព​រីករាយ គឺជា​រឿង​គ្មាន​តម្លៃ ។ ភាព​ជោគជ័យ គួរតែ​កើតឡើង​ពី​ការងារ​ដែល​បង្កើត​ក្តី​រីករាយ និង​ដឹង​ថា ពេល​ណា គួរ​សម្រាក​លម្ហែកាយ ។

៩-​មិន​មើល​រំលង​រឿង​សុខភាព ៖ ភាព​ជោគជ័យ​ពិតប្រាកដ​របស់​ក្រុម​មនុស្ស​ទាំងនេះ​កើត​ចេញពី​មាន​សុខភាព​ល្អ ដែល​ធ្វើ​ឱ្យ​ខួរក្បាល​ស្រឡះ​ល្អ និង​មាន​កម្លាំង​ពេញ​ខ្លួន ។

១០-​មិន​គ្រាន់តែ​និយាយ តែ​ត្រូវ​អនុវត្ត ៖ ជំនួស​ឱ្យ​គ្រាន់តែ​និយាយ ឬ​រិះគន់​អ្នក​ដទៃ ពួក​គេ​បាន​ធ្វើ​វា​ឱ្យ​កើតឡើង​តែ​ម្តង ។

១១-​មិន​បណ្តោយ​ខ្លួន​ឲ្យ​ក្លាយជា​ជន​រងគ្រោះ ៖ បុគ្គល​ទាំងនេះ​មិន​ព្រមឱ្យ​ខ្លួនឯង​ក្លាយជា​ជន​រង​គ្រោះ​ពី​អំពើ​របស់​អ្នក​ដទៃ​ឡើយ ។ ពួក​គេ​ឈ្លាសវៃ​ក្នុង​ការ​ចៀសវាង​ពី​មនុស្ស​មិនល្អ ឬ​ស្ថានការណ៍​អាក្រក់ ។

១២-​មិន​នៅ​ជាមួយ​អតីតកាល ៖ ពួក​គេ​នឹង​មិន​ព្រមឱ្យ​អតីតកាល​មក​ធ្វើ​ជា​ឧបសគ្គ​ក្នុង​ជីវិត​ឡើយ ព្រោះ​ប្រសិនជា​ប្រើ​ជីវិត​ជាមួយ​អតីតកាល ក៏​នឹង​គ្មាន​ក្តី​សុខ​ក្នុង​ពេល​បច្ចុប្បន្ន​ដែរ ។

១៣-​មិន​បញ្ឈប់​ការ​រៀនសូត្រ ៖ មិន​ថា​អាយុ​ប៉ុន្មាន​ក៏​ដោយ ពួក​គេ​មិន​បញ្ឈប់​ការ​រៀនសូត្រ​ឡើយ ព្រោះ​គេ​ជឿជាក់​ថា គ្មាន​អ្នក​ណា​ម្នាក់​ដឹង​គ្រប់​យ៉ាងនោះ​ទេ​។ ដូច្នេះ កុំ​ធ្វើខ្លួន​ជា​កែវ​ដែល​មានទឹក​ពេញ តែ​ចូរ​ធ្វើខ្លួន​ជា​កែវ​ដែល​មានទឹក​កន្លះ ដែល​នៅ​សល់​កន្លះ​ទៀត​ជា​កន្លែង​ទំនេរ​ដើម្បី​រៀនសូត្រ​ជា​និច្ច ។

១៤-​តែង​បញ្ចប់​ដោយ​ពាក្យ «​អរគុណ​» ៖ មិន​ថា​ជា​រឿង​តូច​ឬ​ធំ បុគ្គល​ជោគជ័យ​នឹង​មាន​អារម្មណ៍​អរគុណ​​ជា​និច្ច​នូវ​អ្វី​គ្រប់យ៉ាង ដែល​ធ្វើ​ឱ្យ​ពួក​គេ​មានជីវិត​ដល់​សព្វ​ថ្ងៃនេះ​។ ពួក​គេ​ចូល​ចិត្ត​អ្នកគាំទ្រ​ជា​និច្ច ហើយនឹង​អាច​ចាប់ផ្តើម​ថ្ងៃ​ថ្មី​ដោយ​ភាព​វិជ្ជមាន និង​គំនិតល្អ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ