អនុប្រធានបក្សប្រឆាំងរូបនេះបានសរសេលើបណ្តាញសង្គមយ៉ាងដូច្នេះថា បុរសចំណាស់ម្នាក់នោះឈ្មោះ ជុំ សុជាតិ ពូកែខាងសួរផ្ចាញ់ផ្ចាលនៅក្នុងកម្មវិធីសាធារណៈ របស់គណបក្សសង្គ្រោះជាតិនៅ San Jose ។
កាលពីខែមីនា ឆ្នាំ២០១៨ បុគ្គលរូបនេះបានចូលទៅសួរផ្ចាញ់ផ្ចាលក្នុងកម្មវិធីវេទិកាសាធារណៈ នៅ San Jose ដែលវត្តមាន ខ្ញុំម្តងហើយ ។ ដូច្នេះហើយបានជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ រារាំងមិនឲ្យឈ្មោះ ជុំ សុជាតិ សួរទៅលោក សម រង្សុី នៅក្នុងកម្មវិធីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ នៅ San Jose ព្រោះគេដឹងថា សំណួរដែលគាត់សួរ ជាសំណួរឥតប្រយោជន៍ និងបែបផ្ចាញ់ផ្ចាលនាំឲ្យបាត់ពេលវេលាសំរាប់អ្នកដទៃទៀត ។
ចែករំលែកព័តមាននេះ