ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ក្សត្រី​នឹង​ប្រ​ជែង​​យក​តំ​ណែងនា​យ​ក​រដ្ឋ​មន្រ្តី​​នៃ​រដ្ឋា​ភិ​បាល​​សីុ​វិល…

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី ​អ៊ូ ​បុល​រតនា ព្រះ​រៀម​របស់​ព្រះមហាក្សត្រ​ថៃ នឹង​ជា​បេក្ខជន​សម្រាប់​តំណែង​នាយក​រដ្ឋមន្ត្រី ក្នុង​ការ​បោះ​ឆ្នោត​​នា​ខែមីនា​ខាង​មុខ ដែល​នេះ​ជា​ព្យុះន​យោ​បាយ​មួយ​​ជំ​រុញ​ឱ្យ​ប្រ​មុខ​របប​យោ​ធា​ ​​កំ​ពុង​កាន់​អំ​ណាច​ឱ្យ​ឈរ​ឈ្មោះ​ដែរ…

ប្រទេស​ថៃ ៖ ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី ​អ៊ូ ​បុល​រតនា ព្រះ​រៀម​របស់​ព្រះមហាក្សត្រ​ថៃ នឹង​ជា​បេក្ខជន​សម្រាប់​តំណែង​នាយក​រដ្ឋមន្ត្រី ក្នុង​ការ​បោះ​ឆ្នោត​​នា​ខែមីនា​ខាង​មុខ ដែល​នេះ​ជា​ព្យុះន​យោ​បាយ​មួយ​​ជំ​រុញ​ឱ្យ​ប្រ​មុខ​របប​យោ​ធា​ ​​កំ​ពុង​កាន់​អំ​ណាច​ឱ្យ​ឈរ​ឈ្មោះ​ដែរ ។ ​​ការ​ប្រ​កាស​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​ពី​ការ​ឈរ​ឈ្មោះ​របស់​ម្ចាស់​​ក្ស​ត្រី​អង្គ​នោះ ធ្វើ​ឡើង​កាល​ពីថ្ងៃ​ទី​៨​ កុ​ម្ភៈ​ ដែល​ជា​ការ​ប្រ​កួត​ប្រ​ជែង​គ្នា​ជា​មួយ​​ប្រ​មុខ​យោ​ធា​ថៃ​ លោក​ប្រា​យុទ្ធ​ ​ចាន​់​អូ​ចា​ ។

​ម្ចាស់​ក្សត្រី​អ៊ូ​បុល​ រត​នា​ មាន​ព្រះ​ជន្ម​​៦៧​ព្រះ​វ​ស្សា ​នឹង​ប្រ​ជែង​យក​តំ​ណែងនា​យ​ក​រដ្ឋ​មន្រ្តី​​នៃ​រដ្ឋា​ភិ​បាល​សីុ​វិល​​ ដែល​នឹង​​បង្កើត​ក្រោយ​ការ​​បោះ​ឆ្នោត​​សភា​ថៃ​ នា​ថ្ងៃ​ទី២៤ ​មី​នា​ ក្រោម​ឈ្មោះគណបក្ស​មួយ​ដែល​ស្និទ្ធ​នឹង​លោកថាក់​សីុន​ សីុ​ណា​វ៉ា​ត្រា​ អតី​តនាយក​រដ្ឋ​មន្រ្តី​ កំពុង​រស់​​​នៅនិរ​ទេស ​​ដើ​ម្បី​​គេច​ផុត​ពី​​ការ​​ជាប់​ពន្ធ​នាគារ​ ។​

​លោក​​ថាក់​ស៊ីន សីុ​ណា​វ៉ា​ត្រា​ ជា​អ្នក​កែ​ទម្រង់​និ​យម​​ ​នៅ​តែ​ត្រូវ​ក្រុម​អា​មាត្យ​ និង​ពួក​យោ​ធា​ ចាត់​ទុក​ជា​ការ​គំ​រាម​កំ​ហែង​មួយ ចំពោះ​រាជ​បល្ល័​ង្ក​ ដែល​ការ​​​គំ​រាម​​កំ​​ហែង​​នោះ​ ជា​ប្រ​ភពនៃ​រដ្ឋ​ប្រ​ហារយោ​​ធា​ឆំ្នា​​២០០៦​ និង​ឆ្នាំ​២០១៤​ប្រ​ឆាំង​រដ្ឋា​ភិ​បាល​របស់​ត្រកូល​សីុ​ណា​វ៉ា​ត្រា ។ ប៉ុ​ន្តែ​ចាប់​តាំង​ពី​ពួក​យោ​ធា​កាន់​អំ​ណាច​មក ​​​ព្រះ​ម​ហា​ក្សត្រ​ភូ​មី​បុល អា​ឌុល​យ៉ា​ដេត​ បាន​ចូល​ព្រះទិ​វង្គត​ ហើយ​ព្រះបុ​ត្រា​ព្រ​​ះអង្គ​​មហា​វិ​ជ្ជ​ីរ៉ា​​​ ឡុង​កន​ បាន​ឡើង​ស្នង​រាជ្យ​​បន្ត​ ។

​យោង​តាមពួួក​អ្នក​វិ​ភាគ​ថា​ ការ​ឈរ​ឈ្មោះ​​របស់​ព្រះ​រៀមព្រះម​ហា​ក្សត្រ​ ពុំ​អាច​សម្រេច​ដោយ​គ្មាន​ការ​ព្រម​ព្រៀង​របស់​ព្រះ​ប​រម​រាជ​វាំង​ឡើយ​ ដូ​ច្នេះ​វា​ជា​សញ្ញាមួយ​នៃ​ការ​បែក​បាក់​​ពុំ​ធ្លាប់​មាន​ពីមុន​មក​​ ជាមួយ​ពួក​អា​មាត្យ​​នៃ​សម័យ​កាល​ព្រះ​ចៅ​ភូ​មី​បុល​ ។ ម្ចាស់​ក្សត្រី​អង្គ​នោះ​ឈរ​ឈ្មោះតាម​ការ​ជ្រើស​រើស​របស់​គណ​បក្ស​​​ថៃ​រក្សា​ជាតិ(THAI RAKSA CHART) ជា​គណបក្ស​ស្និទ្ធលោក​​ថាក់ស៊ីន ​សីុណា​វ៉ា​ត្រា​ ។​ មេ​ដឹក​នាំ​គណបក្ស​នេះ គឺ​លោក PREECHAPOL PONGPANICH អះអាង​នៅ​ចំ​ពោះមុខ​អ្នក​កា​សែត​ច្រើ​ន​នាក់​ដែល​មក​ចោម​រោមការ​ចុះឈ្មោះ​បេក្ខជន​ថា ការ​ជ្រើស​រើស​នេះ​ពិត​ជា​សម​ស្រប​ ។

រយៈ​ពេល​ប៉ុ​ន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ មាន​លេច​ពាក្យ​ច​ចាម​អា​រ៉ាម​ពីការ​ឈរ​ឈ្មោះ​របស់​ម្ចាស់​ក្សត្រី​អង្គ​នោះ​​ ។​​ ព្រះ​អង្គ​ម្ចាស់​ក្សត្រីអ៊ូបុល រត​នា​ ពុំ​បង្ហាញ​មុខ​ជា​សា​ធា​រណៈ​ឡើយ​​ កាល​ពី​​ថ្ងៃ​ទី​៨​ កុ​ម្ភៈ​ ។ ប៉ុ​ន្តែ​កាល​ពីថ្ងៃ​ទី៧ ​កុ​ម្ភៈ ​តាមINSTAGRAM គេឃើញទ្រង់​មានព្រះ​ភ័ក្រ្ត​ញញឹម​​ព​ព្រាយ កាន់​ផ្កា​ពណ៌​ក្រ​ហម ​ជា​ពណ៌​របស់​ពួកអ្នក​គាំទ្រ ​លោកថាក់​ស៊ីន​​ នៅ​ឯ​​ឈៀង​ម៉ៃ​ នា​ភាគ​ខាង​ជើង​ប្រ​ទេស​ ។

​ពុំ​មាន​សែ​រា​ជ​វង្ស​ណា​ម្នាក់​ឈរ​​ឈ្មោះ​ដណ្ដើម​តំ​ណែង​នា​យករដ្ឋ​ម​ន្រ្តី​ឡើយ​ ចាប់​តាំង​​ពី​​មាន​របប​រា​ជា​និ​យម​​ អា​​ស្រ័យ​រដ្ឋ​ធម្ម​នុញ្ញ​​តាំងពីឆ្នាំ​១៩៣២​មក ​។ ចំ​ណែក​លោក​ប្រា​យុទ្ធ​ ចាន់​អូ​ចា​​ ប្រ​មុខ​របប​យោ​ធា​បញ្ចាក់​ក្នុង​​សេច​ក្ដី​ប្រ​កាស​មួយ​ថា លោក​ទទួល​យក​ការ​ស្នើ​​របស់​គណបក្ស​បល្ល័​ង្ក​ប្រជា​រ៉ាត ​(PHALANG PRACHARAT) ស្និទ្ធ​យោ​ធា​​ ដើម្បីក្លាយ​ជានា​យក​រដ្ឋ​មន្រ្តី​ ក្នុង​ក​រ​ណីដែល​គណបក្ស​នេះ​​ជាប់​ឆ្នោត​សភា​។​​

​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា​​ និង​ម្ចាស់​ក្សត្រី​​អ៊ូ​បុល​​រត​នា​​​ គឺ​ជា​អ្នក​ប្រ​ជែង​គ្នា​​ក្នុង​ការ​បោះ​ឆ្នោត​ខា​ង​មុខ​នេះ ​។​ ចល​នា​ថៃ​រក្សា​ជាតិ​​​បង្កើត​ឡើង​​កាល​ពី​ខែ​វិ​ច្ឆិ​កា​ឆ្នាំ​២០១៨​ ដោយ​ពួក​អ្នក​​ដែល​នៅ​តែ​ស្មោះ​ត្រង់​​នឹង​លោក​ថាក់​សីុន​ ។

អត្ថបទសរសេរ ដោយ