ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រៀវ​ណាស់​! បុរស​ម្នាក់​ដងខ្លួន​សំប៉ែត​ដូច​ចេកចៀន​នៅ​ស្ពាន​គង់​ម៉ុ​ច​៤០០​ម៉ែត្រ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ដើរ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ត្រូវ​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​បើកបរ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​បុក ហើយ​កិន​ពីលើ បណ្តាល​ឱ្យ​ដងខ្លួន​សំប៉ែត​ដូច​ចេកចៀន ខ្ទាត​គ្រឿងក្នុង​ចេញ​មក​ក្រៅ ហូរ​ឈាម​ស្រោច​ផ្លូវស្លាប់​គួរ​ឱ្យ​រន្ធត់ និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេល​ផ្លូវ…

ខេត្តសៀមរាប ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ដើរ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ត្រូវ​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​បើកបរ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​បុក ហើយ​កិន​ពីលើ បណ្តាល​ឱ្យ​ដងខ្លួន​សំប៉ែត​ដូច​ចេកចៀន ខ្ទាត​គ្រឿងក្នុង​ចេញ​មក​ក្រៅ ហូរ​ឈាម​ស្រោច​ផ្លូវស្លាប់​គួរ​ឱ្យ​រន្ធត់ និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេល​ផ្លូវ ។

ហេតុ​ការ​គ្រោះថ្នាក​់ចរាចរណ៍​គួរ​ឱ្យ​រន្ធត់​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​៨​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៨ កុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ខាងលិច​ស្ពាន​គង់​ម៉ុ​ច​៤០០​ម៉ែត្រ ក្នុងភូមិ​ក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀម
រាប​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ប៉ែន សានិ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប ។

បើ​តាម​ប្រភព​ពី​មន្ត្រី​ជំនាញ​ដែល​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​រវាង​បុរស​ម្នាក់​ដើរ ហើយ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បុក និង​កិន​ពីលើ បណ្តាល​ឱ្យ​ដងខ្លួន​សំប៉ែត​ដូច​ចេកចៀន ខ្ទាត​គ្រឿងក្នុង​ចេញ​មក​ក្រៅ ហូរ​ឈាម​ស្រោច​ផ្លូវស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​។ បន្ទាប់​ពី​កើតហេតុ រថយន្ត​បាន​បើក​រត់គេច​បាត់​ស្រ​មល ។

ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា ទោះបីជា​យ៉ាងណា រថយន្ត​ដែល​បង្ក​នោះ​ក៏​មិន​អាច​រត់គេច​ពី​សំណាញ់​ច្បាប់​បាន​ដែរ​។

បច្ចុប្បន្ន សព​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ