ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សម រ​ង្ស៊ី ព្រមាន​អ្នក​វិយោគ​ចិន​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​សម រ​ង្ស៊ី បាន ព្រមាន​ដល់​អ្នក​វិយោគ​ចិន​ដែល​កំពុង​រកស៊ី​នៅ​ក្នុង ប្រទេស​កម្ពុជា​អោយ​ពិនិត្យ​ឡើង​វិញ​រាល់​សកម្មភាព និង​បញ្ហា​ដែល​ពួក​គេ​បាន​បង្ក ។ ប៉ុន្តែ…

រាជធានី​ភ្នំពេញ ៖ លោក​សម រ​ង្ស៊ី បាន ព្រមាន​ដល់​អ្នក​វិយោគ​ចិន​ដែល​កំពុង​រកស៊ី​នៅ​ក្នុង ប្រទេស​កម្ពុជា​អោយ​ពិនិត្យ​ឡើង​វិញ​រាល់​សកម្មភាព និង​បញ្ហា​ដែល​ពួក​គេ​បាន​បង្ក ។ ប៉ុន្តែ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​វាយបក​ទៅ​លោក​សម រ​ង្ស៊ី​ថា ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង ដើម្បី​បំផ្លាញ​ជាតិ និង​ដើម្បី​តែ​ការ​ព្យាយាម​ដណ្តើម​អំណាច ។

លោក សម រ​ង្ស៊ី បាន​សរសេ​រលើប​ញ្តា​ញ​សង្គម​នៅ​ថ្ងៃ​ទី​១១ កុម្ភៈ​យ៉ាង​ដូច្នេះ​ថា អ្នក​វិនិយោគ និង​ជនជាតិ​ចិន​ដែល​មាន​វត្ត​មាននៅ​ស្រុក​ខ្មែរ​ត្រូវ​ដឹង​ថា ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា​នឹង​កាន់តែ​តានតឹង​ឡើង​ៗ​ចាប់ពី​ពេល​នេះ​ទៅ ។ ព្រឹត្តិការណ៍​ថ្មី​ដ៏​សំខាន់​អាច​កើត​មាន​ឡើង​គ្រប់ពេលវេលា​ក្នុង​ឆ្នាំ​២០១៩​នេះ ។ លោក​បន្ត​ថា ផលប្រយោជន៍​របស់​អ្នក​វិនិយោគ និង​ជនជាតិ​ចិន​ខ្លួនឯង​តម្រូវ​ឲ្យ​ពួក​គេ​ពិនិត្យ​ឡើង​វិញ​រាល់​សកម្មភាព និង​គម្រោង​ទាំងឡាយ​របស់​ពួក​គេ ហើយ​ក៏​តម្រូវ​ឲ្យ​ពួក​គេ​ដោះស្រាយ​បញ្ហា​ទាំងឡាយ​ដែល​ពួក​គេ​បាន​បង្ក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជា​អ្នក​រង​គ្រោះ​ដោយសារ​ពួក​គេ ។

ជា​ពិសេស​ពួក​គេ​ត្រូវ​តែ​ប្រគល់​សង​ឲ្យ​ម្ចាស់​ដើម​វិញ​នូវ​ដីធ្លី​ដែល​ពួក​គេ​បាន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ផ្តាច់​ការ និង​ពុក​រលួយ​នៅ​ពេល​មក​រឹបអូស​ដីធ្លី​ទាំងនោះ​ពី​ពលរដ្ឋ​ខ្មែរ ។ ពួក​គេ​ត្រូវ​តែ​បិទ​បន​ល្បែងស៊ីសង (​កាស៊ីណូ​) ដែល​ពួក​គេ​បាន​បើក​ព្រោងព្រាត​នៅ​ស្រុក​យើង ហើយ​ពួក​គេ​ត្រូវ​តែ​យក​ចេញពី​ស្រុក​ខ្មែរ​នូវ​ក្រុម​ចោរ​ម៉ា​ហ្វៀ​រ (Mafia) និង​បន​ជនពាល​កាប់​ចាក់​ដែល​ពួក​គេ​បាន​នាំ​មក​ជាមួយ «​វិនិយោគ​» និង​សកម្មភាព​ផ្សេង​ៗ​របស់​ពួក​គេ ។

អតីត​បក្ស​ប្រឆាំង​នេះ​បាន​លើក​ឡើង​ទៀត​ថា ជនជាតិ​ចិន​ទាំងនោះ​ត្រូវ​ដឹង​ថា ពួក​គេ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល​មានការ​ក្តៅក្រហាយ​ចំពោះ​ពួក​គេ ។ ដូច្នេះ​ជា​ការ​ប្រុង​ប្រយ័ត្ន​ដ៏​ត្រឹមត្រូវ បើ​ពួក​គេ​ឈប់​បំពាន​មក​លើ​ជនជាតិ​ខ្មែរ​ឈប់​ព្រហើន ហើយ​ចេះ​សម្តែង​ការ​គោរព​ខ្លះ​ចំពោះ​ជនជាតិ​ខ្មែរ​ដែល​ជា​ម្ចាស់​ស្រុក ។ បើ​មិន​ដូច្នោះ​ទេ ពួក​ជនជាតិ​ចិន​ទាំងនោះ​អាច​ប្រឈម​មុខ​ពី​ការ​ផ្ទុះ​កំហឹង​ពី​សំណាក់​ជនជាតិ​ខ្មែរ​ជា​ម្ចាស់​ស្រុក​នៅ​ពេល​ដែល​ព្រឹត្តិការណ៍​នយោបាយ​ថ្មី​នឹង​កើត​មាន​ឡើង​ក្នុង​ឆ្នាំ​២០១៩​នេះ ។

ទាក់ទិន​នឹង​ការ​លើក​ឡើង​របស់​លោក សម រ​ង្ស៊ី​នោះ លោក សុខ ឥ​សាន​បាន​លើក​ឡើង​ថា​ជា​ឧបាយកល​ពិសពុល​របស់​ទណ្ឌិត សម រ​ង្ស៊ី ក្នុង​ការ​បំផ្លាញ​កម្ពុជា ដើម្បី​អំណាច​តែ​ប៉ុណ្ណោះ ។ លោក​បាន​លើក​ឡើង​ថា សម្រាប់​ក្នុង​ប្រទេស​ទណ្ឌិត សម រ​ង្ស៊ី បាន​និយាយ​ចាក់​ដោត​ដុត​កំហឹង​ប្រជាជន​កម្ពុជា​ផ្ទុយ​ពី​ការ​ពិត​ថា សម្តេច​តេ​ជោ​ហ៊ុន សែន បាន​យក​ប្រជាជន​កម្ពុជា​ធ្វើ​ជា​ចំណាប់ខ្មាំង ដើម្បី​រក្សា​អំណាច​ទោះបី​ប្រជាជន​កម្ពុជា​រង​ទុក្ខ​វ​ទ​នា​ពី​ការ​ដាក់​ទណ្ឌកម្ម​ពី​សហគមន៍​អឺ​រុ​ប​យ៉ាងណា​ក៏​ដោយ ។

សម្រាប់​អន្តរជាតិ ទណ្ឌិត សម រ​ង្ស៊ី បាន​និយាយ​បំភាន់​មតិ​ថា ប្រជាជន​កម្ពុជា​សុខចិត្ត​ទទួលយក​ការ​ទុក្ខ​លំបាក​មួយ​រយៈ​ខ្លី ដើម្បី​ឲ្យ​តែ​ហ៊ុន សែន ធ្លាក់​ពី​តំណែង ដោយសារ​ការ​ដាក់​ទណ្ឌកម្ម​ពី​អន្តរជាតិ ។ លោក​រិះគន់​លោក សម រ​ង្ស៊ី​ថា ប្រើ​ល្បិច​កល​ដាក់បន្ទុក​លើ​ប្រជាជន​កម្ពុជា​បោក​ពួក​បរទេស​ថា ប្រជាជន​កម្ពុជា​ទេ ដែល​ចង់​ឲ្យ​សម្តេច​តេ​ជោ ចុះ​ចេញពី​តំណែង​នាយក​រដ្ឋមន្ត្រី​មិនមែន សម រ​ង្ស៊ី​ទេ ។

តែ​តាម​ការ​ពិត គឺជា​ទណ្ឌិត សម រ​ង្ស៊ី ហ្នឹងឯង​ដែល​ចង់​ទម្លាក់​សម្តេច​តេ​ជោ​ហ៊ុន សែន ពី​តំណែង ដើម្បី​ដណ្តើម​យក​តំណែង​នាយក​រដ្ឋមន្ត្រី ។ លោក​បាន​បញ្ជាក់​ថា​«​ចំណុច​ទាំង​២​ខាងលើ​នេះ បញ្ជាក់​ច្បាស់​ពី​ល្បិច​កល​ដ៏​ពិសពុល​របស់​ទណ្ឌិត សម រង្សី ក្នុង​ការ​បំផ្លាញ​ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា ដើម្បី​តែ​មហិច្ឆតា​អំណាច​របស់​ខ្លួន​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ