ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងធនធានទឹក​ ប្រកាសជាថ្មី​ឲ្យប្រជាកសិករ​ថែរក្សាទឹក​ទុកសម្រាប់​បង្កបង្កើនផល

10 ឆ្នាំ មុន

ក្រសួងធនធានទឹក​និងឧតុនិយម​របស់​ប្រទេសកម្ពុជា​ បានប្រកាសជាថ្មី​ឲ្យអាជ្ញាធរដែនដី​ និង ប្រជាកសិករ​ថែរក្សាទឹកទុក​សម្រាប់បម្រើ​ឲ្យការងារ​បង្កបង្កើនផល ។

ការប្រកាស​ជាថ្មី​នៅថ្ងៃទី២០ ​សីហា ​២០១៣នេះ​ ធ្វើឡើងបន្ទាប់ពី​ក្រសួងធនធានទឹក​និងឧតុនិយម​បានតាមដានឃើញថា​ ប្រព័ន្ឋសម្ពាធទាប​ និង​ជ្រលង​សម្ពាធទាប​​ នៅតែ​គ្របដណ្តប់​លើតំបន់ភាគខាងជើង​នៃប្រទេសថៃ​ ឡាវ ​និង វៀតណាម​ ។

លក្ខណៈបែបនេះ​ នឹងធ្វើឲ្យខេត្តកំពង់ឆ្នាំង ​ពោធិសាត់​ បាត់ដំបង​ ប៉ៃលិន​ បន្ទាយមានជ័យ ​សៀមរាប​ កំពង់ធំ ​ឧត្តរមានជ័យ​ ព្រៃវែង ​និង ​ខេត្តស្វាយរៀង មានភ្លៀង​ធ្លាក់​តិច​ចាប់ពីថ្ងៃទី២០​ ដល់ថ្ងៃទី២៦​ សីហា ​២០១៣ ​។ ​រីឯនៅរាជធានីភ្នំពេញ​ ខេត្តកណ្តាល ​តាកែវ ​កំពង់ស្ពឺ​ កំពត​ និង ខេត្តកែប ​មានភ្លៀងធ្លាក់តិច​ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី​២៨ សីហា​ ២០១៣ ​។  ​ចំណែកនៅឯខេត្តកំពង់ចាម​ ក្រចេះ ​ស្ទឹងត្រែង​ រតនគិរី ​មណ្ឌលគិរី​ ព្រះវិហារ​ ព្រះសីហនុ​ និង ខេត្តកោះកុង មានភ្លៀងធ្លាក់ក្នុង​កម្រិតពីមធ្យម​ទៅ​បង្គួរឡើងវិញ​ចាប់ពីថ្ងៃទី២០​ សីហា​ ២០១៣នេះតទៅ ៕