ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ឃឹម​មាន​ប្រសិទ្ធភាព​! ក្រុម​អន្តរាគមន៍​ពិសេស​សម្រាប់​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ត្រូវ​បាន​បង្កើត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​មុន​នេះ​បន្តិច​ថា​ មានការ​សម្រេច​បង្កើត​ក្រុម​អន្តរាគមន៍​ពិសេស​សម្រាប់​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ចំនួន​៣​ក្រុម ដោយ​មានការ​ឯកភាព​ពី​គណ​:​បញ្ជាការ​ឯកភាព​សាលា​រាជធានី​ភ្នំពេញ ។…

រាជធានីភ្នំពេញ ៖ យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​មុន​នេះ​បន្តិច​ថា​ មានការ​សម្រេច​បង្កើត​ក្រុម​អន្តរាគមន៍​ពិសេស​សម្រាប់​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ចំនួន​៣​ក្រុម ដោយ​មានការ​ឯកភាព​ពី​គណ​:​បញ្ជាការ​ឯកភាព​សាលា​រាជធានី​ភ្នំពេញ ។

លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត បាន​បញ្ជាក់​ថា​ ​ក្រុម​នេះ​នឹង​ចល័ត​ទៅ​គ្រប់​គោលដៅ​ដែល​មានការ​កកស្ទះ​ខ្លាំង​រៀងរាល់ថ្ងៃ​, ​ទប់ស្កាត់​ការ​ជិះ​បញ្ច្រាស​នៅ​ម៉ោង​កកស្ទះ និងសុំ​អោយ​កម្លាំង​សម្រួល​ចរាចរណ៍​ពេល​ស្ទះ​ខ្លាំង​អោយ​បាន​ធូរស្បើយ មិន​ត្រូវ​ឈរ​លើ​ថ្នល់ មើល​ការ​កកស្ទះ​ឡើយ ។

ក្រុមការងារ​ពិសេស​នឹង​ត្រូវ​ជិះ​ម៉ូតូ​ចល័ត​ទៅ​គ្រប់កន្លែង​ដែល​ស្ទះ ហើយ​សម្រួល​ដោះស្រាយ​បញ្ហា​ស្ទះ​ភ្លាម​ៗ, ​ត្រូវ​ត្រៀមខ្លួន​ជា​និច្ច​នៅ​តាម​ច្រកចេញ​រាជធានី​ភ្នំពេញ​នៅ​ពេល​មាន​ពិធីបុណ្យ​ជាតិ​សំខាន់​ៗ, ត្រូវ​លុប​បំបាត់​សកម្មភាព​ពួនស្ទាក់​ដើម្បី​ចាប់​អ្នក​ប្រព្រឹត្តបទ​ល្មេ​ី​ស​ចរាចរណ៍ និង​មាន​បំប៉ន​វគ្គ​សិក្សា​ដល់​មន្ត្រី​នគរបាល​ចរាចរណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ