ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា​ស់​! រិ​ន សា​វេ​ត ថ្មី​ៗ​នេះ​បង្ហាញ​សា​រ​លើ​បណ្តាញ​សង្គម​យ៉ាង​ចាក់​ដោត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទ្រាំ​រស់នៅ​ជា​បុរស​ពោះម៉ាយ​ក្រោយ​ភរិយា​បាន​ទទួលមរណភាព​ជាង​២​ឆ្នាំ​មកនេះ តារាចម្រៀង​លោក រិ​ន សា​វេ​ត បាន​បង្ហាញមុខ​គូស្នេហ៍​ថ្មី​ជាមួយនឹង​ការ​គ្រោង​ចាប់ដៃ​នារី​ម្នាក់​នោះ​ចូល​រោង​ជ័យ​នៅ​ឆ្នាំ​ក្រោយ​ផង​ដែរ​។ ភាព​ភ្ញាក់ផ្អើល​បាន​កើត​មាន​សម្រាប់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក បន្ទាប់​ពី​តារាចម្រៀង​ពោះម៉ាយ​រូប​នេះ​បាន​បង្ហាញ​នូវ​ភាព​ស្និត​ស្នាល​ជាមួយ​នារី​ម្នាក់​នៅ​លើ​បណ្តាញ​សង្គម​កាលពី​ពេល​ថ្មី​ៗ​នេះ ជាមួយនឹង​សារ​ចាក់​ដោត​ចង់បាន​ម្តាយ​ថ្មី​សម្រាប់​មើលថែ​កូន​របស់​ខ្លួន​។…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទ្រាំ​រស់នៅ​ជា​បុរស​ពោះម៉ាយ​ក្រោយ​ភរិយា​បាន​ទទួលមរណភាព​ជាង​២​ឆ្នាំ​មកនេះ តារាចម្រៀង​លោក រិ​ន សា​វេ​ត បាន​បង្ហាញមុខ​គូស្នេហ៍​ថ្មី​ជាមួយនឹង​ការ​គ្រោង​ចាប់ដៃ​នារី​ម្នាក់​នោះ​ចូល​រោង​ជ័យ​នៅ​ឆ្នាំ​ក្រោយ​ផង​ដែរ​។

ភាព​ភ្ញាក់ផ្អើល​បាន​កើត​មាន​សម្រាប់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក បន្ទាប់​ពី​តារាចម្រៀង​ពោះម៉ាយ​រូប​នេះ​បាន​បង្ហាញ​នូវ​ភាព​ស្និត​ស្នាល​ជាមួយ​នារី​ម្នាក់​នៅ​លើ​បណ្តាញ​សង្គម​កាលពី​ពេល​ថ្មី​ៗ​នេះ ជាមួយនឹង​សារ​ចាក់​ដោត​ចង់បាន​ម្តាយ​ថ្មី​សម្រាប់​មើលថែ​កូន​របស់​ខ្លួន​។

រូបភាព​ប៉ុន្មាន​សន្លឹក​ត្រូវ​បាន​លោក រិ​ន សា​វេ​ត ធ្វើការ​បង្ហោះ​ជា​សាធារណៈ ដោយ​ភ្ជាប់​ជាមួយ​ឃ្លា​សរសេរ​ថា «​កូន​ពុក​អើយ​… ! ប្រកាន់​និង​ខឹង​ពុក​ទេ បើសិនជា​ពុក​ចង់បាន​អ្នក​ម្ដាយ​ម្នាក់ មក​ជួយ​មើលថែ​រក្សា​កូន? សូម​បងប្អូន​កុំ​ប្រកាន់​ណា​!» ។

យ៉ាងណា​ក៏​ដោយ​បើ​ទោះបីជា​រូបភាព​នឹង​ខ្លឹមសារ​ដែល​លោក រិ​ន សា​វេ​ត បាន​សរសេរ​នា​ពេល​នេះ​ហាក់​មិន​បាន​បញ្ជាក់​ន័យ​ឲ្យ​ស៊ីជម្រៅ​ចំពោះ​នារី​មា្ន​ក់​នោះ​ថា ជា​អនាគត​ភរិយា​ថ្មី​របស់​លោក​ក៏​ដោយ ប៉ុន្តែ​តារាចម្រៀង​រូប​នេះ​ហាក់​មិន​បាន​ជំទាស់​ណាមួយ​ឡើយ នៅ​ពេល​មានការ​ជូនពរ និង​សាទរ​ពី​មិត្តភក្តិ ព្រមទាំង​អ្នកគាំទ្រ​នៅ​ពេល​ដែល​លោក​អាច​រកបាន​ភរិយា​ថ្មី​នា​ពេល​នេះ​។

ដោយឡែក​ពាក់ព័ន្ធ​បញ្ហា​នេះ តារាចម្រៀង​របស់​ផលិតកម្ម​ហង្ស​មាស​លោក រិ​ន សា​វេ​ត បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា នារី​ដែល​លោក​បាន​បង្ហាញ​នេះ គឺ​ពិតជា​អនាគត​ភរិយា​របស់​លោក​ប្រាកដ​មែន​។ លោក​បញ្ជាក់​ថា លោក​បាន​ចាប់ផ្តើម​ទាក់ទង​ជាមួយ​នារី​ខាងលើ​នេះ​ប្រមាណ​ជា​កន្លះ​ឆ្នាំ​នេះ​ប៉ុណ្ណោះ ក្រោម​ការ​ជួយ​ណែនាំ​ពី​មិត្តភក្តិ​របស់​លោក ខណៈ​ពេល​ដែល​នារី​រូប​នេះ​ក៏​បាន​យល់ចិត្ត​គ្នា​ច្រើន​ជាមួយ​លោក​ផង​ដែរ​។

លោក​និយាយ​ថា «​ខ្ញុំ​បាន​ស្គាល់​គាត់ តាម​រយៈ​មិត្តភក្តិ​ដែល​មានផ្ទះ​នៅ​ជិត​គាត់ ហើយ​ការ​ស្គាល់គ្នា​បាន​ប្រហែលជា​កន្លះ​ឆ្នាំ​ដែរ​ទេ ហើយ​គាត់​យល់ចិត្ត​ខ្ញុំ ហើយ​មានចិត្ត​ស្រឡាញ់​កូន​ខ្ញុំ​ដែរ ទើប​ខ្ញុំ​ស្រឡាញ់​គាត់​វិញ​ដែរ​ទៅ​» ។ លោក​បន្ថែម​ថា នារី​ដែល​លោក​នឹង​យក​ធ្វើ​ជា​ភរិយា​នា​ពេល​នេះ គឺ​មាន​វ័យ​ប្រមាណ​ជា​ជាង​៣០​ឆ្នាំ ជា​អ្នក​នៅ​ភ្នំពេញ និង​មិនមែន​ជា​អ្នកសិល្បៈ​នោះ​ឡើយ ពោល​គឺជា​អ្នក​រកស៊ី​ជាមួយ​ក្រុម​គ្រួសារ​។

បើ​តាម​លោក រិ​ន សា​វេ​ត ទោះបីជា​ពួក​លោក​បាន​ស្វែងរក​ចិត្តថ្លើម​គ្នា​ហើយ​ក៏​ដោយ ប៉ុន្តែ​លោក​នៅ​មិន​ទាន់​មាន​គម្រោង​ចូល​រោងការ​នា​ពេល​ឆាប់​ៗ​នេះ​ឡើយ ពោល​គឺ​លោក​អាច​នឹង​ធ្វើ​នៅ​ឆ្នាំ​ក្រោយ ព្រោះ​ត្រូវ​សន្សំ​លុយកាក់​ទុក​ឲ្យ​បាន​ច្រើន​បន្តិច​។

គួរ​បញ្ជាក់​ថា តារាចម្រៀង​លោក រិ​ន សា​វេ​ត បាន​ក្លាយជា​បុរស​ពោះម៉ាយ បន្ទាប់​ពី​ភរិយា​របស់​លោក​បាន​ទទួលមរណភាព​ដោយ​ជំងឺ​ដ៏​កាច​សាហាវ បន្សល់​ទុក​នូវ​កូនប្រុស​ម្នាក់​ជា​ចំណងដៃ​។ បើ​ទោះបីជា​ទទួល​ការ​ក្រៀមក្រំ​ចិត្ត និង​ស្ទើរ​បាក់ទឹកចិត្ត​ចំពោះ​មរណភាព​ភរិយា​ជាទី​ស្រឡាញ់​ក៏​ដោយ ប៉ុន្តែ​តារាចម្រៀង​រូប​នេះ​បាន​តស៊ូ​ប្រឹងប្រែង​រកស៊ី​ចិញ្ចឹម​កូនប្រុស​រហូត​មក​ដល់​ពេល​នេះ​។

សម្រាប់​ការងារ​សិល្បៈ បើ​ទោះជា​ស្ងប់ស្ងាត់​ចេញ​បទ​ចម្រៀង​ថ្មី​ៗ​បន្ថែម​នៅ​ក្នុង​ផលិតកម្ម​ហង្ស​មាស​ក៏​ពិតមែន ប៉ុន្តែ​លោក រិ​ន សា​វ៉េ​ត ត្រូ​បាន​គេ​ផ្តល់​ឱកាស​ឲ្យ​ចូល​ច្រៀង​នៅ​តាម​ពិធី​មង្គលការ​ជា​បន្តបន្ទាប់​ស្ទើរ​មិន​ដាច់​សូរ​។ ម្យ៉ាងទៀត​តារាចម្រៀង​រូប​នេះ ក៏​ត្រូវ​បាន​គេ​ដឹង​ថា បាន​ចូល​ហ៊ុន​រកស៊ី​រួម​គ្នា​ជាមួយ​អ្នក​សិ​ល្បះ​ដូច​គ្នា ក្នុង​គម្រោង​ពុះ​ដី​ឡូ​តិ៍លក់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ