ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២នាក់ប្រើល្បិចប្លន់ព្រហ្មចារី ណាត់នាងជិះម៉ូតូដើរលេង ឌុបដល់កន្លែងស្ងាត់ចាប់រំលោ.ភ

13 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ យុវ​ជន​២​នាក់​ត្រូវ​បាន​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​ឈើ​ខ្មៅ ចាប់​ខ្លួន​កាល​ពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៤ សីហា តាម​​ពាក្យ​បណ្តឹង​របស់​នារី​រង​គ្រោះ​ថា បាន​រួម​គ្នា​ចាប់​រំលោ.ភ​នាង​ម្តង​ម្នាក់ រហូត​បាន​សំរេច​ កាល​ពី វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៤ សីហា នៅឃុំ​ឈើ​ខ្មៅ ស្រុក​កោះ​ធំ ។ តាម​ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា ជន​ជាប់​ចោទ​ម្នាក់​បាន​ទូរស័ព្ទ​ហៅ​នារី​រង​គ្រោះ​ឱ្យ​មក​ជួប​ ហើយ​ឌុប​គ្នា​ដើរ​លេង​ និង​ជិះ​ម៉ូតូ​បង្ហួស​ទៅ​កន្លែង​ស្ងាត់​ដែល​មិត្ត​ភក្តិ​របស់

ខេត្ត​កណ្តាល ៖ យុវ​ជន​២​នាក់​ត្រូវ​បាន​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​ឈើ​ខ្មៅ ចាប់​ខ្លួន​កាល​ពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៤ សីហា តាម​​ពាក្យ​បណ្តឹង​របស់​នារី​រង​គ្រោះ​ថា បាន​រួម​គ្នា​ចាប់​រំលោភ​នាង​ម្តង​ម្នាក់ រហូត​បាន​សំរេច​ កាល​ពី វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៤ សីហា នៅឃុំ​ឈើ​ខ្មៅ ស្រុក​កោះ​ធំ ។ តាម​ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា ជន​ជាប់​ចោទ​ម្នាក់​បាន​ទូរស័ព្ទ​ហៅ​នារី​រង​គ្រោះ​ឱ្យ​មក​ជួប​ ហើយ​ឌុប​គ្នា​ដើរ​លេង​ និង​ជិះ​ម៉ូតូ​បង្ហួស​ទៅ​កន្លែង​ស្ងាត់​ដែល​មិត្ត​ភក្តិ​របស់​ខ្លួន​រង​ចាំ​រួច​ជា​ស្រេច​ ហើយ​ក៏​ធ្វើ​សកម្ម​ភាព​​ចាប់​រំលោភ​តែ​ម្តង ។ តាម​ព័ត៌​មាន​ពី​មន្ត្រី​ប៉ុស្តិ៍​បាន​ឱ្យ​ដឹង​ថា យុវ​ជន​ជាប់​ចោទ​ទាំង​២​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​ម្នាក់​ឈ្មោះ​ងន ចិន្តា អាយុ​១៩​ឆ្នាំ ជា​អ្នក​ទូរស័ព្ទ​ណាត់​​នារី​រង​គ្រោះ​ឱ្យ​មក​ជួប និង​ម្នាក់​ទៀត​ឈ្មោះ​សេង តុង​ហេង អាយុ​២៣​ឆ្នាំ អ្នក​ទាំង​ពីរ​រស់​នៅឃុំ​ចុង​កោះ​ ស្រុក​កោះ​ធំ ជា​មួយ​គ្នា ។ ចំណែក​​នារី​រង​​គ្រោះ​ឈ្មោះ​ស.សម អាយុ​២៣​ឆ្នាំ ។

ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា មុន​ពេល​ជន​ជាប់​ចោទ​ឈ្មោះ​ងន ចិន្តា បាន​ទូរស័ព្ទ​ហៅ​នារី​រង​គ្រោះ​ឱ្យ​ទៅ​​ជួប​ ពេល​​នោះ​នារី​រង​គ្រោះ​​ក៏​មក​​ជូប​តាម​ការ​ណាត់​​ ហើយ​ជន​ជាប់​ចោទ​ក៏​បាន​ឌុប​នាង​តាម​ម៉ូតូ​​​សំដៅ​​ទៅ​ខាង​ក្រោយ​ភូមិ​ដែល​ជា​កន្លែង​ស្ងាត់ ។ ពេល​ទៅ​ដល់​កន្លែង​ស្ងាត់​នោះ​ក៏​បាន​ជួប​ជា​មួយ​ឈ្មោះ​សេង តុង​ហេង ឈរ​នៅ​​ចាំ​ទី​នោះ​ស្រេច ហើយ​ឈ្មោះ​ងន ចិន្តា ក៏​ឈប់​ម៉ូតូ​នៅ​ទី​នោះ​ដែរ ។ បន្ទាប់​មក​​ជន​ជាប់​ចោទ​ទាំង​ពីរ​នាក់ បាន​ធ្វើ​សកម្ម​ភាព​ចាប់​រំលោភ​នាង​រហូត​បាន​សំរេច​ម្នាក់​ម្តងៗ រួច​​​ក៏​បាន​ឌុប​នាង​ត្រឡប់​ទៅ​​ភូមិ​វិញ​ ហើយ​ក៏​បែក​គ្នា​រៀង​ខ្លួន​ទៅ ។

លុះ​ក្រោយ​មក​​នារី​រង​គ្រោះ​បាន​ប្តឹង​ប៉ូលិស​ប៉ុស្តិ៍​ឱ្យ​​ធ្វើ​ការ​ឃាត់​ខ្លួន​យុវ​ជន​ជាប់​ចោទ​ទាំង​ពីរ​នាក់​​តែ​ម្តង ។ លោក​ភន សារឿន អធិ​ការ​ប៉ូលិស​ស្រុក​កោះ​ធំ បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​តា​ម​ទូរស័ព្ទ​ថា កំលាំង​​ប៉ូលិស​បាន​បញ្ជូន​ជន​ជាប់​ចោទ​ពី​បទ​រំលោភ​សេព​សន្ថវៈ​ទាំង​២​​នាក់ ទៅ​កាន់​អធិ​ការ​ប៉ូលិស​ហើយ​ ដោយ​ប៉ូលិស​ព្រហុ្ម​ទណ្ឌ​កំពុង​ធ្វើ​​កំណត់​ហេតុ​ និង​ធ្វើ​ការ​សាក​សួរ​ ។ ទោះ​បី​ជា​បែប​ណា​​លោក​អធិ​ការ​មិន​អនុញ្ញាត​ឱ្យ​ថត​​រូប​ជន​ជាប់​ចោទ​​ទេ ។ ចំណែក​ជន​ជាប់​ចោទ​​ទាំង​ពីរ​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​បន្ទប់​មិ​នអាច​ធ្វើ​ការ​សាក​សួរ​បំភ្លឺ​ជុំ​វិញ​ការ​​​ចោទ​ខាង​នោះ​បាន​ដែរ ៕