ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​២​ថ្ងៃ ស្លា.ប់​១៧​នាក់ របួសធ្ងន់​ស្រាល​៤៤​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​៩ និង​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ កើតឡើង​២៩​លើក​(​យប់​១១​លើក​)​ស្លាប់​១៧​នាក់​(​ស្រី​៦​នាក់​) របួសធ្ងន់​៣១​នាក់​(​ស្រី​១០​នាក់​) របួសស្រាល​១៣​នាក់​(​ស្រី​៤​នាក់​)…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​៩ និង​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ កើតឡើង​២៩​លើក​(​យប់​១១​លើក​)​ស្លាប់​១៧​នាក់​(​ស្រី​៦​នាក់​) របួសធ្ងន់​៣១​នាក់​(​ស្រី​១០​នាក់​) របួសស្រាល​១៣​នាក់​(​ស្រី​៤​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់​ល្បឿន​១៣​លើក​ស្លាប់​៧​នាក់​, មិន​គោរព​សិទ្ធិ​២​លើក​ស្លាប់​១​នាក់​, បត់​គ្រោះថ្នាក់​៧​លើក​ស្លាប់​៣​នាក់​, មិន​ប្រកាន់​ស្តាំ​៣​លើក​ស្លាប់​២​នាក់​, ប្រជែង​៤​លើក​ស្លាប់​៤​នាក់ ។ សរុប​ស្លាប់​១៧​នាក់ ម៉ូតូ​ស្លាប់​១៦​នាក់​(​មិន​ពាក់មួក​១៤​នាក់​) គោ​យន្ត​១​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​៥​លើក​ស្លាប់​២​នាក់​,​ម៉ូតូ​និង​រថយន្ត​តូច​១៤​លើក​ស្លាប់​៨​នាក់​,​ម៉ូតូ​និង​រថយន្ត​ធំ​២​លើក​ស្លាប់​២​នាក់​,​ម៉ូតូ​ដួល​ខ្លួនឯង​១​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​និង​ផ្សេង​ៗ២​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​ថ្មើរជើង​១​លើក​, រថយន្ត​តូច​និង​ផ្សេង​ៗ៣​លើក​ស្លាប់​២​នាក់​, រថយន្ត​ធំ​និង​ផ្សេង​ៗ១​លើក​ស្លាប់​១​នាក់ ។
បណ្តាល​ឲ្យ​ខូចខាត​យាន​៦០​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៣៤​គ្រឿង​,​រថយន្ត​តូច​២០​គ្រឿង​,​យាន​ផ្សេង​ៗ២​គ្រឿង​,​រថយន្ត​ធំ​៤​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​១៨​លើក​,​រថយន្ត​តូច​៩​លើក​,​រថយន្ត​ធំ​២​គ្រឿង ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​១៤​លើក​,​ផ្លូវ​ខេត្ត​១៤​លើក​,​ផ្លូវលំ​១​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ភ្នំពេញ​៧​លើក ស្លាប់​៣​នាក់​របួស​១០​នាក់​(​ស្រី​២​នាក់​),​ខេត្តបន្ទាយមានជ័យ​៤​លើក​ស្លាប់​២​នាក់​(​ស្រី​១​នាក់​)​របួស​៣​នាក់​, ខេត្ត​កំ​ពង​ធំ​២​លើក​ស្លាប់​ស្រី​២​នាក់ របួស​៣​នាក់​, ខេត្តកណ្តាល​២​លើក ស្លាប់​២​នាក់ របួស​៤​នាក់​, ខេត្តសៀមរាប​១​លើក​ស្លាប់​ស្រី​១​នាក់​របួស​៤​នាក់​, ខេត្តកំពង់ស្ពឺ​១​លើក​ស្លាប់​១​នាក់​, ខេត្ត​រតនគីរី​១​លើក​ស្លាប់​១​នាក់​, ខេត្ត​ត្បូងឃ្មុំ​១​លើក​ស្លាប់​១​នាក់​, ខេត្តតាកែវ​១​លើក​ស្លាប់​១​នាក់​របួស​១​នាក់ និង​ខេត្ត​ព្រះ​សីហ​នុ​៣​លើក​ស្លាប់​៣​នាក់​(​ស្រី​២​នាក់​)​របួស​១​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ