ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​៖ មន្ត្រី​ឋាន​ៈប៉ុណ្ណា​ក៏​ដោយ ឲ្យ​តែ​ធ្វើ​រឿង​មិន​គប្បី​ចំពោះ​ភ្នែក​មហាជន​ត្រូវ​ដក​ចោល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​មិន​ទុក​មន្ត្រី​ឋានៈ​ណា​ក៏​ដោយឲ្យ​តែ​ធ្វើ​រឿង​មិន​គប្បី​ចំពោះ​ភ្នែក​មហាជន​ត្រូវ​ដក​ចោល​ទាំងអស់ ។ ការ​ព្រមាន​នេះ​ខណៈ​ដែល​សម្តេច​តេ​ជោ​បាន​ស្នើ​សុំ​ព្រះមហាក្សត្រ​ដក​តំ​ណែ​ក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រន​ត​គិរី​លោក គឹ​ម រស្មី…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​មិន​ទុក​មន្ត្រី​ឋានៈ​ណា​ក៏​ដោយឲ្យ​តែ​ធ្វើ​រឿង​មិន​គប្បី​ចំពោះ​ភ្នែក​មហាជន​ត្រូវ​ដក​ចោល​ទាំងអស់ ។ ការ​ព្រមាន​នេះ​ខណៈ​ដែល​សម្តេច​តេ​ជោ​បាន​ស្នើ​សុំ​ព្រះមហាក្សត្រ​ដក​តំ​ណែ​ក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រន​ត​គិរី​លោក គឹ​ម រស្មី កាល​ពេល​ថ្មី​ៗ​កន្លង​មកនេះ ។

យោង​តាម​ខ្សែអាត់​សម្លេង​របស់​សម្តេច​តេ​ជោ​ប្រាប់​ទៅ​កាន់​គ្រប់​មន្ត្រី​ទាំងអស់ ហើយ​ត្រូវ​ចេញផ្សាយ​តាម​ប្រពន្ធ​ទេ​ឡេ​ក្រាម​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ខ្ញុំ​សូម​ជម្រាប​ជូន​ថ្នាក់ដឹកនាំ​ក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​ខេត្ត និង​ថ្នាក់ដឹកនាំ​ដទៃ​ទៀត ដែល​នៅ​ក្នុង​បណ្តាញ ។ ថ្ងៃនេះ​ខ្ញុំ​សម្រេច​ដល់​ការ​ឈឺចាប់ ដើម្បី​ដក​តំណែង និង​បណ្តេញ​ចេញពី​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នៅ​ខេត្តរតនគិរី ដែល​ក្នុង​រយៈកាល​កន្លង​ទៅ​នេះ បាន​ធ្វើបុណ្យ​ខួបកំណើត ហើយ​សម្ញែង​នូវ​ទ្រព្យសម្បត្តិ ។

នេះ​ជា​អភិក្រម​ទី​៥ ដែល​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ជៀសវាង​មិន​បាន ។ សម្តេច​បញ្ជាក់​ថា «​បើ​ខ្ញុំ​មិន​ធ្វើ​រឿង​នេះ​មួយ​ទេ គឺ​ប្រហែលជា​ខ្ញុំ​ត្រូវ​លាលែង​ពី​តំណែង​ល្អ​ជាង ហើយ​មិន​ចាំបាច់​និយាយ​ពី​អភិក្រម​ទី​៥ ពី​វះកាត់​ទៀត​ទេ ។ តើ​ថ្នាក់ដឹកនាំ​នៅ​ចាំ​បាន​ទេ​ថា កាលពី​ក្នុង​សន្និបាត​ខែធ្នូ យើង​បាន​ខិតខំ​ធ្វើការ​ខ្លាំង​ណាស់ ហើយ​ខ្ញុំ​បាន​ខិតខំ​និយាយ​ខ្លាំង​ណាស់ យើង​អប់រំ​ខ្លាំង​ណាស់​ដែល​មា ន​អភិក្រម​ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង​វះកាត់​» ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា កាលពី​ថ្មី​ៗ​នេះ លោកនាយ​ឧត្តមសេនីយ​សៅ សុខា ក៏​បាន​លើក​ពី​អភិក្រម​របៀប​បង្កា​ទប់ស្កាត់ និង​បង្ក្រាប​ក៏​ប៉ុន្តែ​រឿង​នេះ​បាន​កើត​ក្រោយ​ពី​ការ​លើក​ឡើង​របស់​លោកនាយ​ឧត្តមសេនីយ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​។ ខ្ញុំ​យល់​ពី​លំបាក​ពី​លោកនាយក​ឧត្តមសេនីយ​សៅ សុខា មិន​ហ៊ាន​ធ្វើ​សំណើរ​មក​ទេ សម្តេច​ទៀ បាញ់ មាន​បញ្ហា​សុខភាព ហើយ​ក្តាប់​សភាពការណ៍​នេះ​មិន​ច្បាស់ ដូច្នេះ​ខ្ញុំ​យក​ការ​ទទួលខុសត្រូវ ដើម្បី​បណ្តេញ​មេបញ្ជាការ​អាវុធហត្ថ​ដែល​ពាក់​ផ្កាយ​មួយ​ចេញពី​ជួរ​តែ​ម្តង ។

ប្រសិនបើ​មាន​ករណី​តទៅ​មិន​ត្រូវ​លើកលែង​ឲ្យ​មាន​បន្ត​ទៀត​ទេ ។ ហើយ​អ្នក​ដែល​ធ្វើ​អន្តរាគមន៍​ទប់ស្កាត់​ទាំងឡាយ​ក៏​ត្រូវ​ទទួល​ទណ្ឌកម្ម​ដូច​ដូច​គ្នា ។ សុំ​យល់​ថា ពេលវេលា​នេះ គឺជា​ពេលវេលា​ដល់​ល្អ​បំផុត ដែល​យើង​ត្រូវ​កែប្រែ​នូវ​អ្វី​ដែល​ជា​កំហុសឆ្គង ។ សម្តេច​តេ​ជោ​ក៏​បាន​បញ្ជាក់​ថា «​ត្រង់​នឹង​ហើយ​ដែល​ខ្ញុំ​ព្រួយបារម្ភ​ធំ​ជាងគេ ។ ព្រួយបារម្ភ​ត្រង់​ថា ផ្ទៃក្នុង​របស់​យើង​បាន​មើល​ស្រាល​គូប្រកួត​គិត​ថា គូប្រកួត​បាន​ស្លាប់​បាន​ចុះ​ខ្សោយ​ទៅ​ហើយ ហើយ​ពួក​គេ​បាន​ប្រព្រឹត្តិ​នូវ​អ្វី​ដែល​មិន​គួរ​ប្រព្រឹត្តិ​ផ្គើន​ជាមួយនឹង​បទបញ្ជា មើល​ស្រាល​សភាពការណ៍​នោះ ហើយ​ជា​បញ្ហា​ដែល​ស្លាប់ គណបក្ស​ប្រជាជន​អាច​ឈាន​ដល់​ប្រកាស​ស្លាប់ ប្រសិនបើ យើង​មិន​ដោះស្រាយ​បាន​បញ្ហា​នេះ​ទេ ។

ដូច្នេះ​ហើយ​ខ្ញុំ​ស្នើ​ឲ្យ​មានការ​យោគយល់​ចំពោះ​ការ​សម្រេចចិត្ត​ដល់​ឈឺចាប់​របស់ខ្ញុំ​នេះ ។ ខ្ញុំ​ស្នើ​ឲ្យ​គ្រប់​អង្គភាព​ទាំងអស់ ពិត​មើល​នូវ​គ្រប់​ទីកន្លែង​ទទួលខុសត្រូវ ។ ខ្ញុំ​រង់ចាំ​សេចក្តី​ស្នើ​របស់​នាយក​ឧត្តមសេនីយ​សៅ សុខា ប៉ុន្តែ​ខ្ញុំ​មិន​ទុក​ពេល​បន្ថែម​ទៀត​ទេ នៅ​ពេល​ដែល​គ្មាន​ប្រតិកម្ម​ណាមួយ​កើតឡើង​ទាំង​ថ្នាក់​ក្រសួង​» ។ សម្តេច​ក៏​បាន​បញ្ជាក់​ថា​ទៀត​ថា «​ខ្ញុំ​ត្រូវ​តែ​ធ្វើ​កិច្ចការ​នេះ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ខ្លួនឯង បើ​ទោះបីជា​ពេល​វា​ត្រូវការ​សម្រាក ក៏​ប៉ុន្តែ​ការ​ឈឺចាប់​របស់​ប្រជាជន​អាច​នឹង​មាន​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​ទៅ​លើក​ឥរិយា​យ​ប​ថ​ដ៏​អាក្រក់​អា​ក្រី ផ្គើន​នឹង​បញ្ជា​ផ្គើន​នឹង​វិន័យ ។

ខ្ញុំ​មិន​ច្រ​ណែ​ក និង​ការ​មានបាន​របស់​អស់លោក​ទេ ក៏​ប៉ុន្តែ​អស់លោក​ត្រូវ​តែ​ទទួល​ខុស​ត្រូវ ត្រូវ​តែ​យល់​បាន​ថា អ្វី​គួរ​ធ្វើ និង​អ្វី​មិន​គួរ​ឲ្យ​ធ្វើ​» ។ សម្តេច​បន្ថែម សូម​ការ​យោគយល់ ហើយ​ខ្ញុំ​មិន​អនុគ្រោះ​ឲ្យ​អ្នក​ណា​ក៏​ដោយ ឋានៈ​ប៉ុណ្ណា​ក៏​ដោយ ដែល​ធ្វើ​រឿង​មិន​គ​ប្បី​បែប​នេះ​ចំពោះ​ភ្នែក​មហាជន ។ យើង​មិន​ទុក​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ទុក​ដោយ​រាជរដ្ឋាភិបាល​របស់ យើង​ត្រូវ​ទទួល​ការ​បំផ្លាញ ដោយ​បុគ្គល​ណា​ម្នាក់​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ