ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​ចង់ឱ្យ​ឆ្កែ​ខ្លួន​កាន់តែ​ស្អាត​…​បែរ​ក្លាយជា​វិប្បដិសារី

5 ឆ្នាំ មុន

តាមប្រភពពីMetroឱ្យដឹងថា ​ម្ចាស់​បាននាំឆ្កែរបស់ខ្លួន​ទៅលាបថ្នាំ​ពណ៌ហាយឡាយ​រោម​ត្រចៀក​និង​កន្ទុយ នៅក្នុងសាឡនរបស់ឆ្កែ តែបន្សល់ទុកនូវវិប្បដិសារីជេរស្តីខ្លួនឯង ​ដែលធ្វើឱ្យឆ្កែដ៏ស្អាតមួយ​ក្បាល​ឈ្មោះ Diffy នោះ ក្លាយទៅជាឆ្កែគ្មានត្រចៀក ។ ម្ចាស់ដែលសុំមិនបញ្ចេញឈ្មោះ…

តាមប្រភពពីMetroឱ្យដឹងថា ​ម្ចាស់​បាននាំឆ្កែរបស់ខ្លួន​ទៅលាបថ្នាំ​ពណ៌ហាយឡាយ​រោម​ត្រចៀក​និង​កន្ទុយ នៅក្នុងសាឡនរបស់ឆ្កែ តែបន្សល់ទុកនូវវិប្បដិសារីជេរស្តីខ្លួនឯង ​ដែលធ្វើឱ្យឆ្កែដ៏ស្អាតមួយ​ក្បាល​ឈ្មោះ Diffy នោះ ក្លាយទៅជាឆ្កែគ្មានត្រចៀក ។

ម្ចាស់ដែលសុំមិនបញ្ចេញឈ្មោះ បាននាំឆ្កែ Diffy ទៅហាង នៅ Hua Hi​ ភាគខាងកើតប្រទេសថៃ​កាលពីសប្តាហ៍មុន ដើម្បីលាបថ្នាំប្តូរពណ៌រោមឱ្យទៅជាក្រហមនៅស្លឹកត្រចៀក និងកន្ទុយ ។ ជាង​ច្នៃ​ម៉ូដបានលាបថ្នាំទុកចោល៤០នាទី ដោយដាក់ឧបករណ៍ហាមមិនឱ្យឆ្កែលិត។ ក្រោយពីលាងទឹកចេញ ម្ចាស់ក៏ឆ្ងល់ថា ហេតុអ្វីបានជាស្លឹកត្រចៀកឆ្កែរបស់ខ្លួនមិនបាស់ឡើងដូចរាល់ដង ។ ខាងម្ចាស់ហាងថា វានឹងលែងអីនៅពីរបីថ្ងៃក្រោយ ។

នៅពេលនោះ ម្ចាស់ឆ្កែក៏សង្កេតឃើញថា​ ស្បែកនៅកន្លែងលាបថ្នាំ មានឡើងពណ៌ក្រហម ដែល​ដូចជាអាលែកហ្ស៊ីអ៊ីចឹង។ ដោយឃើញដូចនេះ ម្ចាស់ក៏បានសរសេរបង្ហោះលើអនឡាញសួរ​យោ​បល់របស់មហាជន ក្រែងលោរអាចជួយវា​បានខ្លះ ។ តែ​ទុយនឹងការគិត ព្រោះតែគ្រប់គ្នាបានប​ន្ទោសមកលើការនាំឆ្កែទៅហាងលាបថ្នាំប្តូរពណ៌រោម ។

ប៉ុន្មានថ្ងៃក្រោយមក ស្រាប់តែត្រចៀកទាំងគូបានជ្រុះចេញពីលើក្បាលរបស់ Diffy ដែលធ្វើឱ្យម្ចាស់​មានការរន្ធត់ចិត្តជាខ្លាំង ទើបបង្ហោះសារជាថ្មីម្តងទៀត ។ ខាងក្រុមជួយសង្គ្រោះសត្វចិញ្ចឹម RSPCA បានប្រាប់ដល់ម្ចាស់ឆ្កែដទៃទៀត កុំឱ្យប្តូរពណ៌រោមសត្វចិញ្ចឹមរបស់ខ្លួនឱ្យសោះ បើទោះបី​ជា​វា​សរ​សេរ​ដាក់​ថា ប្រើសម្រាប់សត្វក៏ដោយ៕

អត្ថបទសរសេរ ដោយ