ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សន​ៈឡប់…

5 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ហាង​កាហ្វេ​ទំនើប​មួយ​ឈ្មោះ «​ប៉ុ​ស​ស្តា​ល់​» តាម​ដង​វិ​ថី​៣៧១…​តា​តា​អ្នកវិភាគ​ជើង​ចាស់​មួយ​ក្រុម ជួបជុំ​គ្នា​រាល់​ព្រឹក​…​ពួក​គេ​ច្រើន​តែនិយាយ​ពី​សភាពការណ៍​សេដ្ឋកិច្ចទូទៅ​…​ព្រោះ​ពេញចិត្ត​នឹង​ការ​សម្បូរ​ណ៍​បែប​និង​សន្តិភាព​ពេញលេញ ។ តា​តា​ម្នាក់​មាឌ​ក្រអាញ​…​ជក់​ខ្សៀ​ធំ​កាន់​កាសែត «​កោះសន្តិភាព​»…​ផ្តើមនិយាយ​ក្នុង​ទឹកមុខ​មាំ​ថា ៖ -​អញ​ស្អប់​ណាស់ អាណា​ដឹកឈើ​ខ្មែរ​ទៅ​លក់​ឱ្យ​ស្រុក​យួន​…​ហើយ​អញ​កាន់តែ​ខឹង​ទៀត…

នៅ​ហាង​កាហ្វេ​ទំនើប​មួយ​ឈ្មោះ «​ប៉ុ​ស​ស្តា​ល់​» តាម​ដង​វិ​ថី​៣៧១…​តា​តា​អ្នកវិភាគ​ជើង​ចាស់​មួយ​ក្រុម
ជួបជុំ​គ្នា​រាល់​ព្រឹក​…​ពួក​គេ​ច្រើន​តែនិយាយ​ពី​សភាពការណ៍​សេដ្ឋកិច្ចទូទៅ​…​ព្រោះ​ពេញចិត្ត​នឹង​ការ​សម្បូរ​ណ៍​បែប​និង​សន្តិភាព​ពេញលេញ ។

តា​តា​ម្នាក់​មាឌ​ក្រអាញ​…​ជក់​ខ្សៀ​ធំ​កាន់​កាសែត «​កោះសន្តិភាព​»…​ផ្តើមនិយាយ​ក្នុង​ទឹកមុខ​មាំ​ថា ៖
-​អញ​ស្អប់​ណាស់ អាណា​ដឹកឈើ​ខ្មែរ​ទៅ​លក់​ឱ្យ​ស្រុក​យួន​…​ហើយ​អញ​កាន់តែ​ខឹង​ទៀត អាណា​ដឹក​ធ្យូង​ទៅ​លក់​ឱ្យ​ស្រុក​ថៃ​…​ពួក​នោះ​សុទ្ធតែ​អា​បំផ្លាញ​ជាតិ​…​រួម​ទាំង​ពួក​អា​បើកដៃ​ឱ្យ​ឈើ​និង​ធ្យូង​ចេញ​ម៉ា​សេរី​នេះ ។

តា​ខ្សៀ​ធំ​ក្រេប​កាហ្វេ​មួយ​ក្អឹ​ករួច​និយាយ​បន្ត​ថា ៖
-​ឈើ​និង​ធ្យូង​សុទ្ធតែ​លួច​សម្បត្តិ​ជាតិ​…​ឈើ​ធំ​ៗ​កាប់​អារ​ដឹក​ចេញ​…​នៅ​សល់​អា​ឈើ​តូច​ៗ​កាប់​អារ​ដាក់​ក្នុង​ឡ​…​ដុត​បានជា​ធ្យូង​ដឹក​ចេញ​ទៀត​…​តើ​គ្នា​យើង​នៅ​ទី​នេះ​ខឹង​ដែរ​អត់ ?

ក្រេប​កាហ្វេ​ដ៏​ឈ្ងុយ​ឆ្ងាញ់​រួច​…​តា​ម្នាក់​ទៀត​ដែល​ទុក​ពុកមាត់​ក្រាស់​កាត់​កោរ​យ៉ាង​ស្អាត សក់​វែកចំហៀង​…​ជាអតីតមន្ត្រី​សាលាក្រុង​និយាយ​មួយ​ៗ​ថា ៖

-​វា​លួច​អី​លួច​ទៅ​ព្រោះ​យើង​ការពារ​អត់​បាន​…​ប៉ុន្តែ​បើ​វា​លួច​បាន​ហើយ​កាប់​អារ​លក់​ក្នុងស្រុក​…​ទាំង​ឈើ​ទាំង​ធ្យូង​ចំពោះ​អញ​វិញ​មិន​ខឹង​ទេ​…​ទុក​វា​ឱ្យ​សម្បូរ​ក្នុងស្រុក​…​នៅ​ទីណា​ក៏​មាន​ឈើ​…​នៅ​ទីណា​ក៏​មាន​ធ្យូង​…​អាហ្នឹង​ល្អ​ណាស់ ។ ដឹក​លក់​ក្នុងស្រុក​…​ចំពោះ​អញ​វិញ​មិន​ឈឺចាប់​ទេ ។

បុរស​ម្នាក់​ទៀត​វ័យក្មេង​ជាងគេ​…​ជា​មន្ត្រី​នៅ​រតនាគារ​ជាតិ​ផ្តល់​មតិ​កាត់​ភ្លាម ៖
-​ពូ​ៗ មាន​មតិ​មិ​ញ​នេះ​ខ្ញុំ​ឯកភាព​ហើយ​…​ខ្ញុំ​ទើប​សង់ផ្ទះ​រួច​ថ្មី​ៗ​នេះ​…​តាម​គំរោង​និង​ប្រាក់​ដែល​មាន​គឺ​ត្រូវ​សង់​អំពី​ឈើ​ប្រក់​ក្បឿង ។ ប៉ុន្តែ​ឈើ​នៅ​ក្នុងស្រុក​ថ្លៃ​លើស​ដែក ថ្លៃ​លើស​ស៊ីម៉ង់ត៍​…​ម្ល៉ោះហើយ​ខ្ញុំ​សង់​អំពី​បេតុង​…​សូ​ម្បី​ទ្វារ​បង្អួច​ក៏​ធ្វើ​អំពី​ដែក​…​ដំបូល និង​ដៃរណែង​ក៏​ដែក​ប្រក់​ក្បឿង​តែ​ម្តង ។ សុ​ក្រំ ស្រឡៅ ដូន
ចែ​ម ។​ល ។ ដែល​សម្រាប់​ធ្វើ​ផ្ទះ វា​ហូរទៅ​ស្រុក​យួន​អស់ ព្រោះ​បាន​ថ្លៃ​ជាង​…​រឿង​អី​លក់​ក្នុងស្រុក ?

តា​ខ្សៀ​ធំ ទំនង​ក្រហម​មុខ​ជាងគេ​ឆ្លើយ​កាត់​ភ្លាម ៖
-​អញ​កត់ត្រា​ក្នុង​បញ្ជីខ្មៅ​…​មានឈ្មោះ​ឧកញ៉ា​ឈ្មួញ​ឈើ​បាន​ជាង​១០​នាក់​ហើយ​…​ចាំ​មើល​បើ​ឃើញ​ឈ្មោះ ឧកញ៉ា​ឈ្មួញ​ឈើ​ក្លាយជា​ក្រុមការងារ​ឃោសនា​ឱ្យ​បក្ស​ណា​…​កុំ​ជឿ​…​ធ្វើបុណ្យ​កន្លែង​ណា​ក៏​កុំ​ជឿ កុំ​កោត​ដែរ​…​បើ​រកស៊ី​អ្វី​ផ្សេង​ទៀត អញ​មិន​ខឹង​ទេ​…​តែ​រកស៊ី​ឈើ​វា​ដូច​បំផ្លាញ​ជាតិ​ធ្ងន់​ពេក​…​តើ​គួរ​កោត គួរ​គោរព​ដែរ​អត់? ចាត់​ទុក​ថា​អញ​គិត​ខ្លី​…​មាន​ទស្សនៈ​ឡប់​ទៅ​ចុះ​…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ