ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​គួរ​ឱ្យ​រន្ធត់​ពេក​ហើយ ករណី​១​នេះ !

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ ​បុរស​ម្នាក់​ដើរ​ឆ្លងផ្លូវមិន​ប្រយ័ត្នត្រូវ​រថយន្ត​១​គ្រឿងមិន​ស្គាល់​ម៉ាកបើកបរ​ក្នុង​ល្បឿន​លឿនដូច​ហោះ​ទៅបុក​បណ្តាល​ឱ្យ​ស្លាប់ដាច់​ជា​កង់​ៗឈាម​ហូរ​ដូច​ទឹក​នៅកណ្តាលផ្លូវ​គួរ​ឱ្យ​រន្ធត់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេល​ផ្លូវ​ ។ ​ហេតុ​ការ​គ្រោះថ្នាក​ចរាចរណ៍​គួរ​ឱ្យ​រន្ធត់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៨​និង​៥០​នាទី​យប់​ ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិត​នៅ​ចំណុច​ខាង​លិច​ស្ពាន​គង់​ម៉ុ​ច​៤០០​ម…

ខេត្តសៀមរាប ​៖ ​បុរស​ម្នាក់​ដើរ​ឆ្លងផ្លូវមិន​ប្រយ័ត្នត្រូវ​រថយន្ត​១​គ្រឿងមិន​ស្គាល់​ម៉ាកបើកបរ​ក្នុង​ល្បឿន​លឿនដូច​ហោះ​ទៅបុក​បណ្តាល​ឱ្យ​ស្លាប់ដាច់​ជា​កង់​ៗឈាម​ហូរ​ដូច​ទឹក​នៅកណ្តាលផ្លូវ​គួរ​ឱ្យ​រន្ធត់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេល​ផ្លូវ​ ។ ​ហេតុ​ការ​គ្រោះថ្នាក​ចរាចរណ៍​គួរ​ឱ្យ​រន្ធត់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៨​និង​៥០​នាទី​យប់​ ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិត​នៅ​ចំណុច​ខាង​លិច​ស្ពាន​គង់​ម៉ុ​ច​៤០០​ម ក្នុងភូមិ​ក​ក្រាញ់ សង្កាត់សៀមរាប ក្រុង​សៀមរាប​ ។

បើ​តាម​ប្រភព​ពី​មន្ត្រី​ជំនាញដែល​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​បាន​ប្រាប់​ថា ករណី​គ្រោះថ្នាក់​ចរា​ចរ​ណ៏រវាងមនុស្ស​ដើរ និងរថយន្ត​មិន​ស្គាល់ដែល​បុក​អ្នក​រង​គ្រោះ​ឈ្មោះ ប៉ែន សានិ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ភូមិក​ក្រាញ់ សង្កាត់សៀមរាប ក្រុង​សៀមរាប បណ្តាល​ឱ្យ​ស្លាប់ដាច់​ជា​កង់​ៗភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង ​។ ​ចំណែក​រថយន្ត​នោះ​បាន​បើក​រត់គេច​បាត់​ដោយ​សុវត្ថិភាព ​។​

ប្រភព​បាន​បញ្ជាក់​ទៀត​ថា ទោះជា​យ៉ាងណារថយន្ត​ដែល​បង្ក​នោះ​ក៏​រត់គេច​មិន​រួច​ពី​សំណាញ់​ច្បាប់​បាន​ដែរ​ ។ បច្ចុប្បន្នសាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណីរួចរាល់​ទាំង​យប់ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ