លោក​អ្នក​កំពុង​ត្រៀម​ផ្លាស់​ប្ដូរ​លំនៅ​ឋាន​មែន​ទេ ?

Sponsored

បន្ទាប់​ពី​លោក​អ្នក​បាន​ទិញ​លំនៅ​ឋាន​ដែល​ត្រូវចិត្ត​ហើយ ភារកិច្ច​បន្ត​គឺ​អ្នក​ត្រូវ​ផ្លាស់​ប្តូរ​ទៅ​កាន់​លំនៅ​ឋាន​ថ្មី​នោះ ។ ប្រសិនបើ​ទៅ​តែ​ខ្លួន វា​មិនមែន​ជា​រឿង​ធំដុំ​ឡើយ តែ​ចំពោះ​សម្ភារ​ប្រើប្រាស់​ផ្សេង​ៗ អ្នក​អាច​ត្រូវ​គិត​ជា​ថ្មី ហើយ​រៀបចំ​ផែនការ​ឱ្យ​បាន​ល្អ ។ ថ្ងៃនេះ យើង​មាន​គន្លឹះ​ខ្លះ​ៗ​ដែល​នឹង​ជួយ​ឱ្យ​ការ​ផ្លាស់​ប្តូរ​លំនៅ​ឋាន​របស់​លោក​អ្នក មិនមែន​ជា​រឿង​ពិបាក បើសិនជា​បាន​ត្រៀមខ្លួន​ជា​ស្រេច​តាម​ចំណុច​ដូច​ខាងក្រោម ៖

១-​កំណត់​ថ្ងៃ​រើ​ចេញគ្រាន់តែ​កំណត់​ថ្ងៃ​រើ​ចេញ កុំ​គិត​ថា​ជា​រឿង​មិន​សំខាន់ ព្រោះថា អ្នក​ត្រូវ​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ត្រៀមខ្លួន​រើ​ផ្ទះ និង​ដើម្បី​អាច​បែងចែក​ពេលវេលា​ជា​ជំហាន​ៗ រួម​ទាំង​ត្រូវប៉ាន់​ស្មានថា អ្នក​នឹង​អាច​ចាត់ចែង​រើ​ផ្ទះ​ដោយ​ខ្លួនឯង​បាន ឬ​ត្រូវ​អាស្រ័យ​លើ​ការ​ជួយ​ពី​អ្នក​ដទៃ​ទៀត​ដើម្បី​ឱ្យទាន់​ពេលវេលា ។ ២-​ត្រួតពិនិត្យ​មើល​ទ្រព្យសម្បត្តិ​ដែល​មាន​ក្នុងផ្ទះ ការ​ពិនិត្យ​មើល​សម្ភារ​ចាំបាច់​ទាំងអស់ ដែល​ត្រូវ​ផ្លាស់​ទី​ទៅ​ផ្ទះ​ថ្មី ជាបឋម អ្នក​ត្រូវ​បែងចែក​ជា​៣​ផ្នែក​ធំ​ៗ​ដូច​ជា ៖ -​សម្ភារ​ដែល​មិន​អាច​រើ​ចេញ​ដោយ​ខ្លួនឯង​៖ មាន​ន័យ​ថា ជា​វត្ថុ​ដែល​មាន​ទំហំ​ធំ មាន​ទម្ងន់​ធ្ងន់ ហើយ​វត្ថុ​នោះ​នៅ​ជាប់​នឹង​លំនៅ​ឋាន ដែល​ត្រូវការ​អ្នកជំនាញ​ក្នុង​ការ​រើ​ដូច​ជា ម៉ាស៊ីនត្រជាក់ ឬ​សម្ភារ​អគ្គិសនី​ជាដើម ។

-​សម្ភារ​ដែល​អាច​រើ​ដោយ​ខ្លួនឯង​បាន ៖ ត្រូវធ្វើ​បញ្ជី​ទុក​ដើម្បី​ប៉ាន់​ស្មានថា នឹង​ត្រូវ​រើ​ចេញ​បែប​ណា ត្រូវ​រុំ ឬ​ដាក់​ក្នុង​ប្រអប់​បែប​ណា ច្រើន ឬ​តិច ។ -​សម្ភារ​ដែល​មិន​ត្រូវ​រើ​ទៅ​ផ្ទះ​ថ្មី ៖ ចូរ​ធ្វើ​បញ្ជី​ទុក​សម្រាប់​ត្រៀម​ចំណាយ​ក្នុង​ការ​រើ​ចេញ ។ ៣-​ទាក់ទង​ជាមួយ​ផ្នែក​រើ​ផ្ទះ ឬ​កម្មករ អ្នក​អាច​កំណត់​ថ្ងៃ និង​ពេលវេលា​ជាមួយ​ផ្នែក​រើ​ផ្ទះ ឬ​កម្មករ ដើម្បី​ឱ្យ​ពួក​គេ​មក​រើ​សម្ភារ​ដែល​អ្នក​មិន​អាច​ធ្វើ​ដោយ​ខ្លួនឯង​បាន ។ អ្នក​អាច​ថតរូប ព្រមទាំង​ផ្តល់​ព័ត៌មាន​ឱ្យ​បាន​លម្អិត​ដល់​ផ្នែក​រើ​ឬ​កម្មករ អំពី​សម្ភារ​ទាំងអស់​ដែល​ត្រូវ​រើ​ចេញ ។ ៤-​ត្រៀម​កេស​ដាក់​សម្ភារ អ្នក​អាច​ជ្រើសរើស​កេស​ដាក់​សម្ភារ​ផ្សេង​ៗ ដើម្បី​ការពារ​សម្ភារ​ងាយ​បែកបាក់ ដូច​ជា ចាន គ្រឿង​ធ្វើ​ពី​កែវ ឬ​កញ្ចក់ បន្ទាប់​មក​អ្នក​ត្រូវ​ត្រៀម​ប្លា​ស្ទិ​ក ឬ​ប្រើ​ស្នោ​សម្រាប់​ការពារ​ក្នុង​ពេល​មានការ​ប៉ះទង្គិច​ខ្លាំង​។ រីឯ​គ្រឿងសង្ហារិម​ផ្សេង​ៗ​ដូច​ជា តុ ទូ ជាដើម អ្នក​អាច​រុំ​នៅ​តាម​ជ្រុង​នីមួយ​ៗ​ដោយ​ប្រើ​ស្នោ ព្រោះ​វា​អាច​ការពារ​ការ​ប៉ះទង្គិច​នៅ​ផ្ទៃ​ខាង​មុខ និង​ការ​លោត​ចេញ​នូវ​សម្ភារ​ផង​ដែរ ។

៥-​ចាប់ផ្តើម​ប្រមូល​សម្ភារអ្នក​អាច​ប្រមូល​សម្ភារ​នៅ​តាម​បន្ទប់​នីមួយ​ៗ ជា​បណ្ដើរ​ៗ ដូច​ជា សម្ភារ​ណា​ដែល​ប្រើប្រាស់​ជាមួយ​គ្នា ត្រូវ​ប្រមូល​ដាក់​ជាមួយ​គ្នា ហើយ​រៀបចំ​សម្ភារ​ដែល​ងាយ​បែក ឬ​ត្រូវ​ថែរក្សា​ជា​ពិសេស ត្រូវ​ទុកជា​មួយ​គ្នា រួច​បិទ​ស្លាក​ឈ្មោះ​នៅ​លើ​ប្រអប់​ទាំងនោះ​ថា ក្នុង​ប្រអប់​មាន​អ្វីខ្លះ និង​បញ្ជាក់​ឱ្យ​ច្បាស់​ថា ប្រអប់​ទាំងនេះ​នឹង​ត្រូវ​ដឹក​ជញ្ជូន​ទៅ​បន្ទប់​ណាមួយ ដើម្បី​ឱ្យ​កម្មករ​មក​ជួយ​នោះ​បានដឹង​យ៉ាង​ច្បាស់​ថា នឹង​យក​ប្រអប់​នោះ​ទៅ​ទុក​នៅ​កន្លែង​ណា ។ ចំណែក​ឧបករណ៍​អគ្គិសនី​ដែល​មាន​ជាប់​ខ្សែភ្លើង ត្រូវ​រៀបចំ​ខ្សែភ្លើង​នោះ​ឱ្យ​រៀបរយ និង​រុំ​ដោយ​ក្រដាស​កាសែត​ដាក់​ជាមួយ​គ្នា ដើម្បី​ការពារ​ការ​ដាច់ ។

៦-​ដំណើរការ​ដឹក​ជញ្ជូននៅ​ពេល​ដល់​ថ្ងៃ​កំណត់​ផ្លាស់​ប្តូរ​ផ្ទះ​មក​ដល់ ចូរ​យក​សម្ភារ​ដុំ​ធំ និង​មាន​ទម្ងន់​ធ្ងន់​ឡើង​លើ​រថយន្ត​មុនគេ ។ បន្ទាប់​មក​យក​ឧបករណ៍​អគ្គិសនី​មក​ដាក់​ពង្រាយ​តាម​ជួរ​ជា​ធម្មតា រីឯ​កញ្ចក់ និង​ស៊ុម​រូបភាព​ផ្សេង​ៗ ត្រូវ​ចង​ដាក់​ក្នុង​ប្រអប់ ហើយ​ដាក់​ទៅ​ក្នុង​រថយន្ត​ជា​បន្តបន្ទាប់ ។ យើង​សង្ឃឹមថា ចំណុច​ខាងលើ​នេះ នឹង​ជួយ​ឲ្យ​ការ​ផ្លាស់​ប្ដូរ​លំនៅ​ឋាន​របស់​លោក​អ្នក​ដ​មាន​ភាព​ងាយស្រួល និង​មាន​សុវត្ថិភាព ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ