ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​មក​ដឹង​​​អត្ថ​ប្រយោជន៍ដ៏អស្ចារ្យ​របស់​​ផ្លែ​សេ​ដា​ដែល​អ្នក​មិន​ចាប់​អារម្មណ៍សោះ

5 ឆ្នាំ មុន

ផ្លែ​សេ​ដា ឬ​តូ​ម៉ា ជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​សម្បូរ​ណាស់​ដែរ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​មិនសូវ​ទទួល​បាន​ការ​ពេញ​និយម​ប៉ុន្មាន​ឡើយ ក៏​ព្រោះ​ភាគច្រើន​នៃ​ពួក​យើង​មិន​ចូល​ចិត្ត​ទទួលទាន​។ ទោះជា​យ៉ាងណា ផ្លែ​ឈើ​នេះ​អាច​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ប្រសើរ​ចំពោះ​សុខភាព ។ មូលហេតុ​ដែល​អ្នក​គួរ​ទទួលទាន​ផ្លែ​សេ​ដា ឬ​តូ​ម៉ា…

ផ្លែ​សេ​ដា ឬ​តូ​ម៉ា ជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​សម្បូរ​ណាស់​ដែរ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​មិនសូវ​ទទួល​បាន​ការ​ពេញ​និយម​ប៉ុន្មាន​ឡើយ ក៏​ព្រោះ​ភាគច្រើន​នៃ​ពួក​យើង​មិន​ចូល​ចិត្ត​ទទួលទាន​។ ទោះជា​យ៉ាងណា ផ្លែ​ឈើ​នេះ​អាច​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ប្រសើរ​ចំពោះ​សុខភាព ។ មូលហេតុ​ដែល​អ្នក​គួរ​ទទួលទាន​ផ្លែ​សេ​ដា ឬ​តូ​ម៉ា ៖

១. វា​មាន​ផ្ទុក​សារធាតុ Beta-Carotene ៖ ក៏​ដូច​ទៅ​នឹង​ផ្លែ​ឈើ​មាន​ពណ៌​ទឹកក្រូច​ផ្សេង​ទៀត​ដែរ ផ្លែ​សេ​ដា ឬ​តូ​ម៉ា គឺជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ beta-carotene ដែល​ចាំបាច់​សម្រាប់​សុខភាព​ភ្នែក​។ វា​​ក៏​ផ្ដល់​អត្ថប្រយោជន៍​ចំពោះ​សក់​ផង​ដែរ ដោយ​ជួយ​បង្កើន​ភាព​ភ្លឺ​រលោង​រស់រ​រើ​ក និង​មាន​ទម្ងន់ ។ beta-carotene ក៏​មាន​ប្រសិទ្ធភាព​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក រួម​ទាំង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ភ្នែក​, ជំ​ងឹ​ធ្លាក់​ទឹកចិត្ត​, សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ឈឺក្បាល​ផង​ដែរ ។

២. ជាតិ​ដែក ៖ ផ្លែ​សេ​ដា ឬ​តូ​ម៉ា ក៏​ជា​ជម្រើស​នៃ​ផ្លែ​ឈើ​ដ៏​ល្អ​សម្រាប់​អ្នក​កំពុង​ជួប​ប្រទះ​បញ្ហា​ខ្វះ​គ្រាប់​ឈាម​ក្រហម ក៏​ដូច​ជា​អ្នក​ខ្វះ​ជាតិ​ដែក ។ ផ្លែ​សេ​ដា ឬ​តូ​ម៉ា មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក​ជួយ​រក្សា​សុខ​ភាព​ឈាម និង​បង្កើត​កោសិកា​គ្រាប់​ឈាមក្រហម​ដឹកនាំ​អុក​ស៊ី​សែន​គ្រប់គ្រាន់​ពេញ​ក្នុង​រាង​កាយ ។

៣. សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ៖ ផ្លែ​សេ​ដា ឬ​តូ​ម៉ា ក៏​ជា​ប្រភព​ដ៏​ប្រសើរ​ន​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម polyphenolic ដែល​ល្អ​សម្រាប់​រាង​កាយ ។ Polyphenols ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ ផ្សេង​ៗ រួម​បញ្ចូល​ទាំង​ជំងឺ​បេះដូង និង​មហារីក (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ