ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​ព្រឹក​! ល្មម​នគរបាល​ចាប់​បាន​ហត់​មិន​ស្ទើរ​ទេ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ចោរលួច​ឆ្លង​ដែន​យ៉ាង​សកម្ម​ពីរ​នាក់​បាន​ត្រូវ​នគរបាល​ពី​ស្រុក​ដេញចាប់​ទម្រាំ​និង​បាន​ខណៈ​ក្រុម​ចោរ​នោះ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ពី​ប្រជាពលរដ្ឋ​ចត​ទុកដាក់​មុខ​ផ្ទះ​។ ហេតុការណ៍​គួរ​អោយ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​០៨​និង​១៥​នាទី នៅ​ចំណុច​ភូមិ​ព្រែក​ខ្មែរ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង…

ខេត្តកណ្តាល ៖ ចោរលួច​ឆ្លង​ដែន​យ៉ាង​សកម្ម​ពីរ​នាក់​បាន​ត្រូវ​នគរបាល​ពី​ស្រុក​ដេញចាប់​ទម្រាំ​និង​បាន​ខណៈ​ក្រុម​ចោរ​នោះ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ពី​ប្រជាពលរដ្ឋ​ចត​ទុកដាក់​មុខ​ផ្ទះ​។ ហេតុការណ៍​គួរ​អោយ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​០៨​និង​១៥​នាទី នៅ​ចំណុច​ភូមិ​ព្រែក​ខ្មែរ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល ។

ជន​រង​គ្រោះ​ឈ្មោះ ទី ធី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ខ្មែរ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល មាន​មុខរបរ​លក់ដូរ ។ ចំណែក​ជនសង្ស័យ​មាន​គ្នា​០៤​នាក់ ទី​០១-​ឈ្មោះ​ជា ម៉ា ហៅ​អា​ជ្រុ​យ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រើស​អេ​ត​ចាយ ស្នាក់​នៅ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​) ។ ស្រុក​កំណើត នៅ​ភូមិ​ពេ​ច​នា ឃុំ​បន្ទាយមាស ស្រុក​បន្ទាយមាស ខេត្តកំពត ។ ទី​០២- ឈ្មោះ ម៉េ​ង លី​ហុង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ម្ដុំ​គី​រី​រម្យ រាជធានី​ភ្នំពេញ មានស្រុក​កំណើត​នៅ​ភូមិ​កំពង់អំពិល ឃុំ​កំពង់អំពិល ស្រុក​ពារាំង ខេត្តព្រៃវែង (​ឃាត់ខ្លួន​)​។ ទី​០៣- ឈ្មោះ ម៉ា​ប់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល (​គេចខ្លួន​) ។ និង​ទី​០៤- ឈ្មោះ តន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ម្ដុំ​ពេទ្យ​រុ​ស្សី រាជធានី​ភ្នំពេញ (​គេចខ្លួន​) ។

វត្ថុ​តាង​ចាប់​យក​រួម​មាន​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​គ្រាប់អំពិល ស៊េរី​ឆ្នាំ​២០០៧ ចំនួន​១​គ្រឿង ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​០១.៦៣៩១ (​ជា​របស់​ជន​រង​គ្រោះ​) មាន​ស្នាម​បាក់​ក្បាល​ម៉ូតូ​ចំនួន​១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ១AP- ៩៦០៨ ជា​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព ។

នគរបាល​ស្រុក​ស្អាង​បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​ពេល​កើតហេតុ​ខាងលើ​ជន​រង​គ្រោះ​បាន​ទុក​ម៉ូតូ​នៅ​ខាង​មុខ​ផ្ទះ​របស់​ខ្លួន ដោយ​ពុំ​បាន​ដក​សោ​ចេញ ព្រោះ​ជាប់រវល់​លក់ដូរ​ឆ្លៀតឱកាស​នោះ​ជនសង្ស័យ​ខាងលើ​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ជន​រង​គ្រោះ​ដោយ​មានឈ្មោះ ម៉េ​ង លី​ហុង ឡើង​ជិះ​ម៉ូតូ​យក​ទៅ​តែ​ម្ដង ។ ពេល​ជាមួយ​គ្នា​នោះ​ម្ចាស់​ម៉ូតូ​ឃើញ​ក៏​បាន​ស្រែ​កថា ចោរ​ៗ​ភ្លាម​នោះ​សមត្ថកិច្ច​ប៉ុស្ដិ៍​ស្អាង​ភ្នំ និង​កម្លាំង​អន្ដរាគមន៍​ស្រុក​ស្អាង បាន​ធ្វើ​សកម្មភាព​ដេញ​តាម​ពីក្រោយ​ជនសង្ស័យ​រហូត​ដល់​ចំណុច​ភូមិ​ព្រែក​រុន ឃុំ​ព្រែក​គយ​ស្រុក​ស្អាង ជនសង្ស័យ​ផ្ដួល​ម៉ូតូ​ចោល រួច​រត់ឡើង​ជិះ​ម៉ូតូ​ជាមួយ​ឈ្មោះ ជា ម៉ា សំដៅ​ទៅ​ទិស​ខាងត្បូង​តាម​ផ្លូវជាតិ​លេខ​២១ ។

ដោយ​មានការ​ដឹកនាំ​កម្លាំង​ផ្ទាល់​ពី​លោក​វរសេនីយឯក សេង សុ​ជាតិ (​អធិការ​) និង​បាន​សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ​ទើប​សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង​ដេញ​តាម​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ នៅ​ភូមិ​កោះទាវ (​ក​) ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ចំណែក​ជនសង្ស័យ​ឈ្មោះ​ម៉ា​ប់ និង​ឈ្មោះ​តន បាន​ជិះ​ម៉ូតូ​១​គ្រឿង​ផ្សេង​ទៀត​គេចខ្លួន​បាត់ ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​គ​របាល​ស្រុក​ស្អាង ដើម្បី​បន្ដ​អនុវត្ដន៍​តាម​នីតិ​វី​ធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ