ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ខ្លោចចិត្ត​ដូចស្ល​ឈាម​ទាំង​រស់​ក្រោយ​មេ​ភូមិ​ប្រាប់​ថា​…​រន្ធត់​ចិត្ត !

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ គួរ​អោយ​អាណិត​ដោយសារ​ជីវភាព​គ្រួសារ​បុរស​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធម៌ ខណៈ​ទៅ​ឆក់​ត្រី​ភ្លាត់ស្នៀត​ឆក់​ស្លាប់​ខ្លួនឯង ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​វេលា​ម៉ោង​ប្រហែល​០៦​និង​៤៥​នាទី នៅ​ចំណុច​ប្រឡាយ​ទឹក ស្ថិត​នៅ​ភូមិ​ត្រាច​ទោល…

ខេត្តកណ្តាល ៖ គួរ​អោយ​អាណិត​ដោយសារ​ជីវភាព​គ្រួសារ​បុរស​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធម៌ ខណៈ​ទៅ​ឆក់​ត្រី​ភ្លាត់ស្នៀត​ឆក់​ស្លាប់​ខ្លួនឯង ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​វេលា​ម៉ោង​ប្រហែល​០៦​និង​៤៥​នាទី នៅ​ចំណុច​ប្រឡាយ​ទឹក ស្ថិត​នៅ​ភូមិ​ត្រាច​ទោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ជន​រងគ្រោះឈ្មោះ សាន ធា​រ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ​ផលិត​អំ​ពូ​ល​ភ្លើង ស្ថិត​នៅ​ភូមិ​ត្រាច​ទោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ វត្ថុ​តាង​ចាប់​យក ខ្សែភ្លើង​ប្រវែង​៣៥០​ម៉ែត្រ ស្កុ​ត​ពណ៌​ខ្មៅ​១​ដុំ​សម្រាប់​រុំខ្សែ​ភ្លើង ។

តាម​ការ​សួរ​បំភ្លឺ​របស់​ប្រពន្ធ​ឈ្មោះ ធ​ល ស្រី​លី​ន អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្ថិត​នៅ​ភូមិ​-​ឃុំ​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ព្រឹក​ប្រហែល​ម៉ោង​៦​និង​៣៥​នាទី មេ​ភូមិ​បាន​ទៅ​ប្រាប់​គាត់​ដល់​ផ្ទះ​ថា ប្តី​ឯង​ឆក់​ត្រី​ឥឡូវ​បាន​ឆក់​ខ្លួនឯង​ស្លាប់​បាត់​ទៅ​ហើយ ពេល​នោះ​គាត់​ក៏​មក​ដល់​កន្លែង​កើតហេតុ ឃើញ​ប្តី​ខ្ញុំ​ស្លាប់​ដូច​មេ​ភូមិ​ប្រាប់​មែន ។

ក្រោយមក​សមត្ថកិច្ច​នគរបាល​ផ្នែក​ពិនិត្យ​វិភាគ​កន្លែង​កើតហេតុ​ស្រុក​អង្គស្នួល​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ដោយ​មាន​ចូលរួម​ពី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​លោក​ក្រុមប្រឹក្សា​ឃុំ គ្រូពេទ្យ មេ​ភូមិ និង​ប្រពន្ធ បងប្អូន​នៃ​សព​បាន​ធ្វើការ​ពិនិត្យ​លើ​ជន​រង​គ្រោះ​ឃើញ​ស្នាម​ម្រាមដៃ​ឆក់​ខ្លោច ។ ការ​សន្និដ្ឋាន របស់​ជំនាញ​និង​លោកគ្រូ​ពេទ្យ​ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ឆក់​ចរន្តអគ្គិសនី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ