ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំរាំតែឡានបែបនេះហើយ ចុះមនុស្ស​យ៉ាង​ណាវិញ​…

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​បាន​បោក​ផ្ទប់​នឹង​ដើម​ឆ័​ត្រ​មួយ​ដើម​លាន់​ដូច​រន្ទះ បណ្តាល​ឱ្យ​បុរស​ចំនួន​៤​នាក់​ដែល​ជិះ​លើ​រថយន្ត​នោះ​បាន​រង​របួសធ្ងន់ រីឯ​រថយន្ត​រង​ការ​ខូចខាត​យ៉ាងដំណំ ។ ហេតុ​ការ​ណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​​ឈាន​ចូល​ថ្ងៃ​ទី​៨ កុម្ភៈ ឆ្នាំ​២០១៩ លើ​កំណាត់​ផ្លូវជាតិ​លេខ​៧…

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​បាន​បោក​ផ្ទប់​នឹង​ដើម​ឆ័​ត្រ​មួយ​ដើម​លាន់​ដូច​រន្ទះ បណ្តាល​ឱ្យ​បុរស​ចំនួន​៤​នាក់​ដែល​ជិះ​លើ​រថយន្ត​នោះ​បាន​រង​របួសធ្ងន់ រីឯ​រថយន្ត​រង​ការ​ខូចខាត​យ៉ាងដំណំ ។ ហេតុ​ការ​ណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​​ឈាន​ចូល​ថ្ងៃ​ទី​៨ កុម្ភៈ ឆ្នាំ​២០១៩ លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣៥-១៣៦ ស្ថិត​នៅ​ភូមិ​ម្រាម​ទាក ឃុំ​ជី​រោ​ទ៏​ទី​២ ស្រុក​ត្បូងឃ្មុំ ។

ជន​រង​គ្រោះ​ទាំង​៤​នាក់​ខាងលើ​ដែល​រង​របួសធ្ងន់​រួម​មាន ១-​ឈ្មោះ ម៉ូ​វ គង្គា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ជ្រៃ​បិទមាស សង្កាត់​សួង ក្រុង​សួង ជា​អ្នកបើកបរ ២-​ឈ្មោះ​ឡុ​ច ណា​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ជា​អ្នក​រួម​ដំណើរ ៣-​ឈ្មោះ យី​ន ឡេ​ង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ នៅ​ស្រុក​នៅ​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ជា​អ្នក​រួម​ដំណើរ និង​៤-​ឈ្មោះ ឡេ​ង សុខ​ចាន់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ជា​អ្នក​រួម​ដំណើរ ។

លោក​វរ​សេនី​យ៍ត្រី គង់ សី​ហុង អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ទទួល​ផែន​សណ្តាប់​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ចំនួន​៤​នាក់​ជិះ​ក្នុង​រថយន្ត​ម៉ាក​កាម​រី​កែ​ច្នៃ​មួយ​គ្រឿង ធ្វើ​ដំណើរ​មក​ពី​ទិស​ខាងកើត​តាម​បណ្តោយ​ផ្លូវជាតិ​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ត្រង់​ចំនុច​កើតហេតុ​ខាងលើ ដែល​ផ្លូវ​រាង​កោង​ផង​នោះ ក៏​បួង​ចង្កូត​មិន​ទាន់​ក៏ ជ្រុល​ទៅ​បុក​ស្លាក​សញ្ញា​ដាច់​ជា​២​កំណាត់ និង​បាន​ជ្រុល​បោក​ផ្ទប់​នឹង​ដើម​ឆត្រ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្ស​ចំនួន​៤​នាក់​បាន​រង​របួសធ្ងន់ ។

លោក​អធិការរង​នគរបាល​រូប​នេះ​ប្រាប់​បន្ត​ថា សំណាងល្អ រថយន្ត​មិន​បាន​ផ្ទុះ​ឆេះ​នោះ​ទេ បន្តិច​ក្រោយមក​ប្រជាពលរដ្ឋ​ដែល​មានផ្ទះ​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​នាំ​គ្នា​បើកទ្វារ​ចេញ​មក​មើល និង​បានជួយ​​សង្គ្រោះ​ដោយ​ចាប់​ទាញ​ជន​រង​គ្រោះ​មក​ដាក់​នៅ​កន្លែង​សុវត្ថិភាព​ឱ្យ​ឆ្ងាយ​ពី​រថយន្ត និង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ឱ្យ​ចុះ​មក​ពិនិត្យ​។

ក្រោយ​ពី​អ្នក​ភូមិ​បាន​រាយ​ការ​ណ៍​ភ្លាម លោក​ក៏​ប្រញាប់​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​ហៅ​រថយន្ត​សា​មុ​យមក​ដឹក​ជន​រង​គ្រោះ​ទាំង​៤​នាក់​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​សម្តេចម៉ែ​ក្រុង​សួង ក្នុង​នោះ​ជន​រង​គ្រោះ​ម្នាក់​ជាអ្នកបើកបរ​រថយន្ត​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​រាជធានី​ភ្នំពេញ រីឯ​រថយន្ត​ម៉ាក​កាម​រីបាន​រង​ការ​ខូចខាត​ខ្ទេច ត្រូវ​បាន​រក្សា​ទុក​នៅ​កន្លែង​កើតហេតុ​នោះ​។

ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើងនេះ​​គឺ​ដោយសារ​ស្រវឹង​ហើយ​បើកបរ ព្រោះថា​នៅ​ពេល​ដែល​គ្រោះថ្នាក់​កើតឡើង សមត្ថកិច្ច​នាំ​គ្នា​សែង​ជន​រង​គ្រោះ​មាន​ធុំក្លិន​ស្រា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ