សំណួរ​ទាំង​5 ដែល​ស្ត្រី​និយម​ឆ្ងល់​អំពី​ថ្នាំ​គ្រាប់​ពន្យារកំណើត

Sponsored

ស្ត្រី​ជា​ទូទៅ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ជ្រើសរើស​ថ្នាំ​គ្រាប់​ពន្យារកំណើត​។ ពិត​ណាស់​រាង​កាយ​របស់​ស្ត្រី​នីមួយ​ៗ គឺ​ខុស​គ្នា​ទាំងអស់ និង​មានការ​ឆ្លើយ​តប​ខុស​គ្នា​ទៅ​តាម​ប្រភេទ​នៃ​ថ្នាំ​គ្រាប់ ។ ចាប់ផ្តើម​ពី​សំណួរ​ទាំង 5 ខាងក្រោម​នេះ ដែល​ស្ត្រី​មាន​ច​ម្ង​ល់​អំពី​ថ្នាំ​គ្រាប់​។

1.​ ​តើ​ធ្វើ​ដូច​ម្តេច​ទើប​ដឹង​ថា ១-១-​ម៉ាក​ថ្នាំ​មួយ​ណា ដែល​សាក​សម​បំផុត​សម្រាប់​ខ្ញុំ?

ថ្នាំ​គ្រាប់​ពន្យារកំណើត​មាន​ពីរ​ប្រភេទ គឺ​ថ្នាំ​គ្រាប់​រួម​បញ្ចូល​គ្នា​នៃ​អ័រម៉ូន​អេ​ស្ត្រូ​សែន (estrogen) និង​ប្រូ​ជេ​ស្តី​ន (progestin) និង​ថ្នាំ​គ្រាប់​អ័រម៉ូន​ប្រូ​ជេ​ស្តី​ន​សុទ្ធ ។ ថ្នាំ​គ្រាប់​ពន្យារកំណើត​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ ដោយសារ​មានគុណ​សម្បត្តិ​ជា​ច្រើន ។ គុណ​ស​ម្ប​តិ្ត​ទាំងនោះ​រួម​មាន កាត់​បន្ថយ​ឈឺពោះ​ពេល​មក​រដូវ វដ្ត​រដូវ​ស្រាល ហើយ​ខ្លី​ជាង​មុន មាន​មុន​តិច​ជាង​មុន និង​កាត់​បន្ថយ​អត្រា​ប្រឈម​នឹង​មហារីក​ក្រពេញ​អូវែ (ovarian) និង មហារីក​ស្បូន (endometrial) ។

ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​ប្រតិកម្ម​ទៅ​នឹង​អ័រម៉ូន​អេ​ស្ត្រូ​សែន (estrogen) មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់ អាយុ​លើស​35​ឆ្នាំ និង ឬ​ក៏​ជក់បារី នោះ​អ្នក​គួរ​ពិចារណា​ប្រើ​ថ្នាំ​គ្រាប់​អ័រម៉ូន​ប្រូ​ជេ​ស្តី​ន (progestin) សុទ្ធ​វិញ​។ វា​មាន​សារៈសំខាន់​ណាស់់ ដែល​អ្នក​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​មុន​សិន មុន​នឹង​ចាប់ផ្តើម ផឹកថ្នាំ​ណាមួយ​។

២-​តើ​ខ្ញុំ​ត្រូវ​ប្រើ​ថ្នាំ​គ្រាប់​ដូច​មេ្ត​ច ទើប​មាន​ប្រសិទ្ធភាព?

ការ​ចាប់ផ្តើម​លេបថ្នាំ​គ្រាប់​ពន្យារកំណើត​មាន​វិធី​បី​យ៉ាង​ខុស​គ្នា ៖

ក​- ថ្ងៃ​ទី​មួយ​នៃ​រដូវ ៖ ចាប់ផ្តើម​លេបថ្នាំ​នៅ​ថ្ងៃ​ទី​មួយ​នៃ​រដូវ​របស់​អ្នក​។ បន្ទាប់​មក​បន្ត​លេបថ្នាំ​រៀងរាល់ថ្ងៃ​រហូត​អស់​មួយ​បន្ទះ នៅ​ពេល​ដដែល​ដូច​គ្នា រួច​សំរាក​១​ស​ប្តា​ហ៍​ទើប​បន្ត​បន្ទះ​ថ្មី​។ ជាមួយនឹង​វិធី​នេះ អ្នក​មិន​ចាំបាច់​ប្រើ​មធ្យោបាយ​ផ្សេង​ទៀត ដើម្បី​ជួយ​ការពារ ពីព្រោះ​ថ្នាំ​គ្រាប់​មាន​ប្រសិទ្ធភាព​អាច​រារាំង​ការ​មាន​ផ្ទៃពោះ​បាន​ដោយ​ភ្លាម​ៗ ។

ខ​- ចាប់ផ្តើម​លេបថ្នាំ​នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​១-៥ នៃ​រដូវ​។ បន្ត​លេបថ្នាំ​រៀងរាល់ថ្ងៃ​នៅ ពេល​ដដែល​ដូច​គ្នា​។ ជាមួយនឹង​វិធី​នេះ អ្នក​ត្រូវ​តែ​ប្រើ​មធ្យោបាយ​ផ្សេង​ទៀត​ដើម្បី​ការពារ​ពី​ការ​មាន ផ្ទៃពោះ (​ដូច​ជា​ស្រោម​អនាម័យ ឬ​មិន​រួម​ភេទ​) ឲ្យ​បាន​យ៉ាងតិច 7​ថ្ងៃ​។

គ​-​ចាប់ផ្តើម​នៅ​ថ្ងៃអាទិត្យ រឺ ចន្លោះ​ពេល​៣​ថ្ងៃ​បន្ទាប់​ពី​អស់​រដូវៈ លេបថ្នាំ​គ្រាប់​ដំបូង​នៅ​ថ្ងៃអាទិត្យ​ទី​មួយ បន្ទាប់​ពី​ចាប់ផ្តើម​មក​រដូវ​។ ប្រសិនបើ រដូវ​របស់​អ្នក​មក​នៅ​ថ្ងៃអាទិត្យ អ្នក​ចាប់ផ្តើម​លេបថ្នាំ​នៅ​ថ្ងៃ​នឹង​តែ​ម្តង​។ បន្ត​លេបថ្នាំ​រៀងរាល់ថ្ងៃ​នៅ​ពេល ដដែល​។ ជាមួយនឹង​វិធី​នេះ អ្នក​ត្រូវ​តែ​ប្រើ​មធ្យោបាយ​ផ្សេង​ទៀត​ដើម្បី​ការពារ​ពី​ការ​មាន​ផ្ទៃពោះ (​ដូច​ជា​ស្រោមអនាម័យ ឬ​មិន​រួម​ភេទ​) ឲ្យ​បាន​យ៉ាងតិច 7​ថ្ងៃ​។

៣-​តើ​ខ្ញុំ​អាច​ឡើង​ទម្ងន់​ទេ ពេល​កំពុង​លេបថ្នាំ?

មិន​មាន​ភស្តុ​តាង​បញ្ជាក់​ថា​ថ្នាំ​គ្រាប់​ពន្យារកំណើត​អាច​ធ្វើ​ឲ្យ​ស្ត្រី​ឡើង​ទម្ងន់​នោះ​ទេ ហើយ​ការ​ដែល​អាច​ឡើង​ទម្ងន់​ក្នុង​កំឡុង​ពេល​ពីរ បី​អាទិត្យ ឬ​ខែ​ដំបូង​ក្រោយ​ពី​បាន​លេបថ្នាំ​នោះ គឺជា​ទូទៅ​បណ្តាល​មក​ពី​កម្រិត​រក្សា​ទុក​ទឹក​នៅ ក្នុង​ខ្លួន​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ជួប​ប្រទះ​ការ​ឡើង​ទម្ងន់​ខ្លាំង នោះ​អាច​បណ្តាល​មក​ពី​សញ្ញា​ខុស​ប្រក្រតី​នៃ​បញ្ហា សុខភាព​ផ្សេង​ៗ​។ អ្នក​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមួយនឹង​បញ្ហា​នេះ​។

៤-​តើ​ការ​លេបថ្នាំ​គ្រាប់​ពន្យារកំណើត​រយៈពេល​យូរ អាច​ប៉ះពាល់​ដល់​ការ​បង្ក​កំណើត​ដែរ​ឬទេ?

អ្នក​អាច​មាន​ផ្ទៃពោះ​ភ្លាម​បន្ទាប់​ពី​ឈប់​លេបថ្នាំ​គ្រាប់​ពន្យារកំណើត​។ យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ ទៅ​លើ​ស្ត្រី​ដែល​បាន​ប្រើប្រាស់​ថ្នាំ​គ្រាប់​អស់​រយៈពេល 7​ឆ្នាំ បង្ហាញ​ថា ស្ត្រី​មាន​ផ្ទៃពោះ​ក្នុង​កំឡុង​ខែ​ទី​មួយ​នៃ​ការ​បង្ក​កំណើត​មាន​អត្រា 21.1 ភាគរយ ហើយ​ស្ត្រី​មាន​ផ្ទៃពោះ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​មាន​អត្រា 79.4 ភាគរយ​។

៥-​តើ​គួរ​ធ្វើ​ដូច​ម្តេច​ប្រសិនបើ​ខ្ញុំ​ភេ្ល​ច​លេបថ្នាំ?

អ្វី​ដែល​ត្រូវធ្វើ​ប្រ​សី​ន​បើ​អ្នក​ភ្លេច​លេបថ្នាំ​គឺ ៖
ក​- លេបថ្នាំ​ដែល​ភ្លេច​នោះ​ភ្លាម​ៗ (​មាន​ន័យ​ថា​អ្នក​នឹង​លេបថ្នាំ​២​គ្រាប់​ក្នុង​មួយ​ថ្ងៃ​នោះ​)
ខ​- បន្ត​លេបថ្នាំ​ដែល​សល់​តាម​ធម្មតា

អ្វី​ដែល​ត្រូវធ្វើ​ប្រសិនបើ​អ្នក​ភ្លេច​លេបថ្នាំ​ចាប់ពី​ពីរ ឬ​ច្រើន​គ្រាប់ គឺ​៖
ក​- លេបថ្នាំ​ដែល​ភ្លេច​នោះ​ភ្លាម​ៗ (​មាន​ន័យ​ថា អ្នក​នឹង​លេបថ្នាំ​២​គ្រាប់​ក្នុង​មួយ​ថ្ងៃ​នោះ​)
ខ​- បន្ត​លេបថ្នាំ​ដែល​សល់​តាម​ធម្មតា
គ​- ប្រើ​មធ្យោបាយ​ការពារ​ផ្សេង​ៗ​ដូច​ជា​ស្រោមអនាម័យ​សម្រាប់​ពេល 7​ថ្ងៃ​បន្ទាប់

ចង់​ស្វែង​យល់​បន្ថែម​អំពី​ជម្រើស​ក្នុង​ការ​ពន្យារកំណើត​មែន​ទេ? ​សូម​ចូល​មើល​និង​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុក Women Health Cambodia ដើម្បី​ទទួល​បាន​ព័ត៌មាន​ប្រចាំ​ស​ប្តា​ហ៍​ស្តី​ពី​សុខភាព​បន្ត​ពូជ និង​ការ​ពន្យារកំណើត ឬ​ទាក់ទង​មក​លេខ​ទូរស័ព្ទ ០៣១ ៣៣៣ ០៣៣៤ សម្រាប់​ព័ត៌មាន​លម្អិត​អំពី​ផលិតផល​។ ដោយ​សហការ

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ