ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ស្លា.ប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង ខណៈ​ភាគី​ម្ខាង​ទៀត​រត់​បាត់​ស្រមោល

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ជិះ​ម៉ូតូ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ហា​យឡែ​ន​ឌ័​រ​ពន្លះស្លាប់​អ្នកបើកបរ​រត់​បាត់ករណី​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៧​និង​៤៥​នាទី​យប់ ​ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​លើ​​កំណាត់​ផ្លូវជាតិ​លេខ​០៦(​ផ្លូវ​វាង​ក្រុង​ស្ទឹង​សែន​) ចំណុច​ផ្លូវ​ប្រសព្វ​សញ្ញា​លេខបូក ស្ថិត​ក្នុងភូមិ​ព្រៃ​តា​ហ៊ូ សង្កាត់​ព្រៃ​តា​ហ៊ូ…

ខេត្តកំពង់ធំ ៖ ជិះ​ម៉ូតូ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ហា​យឡែ​ន​ឌ័​រ​ពន្លះស្លាប់​អ្នកបើកបរ​រត់​បាត់ករណី​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៧​និង​៤៥​នាទី​យប់ ​ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​លើ​​កំណាត់​ផ្លូវជាតិ​លេខ​០៦(​ផ្លូវ​វាង​ក្រុង​ស្ទឹង​សែន​) ចំណុច​ផ្លូវ​ប្រសព្វ​សញ្ញា​លេខបូក ស្ថិត​ក្នុងភូមិ​ព្រៃ​តា​ហ៊ូ សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹង​សែន ។

លោក​វរសេនីយ៍ឯក ញ៉ែ​ម ឈុ​ន​លី អធិការ​នគរបាល​ក្រុង​ស្ទឹង​សែនបាន​ឲ្យ​ដឹង​ថា​ ករណី​គ្រោះថ្នាក់​ចរាចរ​រថយន្តបុក​ម៉ូតូ​បើកបរ​ឆ្លងកាត់​ផ្លូវ​នេះបណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​(​ស្រី​) ខូចខាត​រថយន្ត​០១​គ្រឿង និង​ម៉ូតូ​០១​គ្រឿង ។

រថយន្ត​ម៉ាក​ហា​យ​ឡែន​ឌ័​រ ពណ៌​ស​ ពាក់​ផ្លាក​លេខ ភ្នំពេញ 2AD-7925 ​បើកបរ​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេបាន​ចុះ​រត់គេច​ខ្លួន​បាត់​បន្ទាប់​ពី​បុក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ​C125 ពណ៌​ខ្មៅ​ ពាក់​ផ្លាក​លេខ ​កំពង់ធំ​ 1K-3177 ​បើកបរ​ឆ្លងកាត់​ផ្លូវ​ពី​លិចទៅ​កើត​ ដោយ​ឈ្មោះ សុខ សុផល ភេទ​ស្រី អាយុ​៤០​ឆ្នាំ មុខរបរ​ធ្វើស្រែ នៅ​ភូមិ-សង្កាត់កើតហេតុ​ខាងលើ ​ស្លាប់​នៅ​កន្លែង​កើតហេតុ​ ដោយ​មិនមាន​ពាក់មួក​សុវត្ថិភាព ។

ក្រោយ​ពេល​កើតហេតុបន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​រួចវត្ថុ​តាង​យក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃ​តា​ហ៊ូ​ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។ មូលហេតុ​បឋម​បង្ក​ឡើង​ដោយ​អ្នកបើកបរ​ម៉ូតូ​បើកបរ​ឆ្លងកាត់​ផ្លូវខ្វះ​ការ​ប្រុង​ប្រយ័ត្ន រួម​ផ្សំ​នឹង​អ្នកបើកបរ​រថយន្ត​បើកបរ​មាន​ល្បឿន​លឿន​នៅ​ចំណុច​ផ្លូវ​ប្រសព្វ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ