ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ក្ស​ត្រី​អូ​៊​បុល រតនា ដែល​ជា​បេក្ខភាព​…​ត្រូវ​​បាន​​ស្ទះ

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ថៃរបស់​ម្ចា​ស់ក្ស​ត្រី​ អូ​៊​បុល ​រតនា ត្រូវ​ស្ទះ​ ​កាលពី​ថ្ងៃ​ទី​៩ ​កុម្ភៈ ដោយ​សារ​ការ​វេតូ​របស់​ព្រះ​បរមរាជវាំង​ ។…

ប្រទេស​ថៃ ៖ បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ថៃរបស់​ម្ចា​ស់ក្ស​ត្រី​ អូ​៊​បុល ​រតនា ត្រូវ​ស្ទះ​ ​កាលពី​ថ្ងៃ​ទី​៩ ​កុម្ភៈ ដោយ​សារ​ការ​វេតូ​របស់​ព្រះ​បរមរាជវាំង​ ។ បេក្ខភាព​របស់​ម្ទា​ស់ក្ស​ត្រី​ជា​ព្រះ​រៀម​របស់​ព្រះមហាក្សត្រ​ថៃ មហា​វិ​ជ្ជី​រា​៉​ឡុ​ង​កន ​ត្រូវ​ធាក់​ថយ ក្រោយ​ការ​ប្រកាស​ជំទាស់​របស់​ព្រះ​បរមរាជវាំង បន្ទាប់​ពី​ការ​ប្រកាស​ឈរឈ្មោះ​បាន​តែ​មួយ​ថ្ងៃ​ ។

គណបក្ស​ថៃ​រក្សា​ជាតិ បង្កើត​ឡើង​ដោយ​បណ្ដា​មនុស្ស​ជំនិត​របស់​លោក​ថា​ក់សី​ុ​ន ​សី​ុ​ណា​វ៉ា​ត្រា ជា​គូប្រឆាំង​ដាច់​​ណាត់​របស់​ពួក​រាជា​និយម​ជ្រុល​ថៃ ប្រកាស​នា​ថ្ងៃ​ទី​៩ ​កុម្ភៈ​ ថា គណបក្ស​គោរព​តាម​បទបញ្ជា ព្រះ​បរម​រាជវាំង​ ដែល​ចេញ​ផ្សា​យ​នា​ពេល​មុន​នេះ​តាម​ទូរទស្សន៍ ដោយ​សម្ដែង​ការ​មិន​ពេញ​ចេញ​ចំពោះ​ការ​ហក់​ចូល​នយោបាយ​របស់​ម្ចាស់​ក្ស​ត្រី​អង្គ​នោះ​ ។

អ្នកវិភាគ​លោក​ OUANGTHONG PAWAKAPAN សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ នៃ​សា​កល​វិទ្យាល័យ​ជូ​ឡា​ឡុ​ង​កន ក្រុង​បាងកក​និយាយ​ថា បេក្ខភាព​របស់​ម្ចាស់​ក្ស​ត្រី​អ៊ូ​បុល​ រតនា ពិតជា​ដើរ​កាត់​ខ្សែ​បន្ទាត់​ក្រហម ហើយ​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ស្ថាប័ន​ព្រះ​បរមរាជវាំង​ ។

សម្រាប់​ម្ចាស់​ក្ស​ត្រី​ក៏​ដូច​ជា​បណ្ដា​អ្នកវិភាគ​ដ៏​កម្រ​ទទួលស្គាល់ ហើយ​ប្រកាស​ជា​សាធារណៈ​ថា ព្រះ​បរម​រាជវាំង​បាន​ប្រើ​វេតូ​ចំពោះ​ផែនការ​នោះ តាំងពី​ចេញ​ព្រឹត្តិ​ប័ត្រ​របស់​ព្រះ​បរមរាជវាំង​ពី​យប់​ថ្ងៃ​ទី​៨ ​កុម្ភៈ​
មក ​។ ដូច្នេះ​ ម្ចាស់​ក្ស​ត្រី​រតនា នឹង​មិន​អាច​ក្លាយជា​ម្ចាស់​ក្ស​ត្រី​ដំបូង​ឡើង​ ធ្វើ​ជា​ប្រមុខ​រដ្ឋាភិបាល​សី​ុ​វិល​ឡើយ​ ។

បណ្ដា​ក្រុម​រាជា​និយម​ជ្រុល ដែល​មើលឃើញ​លោក​ថា​ក់ ស៊ីុន ​និង​បណ្ដា​មនុស្ស​របស់​លោក​ថា ជា​អ្នក​ប្រឆាំង​រាជា​និយម​ដ៏​គ្រោះថ្នាក់ រហូត​ដល់​ស្នើ​ដល់​ម្ចាស់​ក្ស​ត្រី​អ៊ូ​បុល​រតនា ធ្វើការ​សុំ​ទោស​ជា​សាធារណៈ​ទៀត​ផង ព្រោះ​ទៅ​ចូលរួម​ជាមួយ​ពួក​អាវ​ក្រហម ជា​ពណ៌​របស់​ត្រកូល​សី​ុ​ណា​វ៉ា​ត្រា ។

ការ​ប្រកាស​ពី​វេតូ​របស់​ព្រះ​បរមរាជវាំង ប្រឆាំងការ​ហក់​ចូល​នយោបាយរបស់​ម្ចាស់​ក្ស​ត្រី​អង្គ​នោះ ចេញ​ផ្សាយ​តាម​ទូរទស្សន៍ ​កាលពី​យប់​ថ្ងៃ​ទី​៨ ​កុម្ភៈ ត្រូវ​បាន​ជន​ប្រឆាំង​ម្នាក់​មាន​រហ្សនាម​ថា CHAM 1984 សម្តែង​ការ​ធូរស្រាល​ក្នុង​អារម្មណ៍​។ គាត់​ថា​ដោយ​ម្ចាស់​ក្ស​ត្រី​ជា​សមាជិក​របស់​រាជវង្ស មិន​ត្រូវ​ឈរឈ្មោះ​ជា​បេក្ខជន​ឡើយ​។ ពុំ​មាន​នរណា​ម្នាក់​ហ៊ាន​រិះគន់​ទ្រង់​ទេ ដោយ​ខ្លាច​ច្បាប់​តឹង​រឹ​ុ​ង​បំផុត​ប្រឆាំង​ការ​ប្រមាថ​ដល់​ទ្រង់ ។

មុន​ការ​ប្រកាស​ពី​ការ​ដកខ្លួន​ថយ​វិញ ម្ចាស់​ក្ស​ត្រី​អ៊ូ​បុល​រតនា ក្នុង​សារ​តាម ​IN​STAGRAM​មួយ កាលពី​ព្រឹក​ថ្ងៃ​ទី​៩​កុម្ភៈ​នៅ​តែ​គិត​ថា ទ្រង់​អាច​រក្សា​បេក្ខភាព​របស់​ទ្រង់​ទៀត​។​ទ្រង់​សរសេរ​ថា ខ្ញុំ​សូម​រំលឹក​ដោយ​ស្មោះ​ថា ខ្ញុំ​ចង់​ឲ្យ​ថៃ​ដើរទៅ​មុខ ហើយ​ទទួលស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​។ ម្ចាស់​ក្ស​ត្រី​អង្គ​នោះ​ធ្លាប់​រស់នៅ​រយៈពេល​យូរ​ឯ​សហរដ្ឋអាមេរិក​។

ទោះបី​យ៉ាងណា​ម្ចាស់​ក្ស​ត្រី​អ៊ូ​បុល​រតនា ព្រះ​ជន្ម​៦៧​ព្រះ​វស្សា នឹង​លែង​ឈរឈ្មោះ​សម្រាប់​តំណែង​នាយក​រដ្ឋមន្ត្រី ក្រោម​ទង់​គណបក្ស​ថៃ​រក្សា​ជាតិ ដឹក​នាំំ​ដោយ​ក្រុម​មនុស្ស​របស់​លោក​ថា​ក់សី​ុ​ន​ឡើយ​។
កាលពី​ថ្ងៃ​ទី​៩​កុម្ភៈ​តាម​TWITTER លោក​ថា​ក់សី​ុ​ន​សរសេរ​ថា ចូរ​ងើបក្បាលឡើង ហើយ​ចូរ​បន្ត​ដើរទៅ​មុខ​!​យើង​ត្រូវ​ទាញ​យក​បណ្ដា​មេរៀន​នៃ​បទ​ពិសោធន៍​ទាំងឡាយ កាលពីមុន​មក ប៉ុន្តែ​យើង​ត្រូវ​តែ​រស់នា​ពេល​បច្ចុប្បន្ន​និង​សម្រាប់​អនាគត​។

ដោយ​មើលឃើញ​សញ្ញា​នៃ​ការ​ព្រួយបារម្ភ ដំបូង​របស់​ខ្លូ​ន គណបក្ស​ថៃ​រក្សា​ជាតិ បាន​លុប​ចោលការ​ប្រមូល​មនុស្ស ធ្វើការ​ឃោសនា​ដំបូង ដែល​គ្រោង​រៀបចំ​នា​ថ្ងៃ​ទី​៩​កុម្ភៈ​នៅ​ក្រុង​បាងកក សម្រាប់​ការ​បោះ​ឆ្នោត​សភា នា​ថ្ងៃ​ទី​២៤​មីនា​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ