ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសហើយ​ជាតិ​នេះ

13 ឆ្នាំ មុន

– មាន​ប្ដី​ត្រឹមត្រូវ​ចិត្ដ​នៅ​មិន​ស្ងប់ បែរ​ជាង​ល់​ងប់​ជាមួយ​ប្រុស​ក្មេង
យក​ឆាកជីវិត​មក​ប្រឡែង​លេង ខ្ញុំ​ឈ្លក់​វង្វេង​ក្នុង​ផ្សែង​តណ្ហា ។

– មាន​ប្ដី​ត្រឹមត្រូវ​ចិត្ដ​នៅ​មិន​ស្ងប់                   បែរ​ជាង​ល់​ងប់​ជាមួយ​ប្រុស​ក្មេង
   យក​ឆាកជីវិត​មក​ប្រឡែង​លេង                 ខ្ញុំ​ឈ្លក់​វង្វេង​ក្នុង​ផ្សែង​តណ្ហា      ។
– ភ្លេច​កូន​ភ្លេច​ប្ដី​លែង​ខ្ចី រិះគិត                     ស្រើបស្រាល​គំនិត​ផិតក្បត់​សាវ៉ា
   មិន​ខ្មាស់​មិន​ខ្វល់​និង​ពាក្យ​គេ​ថា                 វេច​ខ្ចប់​ដុល្លា​យាត្រា​តាម​គេ       ។
– ដំបូង​គេហ៍​ថ្នម​ប្រលោម​ដួងចិត្ដ                  រំភើប​ដួងចិត្ដ​សុខ​ស្រួល​ម្លេះ​ទេ
   អស់ប្រាក់​ពី​ខ្លួន​ប្រុស​ស្ងួន​ងាករេ                  ថែម​ដៀល​ស្ដីជេរ​ថា​ខ្ញុំស្រី​ថោក    ។
– គេហ៍​ជិះ​ក្របី​លៃ​ចម្លង​ភក់                        ខ្ញុំ​ឆ្កួត​លង់លក់​ឱ្យ​គេហ៍​ឆបោក
   ឈឺចិត្ដ​ម្នាក់ឯង​ចំបែង​សោយសោក             ប្រាណ​ស្អុយ​ស្មោ​គគ្រោក​ជោគ​ដោយ​អាម៉ាស់​។
– នឹក​ដល់​រឿង​ដើម​ចាប់ផ្ដើម​សង្វេគ                តក់ស្លុត​ពន់ពេក​ស្ដាយក្រោយ​ខ្លាំង​ណាស់
   ដូច​បាច​អង្កាម​វា​តាម​បញ្ច្រាស់                   ព្យុះ​កម្ម​សែន​ក្រាស់​រស់​គ្មាន​ទីឋាន  ។               
– ទម្រាំ​ដឹង​ថា​ស្រវា​ចំ​ឆ្អឹង                            មួយ​ជីវិត​ហ្នឹង​បក​ក្រោយ​លែង​បាន
   ប្ដី​រៀប​ការ​ថ្មី​រស់​ដោយ​សុខសាន្ដ                  ឯ​កូន​ពីរ​ប្រាណ​ក៏​មានគ្រួសារ    ។
– មាន​តែ​សាង​ផ្នួស​បួស​ជា​ដូនជី                     តាំងចិត្ដ​សំភី​ក្នុង​ម្លប់​សាសនា
   លាងខ្លួន​ឱ្យ​ជ្រះ​ពី​ភព​តណ្ហា                       កើត​ជាតិ​ណា​ៗ​ប្រាថ្នា​ស្អាតស្អំ     ។

ដោយ   ព្រុំ     គឹ​ម   ជឿន      prumkimchoeun@gmail.com