ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត…រថភ្លើងនិងឡានជល់គ្នាយ៉ាង​ញាក់​សាច់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ស្រុក​ព្រៃ​នប់៖ សេចក្តីរាយការណ៍បឋម​ឱ្យដឹងថា ​មានករណីរថ​ភ្លើង​​បាន​​​​បុកជាមួយ​រថយន្ត​បែន​ដឹក​​ដី មួយគ្រឿង បង្កការភ្ញាក់​ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោងជាង១១ព្រឹកថ្ងៃ១១ កុម្ភៈ នេះ ស្ថិតនៅ​ក្នុង​ភូមិ​ទូល ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់…

ស្រុក​ព្រៃ​នប់៖ សេចក្តីរាយការណ៍បឋម​ឱ្យដឹងថា ​មានករណីរថ​ភ្លើង​​បាន​​​​បុកជាមួយ​រថយន្ត​បែន​ដឹក​​ដី មួយគ្រឿង បង្កការភ្ញាក់​ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោងជាង១១ព្រឹកថ្ងៃ១១ កុម្ភៈ នេះ ស្ថិតនៅ​ក្នុង​ភូមិ​ទូល ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ ខេត្តព្រះសីហនុ ​ខណៈ​រថភ្លើង​កំពុង​បើក​ឆ្លងកាត់លើ​​ផ្លូវជាតិ​លេខ​៣ ។

បើតាមលោក​អធិការ​នគរបាល​ស្រុក​ព្រៃ​នប់ឱ្យ​ដឹងថា នៅ​ហេតុការណ៍​ដ៏រន្ធត់នេះ គឺ​មិន​មាន​មនុស្ស​បាន​​គ្រោះថ្នាក់​​នោះ​ទេ ប៉ុន្តែ​រថភ្លើង​​បាន​ផ្អៀង​ធ្លាក់​ចេញ​ពី​ផ្លូវដែក រីឯ​រថយន្ត​​​​បាន​រង​​ការ​ខូចខាត​ផងដែរ ។ បច្ចុប្បន្ន ​សមត្ថកិច្ច​កំពុង​ចុះអន្តរាគមន៍ហើយ ​។ គួរបញ្ជាក់​ថា ​នេះ​ជា​លើក​ទី២​ហើយ ដែលកើត​មាន​​​គ្រោះថ្នាក់​រថភ្លើង​បុកជាមួយ​​រថយន្ត​បែបនេះនៅ​ក្នុង​ឃុំ​ខាងលើ ។

ព័ត៌មានលម្អិត​នឹង​ផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ