ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ផ្ទុះ​ប្រតិកម្ម​បទ​ថ្មី​របស់​លោក ថេ​ណា បង្កប់ន័យ​… (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​ផ្ទុះ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​បទ​ចម្រៀង​មួយ​បទ​របស់​តារាចម្រៀង​លោក ថេ​ណា ដែល​បង្កប់​អត្ថន័យ​បែប​អាសអាភាស​ជាទី​បំផុត​។ ប្រធាន​សមាគម​សិល្បករ​រូប​នេះ​បាន​សម្តែង​ការ​មិន​ពេញចិត្ត និង​មិន​អាច​ទទួលយក​បាន​នោះ​ឡើយ…

រាជធានី​ភ្នំពេញ ៖ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​ផ្ទុះ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​បទ​ចម្រៀង​មួយ​បទ​របស់​តារាចម្រៀង​លោក ថេ​ណា ដែល​បង្កប់​អត្ថន័យ​បែប​អាសអាភាស​ជាទី​បំផុត​។

ប្រធាន​សមាគម​សិល្បករ​រូប​នេះ​បាន​សម្តែង​ការ​មិន​ពេញចិត្ត និង​មិន​អាច​ទទួលយក​បាន​នោះ​ឡើយ ខណៈ​ពេល​ដែល​អត្ថន័យ​នៃ​បទ​ចម្រៀង​មួយ​នេះ​បាន​បង្ហាញ​នូវ​ភាព​អាម៉ាស់​របស់​មនុស្ស​ស្រី​។ បទ​ចម្រៀង​របស់​តារាចម្រៀង​លោក ថេ​ណា ដែល​មាន​ចំណងជើង​ថា «​អេ​ម​» ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​ប្រព័ន្ធ​យូ​ធូប​ជាមួយនឹង​ការ​ដាក់​បំរាម​ហាម​ក្មេង​អាយុ​ក្រោម​១៨​ឆ្នាំ​ចូល​ស្តាប់​។

អត្ថន័យ​នៃ​បទ​ចម្រៀង​នោះ​ស្តាប់​ទៅ​ធ្វើ​ឲ្យ​មនុស្ស​ខ្លះ​មាន​ភាព​រំជើបរំជួល ត្រេកត្រអាល ដោយសារ​អត្ថន័យ​នេះ គឺ​បង្ហាញ​ពី​ការ​រួម​ភេទ​ពី​សិស្សសាលា​មួយគូ​នៅ​ក្នុង​ថ្នាក់រៀន ដែល​ជា​ទ​ង្វើ​មួយ​យ៉ាង​អ​សីលធម៌​។

យ៉ាងណា​ក៏​ដោយ គេ​នៅ​មិន​ទាន់​ដឹង​ថា គោលបំណង​នៃ​ការ​និពន្ធ​បទ​ចម្រៀង​នេះ​ពី​តារាចម្រៀង​លោក ថេ​ណា មាន​គោលដៅ​អ្វី​ពិតប្រាកដ​នោះ​ឡើយ ប៉ុន្តែ​មជ្ឈដ្ឋាន​ភាគច្រើន​បាន​នាំ​គ្នា​ថ្កោលទោស​យ៉ាង​ខ្លាំង ក្នុង​នោះ​ក៏​មាន​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ផង​ដែរ​។

ក្នុង​នាម​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​បង្ហោះ​សារ​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ​ថា ទទួលយក​អត់​បាន​ទេ​អូន រឿង​អាម៉ាស់​របស់​មនុស្ស​ស្រី​ណា​អូន ខ្លាំង​អស្ចារ្យ​ណាស់​ប្អូនប្រុស​ដែល​យក​រឿង​លើ​គ្រែ​របស់​ប្អូន និង​មនុស្ស​ស្រី​មក​អួត​ជា​សា​ធា​ណៈ​ឱ្យ​គេ​ដឹង​ថា ប្អូន​ពិតជា​ជាប់ចិត្ត និង​ពូកែ​នូវ​ទ​ង្វើ​សកម្មភាព​បែប​នោះ​របស់​មនុស្ស​ស្រី ។ បង​សុំ​សរសើរ​អូន​ដែល​ក្លាហាន រឿង​បែប​នេះ​ជា​ច្បាប់​ធម្មជាតិ​ដែល​បង្កើត​មនុស្ស និង​សត្វ​ឱ្យ​មាន​តម្រេក​តណ្ហា តែ​មនុស្ស​ម្នាក់​ៗ​គេ​មិន​និយាយ​ជា​សាធារណៈ​នោះ​ទេ ព្រោះ​ជា​រឿង​កេរ្តិ៍ខ្មាស់​របស់​មនុស្ស​ទាំង​បី​ភេទ ។

អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បន្ត​ថា ហើយ​អូន​មាន​គិត​ទេ​ថា ទ​ង្វើ​បែប​នេះ​អ្នក​ម្តាយ និង​បងស្រី ប្អូនស្រី​របស់​ប្អូន​ក៏​ធ្លាប់​មាន​ដែរ ហើយ​បើ​ឪពុក ឬ​ដៃគូរ​រួម​ភេទ​របស់​ពួក​គាត់​លើកយក​ទ​ង្វើ​សកម្មភាព​រួម​ភេទ​របស់​អ្នក​ទាំងនោះ​មក​និយាយ​ជា​សាធារណៈ​វិញ តើ​អូន​មាន​អារម្មណ៍​បែប​ណា ?

ដោយឡែក​រដ្ឋលេខាធិកា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​លោក ថៃ ន​រះ​សត្យា បាន​អះអាង​ប្រាប់​កោះ​សន្តិភាព​ថា យើង​ឲ្យ​ភាគី​ពាក់ព័ន្ធ​មួយ​ចំនួន ជា​ពិសេស​មហាជន​ដែល​ជា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ធ្វើការ​អប់រំ​ណែនាំ​ជា​មុន​សិន ព្រោះ​កន្លង​មក​បញ្ហា​ទាំងនេះ​គោលការណ៍​របស់​ក្រសួង​បាន​ចេញ​ជា​ហូរហែ​រួច​ហើយ​។

លោក​បញ្ជាក់​ថា ការ​ពន្យល់​ណែនាំ​អ្វីមួយ គឺ​សំខាន់​ស្ថិត​នៅ​លើ​សតិសម្បជញ្ញៈ​របស់​គេ បើសិនជា​គេ​យល់ គេ​មិន​សរសេរ​បទ​បែប​នេះ​មក​ទេ ហើយ​គេ​ខ្មាស់​ខ្លួនឯង ទាំង​អ្នក​សរសេរ និង​អ្នក​ច្រៀង ព្រោះ​គ្មាន​អ្នក​ណា​ដែល​អាច​សរសើរ​ទៅ​រួច​ទេ​។

លោក​បន្ថែម​ថា បើ​គេ​ហ៊ាន​ដាក់​បទ​ចឹ​ង​ជា​សាធារណៈ​ទៅ​ហើយ ចឹ​ង​ឲ្យ​មហាជន​គេ​ពន្លះ​គេ​សិន​ទៅ ហើយ​វិធាន​ជា​ការ​អប់រំ​ណែនាំ ឬ​វិធានការ​បែប​ណា​ជា​ផ្លូវការ​នោះ គឺ​ត្រូវ​តែ​មាន ហើយ​ក្រសួង​អប់រំ​គួរ​ចេញ​មុនគេ ព្រោះ​វា​ពាក់ព័ន្ធ​នឹង​សិស្សសាលា​តែ​ម្តង​។

បើ​តាម​លោក ថៃ ន​រះ​សត្យា លោក​នៅ​តែ​មិន​យល់​ហេតុ​អី​គេ​ធ្វើ​ចឹ​ង​ទៅ​កើត គេ​មាន​យល់​ពី​តម្លៃ​ខ្លួនឯង​ដែរ​ទេ នៅ​ពេល​ដែល​គេ​បាន​ចេញ​បទ​ចម្រៀង​ចឹ​ង ហើយ​គេ​ត្រូវ​ជួប​អ្វីខ្លះ គេ​មិនមែន​មិនដឹង​ទេ តែ​ពួក​គេ​ហាក់​កំពុង​តែ​ស្រវឹង​នឹង​សិទ្ធិ​សេរីភាព​ខ្លាំង​ពេក ទើប​ពិបាក​ពន្យល់ និង​ណែនាំ​បែប​នេះ​៕ ប្រភព​វីដេអូ ៖ CAmbo Lyrics OFFICIAL

https://www.youtube.com/watch?v=yKMxDBcLFvk

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ