ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្យូង​ខ្មែរ​នៅ​តែ​ហូរ​ចូល​ស្រុក​ថៃ​ដដែល…!

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ថ្វី​ត្បិត​តែ​ថ្មី​ៗ​គេហទំព័រ​និង​សារព័ត៌មាន​ក្នុងស្រុក ​បាន​ធ្វើការ​រិះគន់​ធ្ងន់​ៗលើ​មន្ត្រី​និង​សមត្ថកិច្ច​នៅ​មាត់ច្រក​តំបន់​បឹង​ត្រកួន ក្នុងស្រុក​ថ្មពួក​ថា ព្រងើយកន្តើយ​មិន​ទប់ស្កាត់​ការ​នាំ​ចេញ​ធ្យូង​ពី​កម្ពុជា ព្រោះតែ​មានការ​សោកស្តាយ​ព្រៃឈើដែល​កំពុង​រង​ការ​កាប់​បំផ្លាញ​មិន​ឈប់​ឈរ​ជា​រៀងរាល់ថ្ងៃ ។ ទោះបីជា​បែប​ណា មក​ទល់​ពេល​នេះ​…

ខេត្តបន្ទាយមានជ័យ ៖ ថ្វី​ត្បិត​តែ​ថ្មី​ៗ​គេហទំព័រ​និង​សារព័ត៌មាន​ក្នុងស្រុក ​បាន​ធ្វើការ​រិះគន់​ធ្ងន់​ៗលើ​មន្ត្រី
​និង​សមត្ថកិច្ច​នៅ​មាត់ច្រក​តំបន់​បឹង​ត្រកួន ក្នុងស្រុក​ថ្មពួក​ថា ព្រងើយកន្តើយ​មិន​ទប់ស្កាត់​ការ​នាំ​ចេញ​ធ្យូង​ពី​កម្ពុជា ព្រោះតែ​មានការ​សោកស្តាយ​ព្រៃឈើដែល​កំពុង​រង​ការ​កាប់​បំផ្លាញ​មិន​ឈប់​ឈរ​ជា​រៀងរាល់
ថ្ងៃ ។

ទោះបីជា​បែប​ណា មក​ទល់​ពេល​នេះ​ ហាក់​នៅ​ដដែល​គ្មាន​អ្វី​ប្រែប្រួល​ទេ ពោល​គឺ​ធ្យូង​ខ្មែរ​នៅ​តែ​ត្រូវ​បាន​ឈ្មួញ​ថៃ​ចូល​មក​ទិញ​ដឹក​ចេញ​តាម​ច្រក​តំបន់​បឹង​ត្រកួន​កាត់មុខ​ស្ថាប័ន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ខ្មែរ ពិសេស​គយ​និង​រដ្ឋាករ​ច្រក​តំបន់ យ៉ាង​រលូន​មិន​ខ្វល់​ពី​កា​រិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ​នានា​ដែល​គេ​សង្ស័យ​ថា​គ្មាន​អ្វី​ធំ​ជាង​លោកតា​ប្រាក់​ជា​ម្ចាស់​ចិត្ត​ឡើយ ។

ត្រាក់ទ័រ​ថៃ​​បាន​ចូល​មក​ដឹក​ធ្យូង​លើ​ទឹកដី​ខ្មែរ​ជា​ហូ​ហែ បើ​ទោះជា​ឈ្មួញកណ្តាល​ជា​ខ្មែរ​អះអាង​ថា​ពេល​នេះ​តម្លៃ​ធ្យូង​ចុះថោក​ជាង​មុន​បន្តិច​ក្តី គឺ​ឈ្មួញ​ថៃ​យក​មក​មធ្យោបាយ​មក​ដឹក​តែ​ម្តង​ឱ្យ​តែ​ខ្មែរ​មាន​ធ្យូង​លក់ ។ ចំណែក​ខ្មែរ​វិញ កាប់​ឈើ​គ្មាន​សល់​ទេ បញ្ចូល​ឡ​ដុត​ចេញ​ជា​ធ្យូង​មិន​លក់​ទេ​ក្នុងស្រុក ទុក​លក់​ឱ្យ​ថៃ​វិញ​បាន​ថ្លៃ​ជាង ។

ឈ្មួញ​ខ្មែរ​ម្នាក់​ឈ្មោះ​បារាំង​អះអាង​ថា ការ​នាំ​ធ្យូង​ចេញ​ទៅ​ថៃ​កន្លង​មក​មាន​៣​ក្រុមហ៊ុន ប៉ុន្តែ​ដោយសារ​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក ក្រុមហ៊ុន​ខ្លះ​បាន​ផ្អាក​ពី​ការ​នាំ​ចេញ​តាម​ច្រក​តំបន់​បឹង​ត្រកួន ងាក​ទៅ​ដឹក​ចេញ​តាម​ច្រករបៀង​ប្រាសាទ​ត្បែង ក្នុង​ឃុំ​បន្ទាយឆ្មារ​ជិត​ជើងភ្នំ​ដងរែក​វិញ កុំឱ្យ​ច្រំ​ដែល​ពេក ដូរ​ច្រក​ម្តង ព្រោះ​ចំណាយ​លុយ​ដូច​គ្នា ។

ពេល​សាកសួរ​ថា តើ​ការ​នាំ​ចេញ​ធ្យូង​តាម​ច្រក​តំបន់​បឹង​ត្រកួន​ត្រូវ​បង់ប្រាក់​ឲ្យ​មន្ត្រី​និង​សមត្ថកិច្ច​ច្រក​តំបន់​ឬ​ក៏​អត់ ? ឈ្មួញ​ខាងលើ​ឆ្លើយ​ថា គាត់​ដឹង​ត្រឹមតែ​ទទួល​ទិញ​ពី​អ្នកស្រុក​នៅ​ចំណុច​លើកដាក់​ក្នុងភូមិ​បន្ទាយ​មាន​ឬ​ទ្ធិ​ឃុំ​គោក​រមៀត​តែ​ប៉ុណ្ណោះ ។ រីឯ​ការ​ដឹក​ចេញ​អាស្រ័យ​លើ​ឈ្មួញ​ថៃ​ជា​អ្នក​រត់ការ​ដោយ​ខ្លួនឯង​។ ចំណែក​ប្រភព​ខ្លះ​ថា បើ​ការ​ដឹក​ចេញ​មិន​មាន​ពាក់ព័ន្ធ​នឹង​ការ​បង់ប្រាក់​ទេ​នោះ គឺ​មិន​អាច​ឆ្លង​ផុត​មាត់ច្រក​តំបន់​ខាងលើ​បាន​ឡើយ​ដឹង​ស្រាប់​ហើយ​មនុស្ស​និង​ប្រាក់ យក្ស​និង​សាច់ ។

ពាក់ព័ន្ធ​ករណី​រិះគន់​ជុំ​ទិស​នេះ លោក ញឹក ប៊ុ​ន​លេខ ប្រធាន​ការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​តំបន់​បឹង​ត្រកួន​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​ដោយ​ទូរស័ព្ទ​របស់​លោក​ចុច​ចូល​៣​ដង គ្មាន​អ្នក​ទទួល ។ ដោយ​ឡែក​លោក យ៉ិ​ម លី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបន្ទាយមានជ័យ​ក៏​ចុច​ចូល​៣​ដង​ដែរ​គ្មាន​អ្នក​ទទួល​ដូច​គ្នា ។

អ្វី​ដែល​គួរ​ឱ្យ​អៀនខ្មាស់​នោះ​គឺ​ធ្យូង​ត្រូវ​នាំ​ចេញ​រាប់រយ​តោន​ក្នុង​១​ថ្ងៃ ពី​ប្រទេស​ដែល​ធនធាន​ព្រៃឈើ​រង​ការ​កាប់​បំផ្លាញ​ស្ទើរតែ​ក្លាយជា​វាល​សាហា​រ៉ា​ក្តី ក៏​នៅ​តែ​ជា​អ្នក​ផ្គត់​ផ្គន់​សម្រាប់​ប្រទេស​ថៃ​ដែល​សម្បូរ​ដោយ​ព្រៃឈើ​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ