ទៅស្គាល់ផ្ទះឪពុកម្តាយ«ចំប៉ីខ្មៅ»ស្ថិតក្នុងខេត្តព្រះវិហារ…
- ព្រះវិហារ
ខេត្តព្រះវិហារ ៖ យុវជនយិន ហេង ហៅចំប៉ីខ្មៅ មានអាយុ២៣ឆ្នាំ ទីកន្លែងកំណើតនៅភូមិអណ្តូងពោធិ៍ ឃុំកំពង់ប្រណាក ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ…
ខេត្តព្រះវិហារ ៖ យុវជនយិន ហេង ហៅចំប៉ីខ្មៅ មានអាយុ២៣ឆ្នាំ ទីកន្លែងកំណើតនៅភូមិអណ្តូងពោធិ៍ ឃុំកំពង់ប្រណាក ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ…
ខេត្តព្រះវិហារ ៖ យុវជនយិន ហេង ហៅចំប៉ីខ្មៅ មានអាយុ២៣ឆ្នាំ ទីកន្លែងកំណើតនៅភូមិអណ្តូងពោធិ៍ ឃុំកំពង់ប្រណាក ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ជានិស្សិតជំនាញនីតិសាស្ត្រឆ្នាំទី៣នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មានបងប្អូន៣នាក់ ស្រីម្នាក់ (ច្បង) ។
យុវជនយិន ហេង ជាកូនទី២ ដែលមានឪពុកជាជនជាតិវៀតណាមឈ្មោះ យិន បច្ចុប្បន្នអាយុប្រហែលជាង៦០ឆ្នាំ ។ ឪពុករបស់យុវជនខ្ទើយនេះ បានមករស់នៅទឹកដីខេត្តព្រះវិហារ៣០ឆ្នាំមកហើយ និងបានរៀបការជាមួយស្ត្រីខ្មែរ រស់នៅខេត្តព្រះវិហារ ។ បច្ចុប្បន្ន ម្តាយរបស់យុវជន ហេង យិន មានមុខរបរបើកហាងលក់គុយទាវ បបរ នៅខាងក្រោយមន្ទីរទេសចរណ៍ខេត្តព្រះវិហារ រីឯឪពុកមានមុខរបរជាគ្រូហុងស៊ុយទស្សន៍ទាយ រៀបចំជំនាងផ្ទះជាដើម ។
នេះបើតាមការរៀបរាប់ខ្លះៗរបស់អ្នកជិតខាងផ្ទះរបស់ឪពុកជនខ្ទើយចំប៉ីខ្មៅ ដែលសុំមិនបញ្ចេញឈ្មោះ ដោយគាត់បានឲ្យដឹងថា ក្រោយពេលឃើញយុវជនខ្ទើុយជាកូនតែងតែធ្វើខុសឆ្គង ឬប្រើប្រាស់ពាក្យមិនសមរម្យតាមបណ្តាញសង្គមហ្វេសបុ៊កកន្លងទៅ ក្រុមគ្រួសារតែងតែណែនាំឲ្យបញ្ឈប់ការធ្វើបែបនេះ ជារឿយៗ ប៉ុន្តែ យិន ហេង(ចំប៉ីខ្មៅ) នៅតែមិនស្តាប់តាមការទូន្មានរបស់ឪពុកម្តាយ ក៏ដូចជាក្រុមគ្រួសារឡើយ រហូតដល់ឮព័ត៌មានក្រៅផ្លូវការមួយថា ចំប៉ីខ្មៅត្រូវបានក្រុមគ្រួសារខឹងសម្បា ព្រមទាំងព្រមានកាត់កាល់ឈប់រាប់រកជាកូនទៀតផង រហូតមកដល់ពេលថ្មីៗកន្លងទៅនេះ បានកើតមានរឿងថ្មីមួយទៀត ធ្វើឱ្យមហាជនខ្មែរមានការខឹងសម្បាគ្រប់គ្នា ។
ការស្វែងរកជួបឪពុកម្តាយរបស់ជនខ្ទើយនេះ មិនបានជួបទេ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ដោយផ្ទះបិទទ្វារមិនលក់ដូរដូចសព្វដងទេ ។
ចែករំលែកព័តមាននេះ