ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឡប់​មក​ពី​ចូល​ឆ្នាំ​ចិន​វិញ ឪពុក​ម្តាយ​ដើរ​រក​កូន​ស្រាប់តែ​ប្រទះ​ឃើញ​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បន្ទាប់​ពី​ឪពុក​ម្តាយ​ត្រឡប់​មក​ពី​ចូល​ឆ្នាំ​ចិន​ឯ​ស្រុក​វិញ​បាន​ដើរ​រក​កូន ស្រាប់តែ​ប្រទះ​ឃើញ​កូន​ចងក​សម្លាប់​ខ្លួន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​២​នាទី​រសៀល​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ត្រពាំង​ស្រ​ទៃ ភូមិសាស្ត្រ​ភូមិ​ថ្មសំលៀង ឃុំ​ក្រយា…

ខេត្តកំពង់ធំ ៖ បន្ទាប់​ពី​ឪពុក​ម្តាយ​ត្រឡប់​មក​ពី​ចូល​ឆ្នាំ​ចិន​ឯ​ស្រុក​វិញ​បាន​ដើរ​រក​កូន ស្រាប់តែ​ប្រទះ​ឃើញ​កូន​ចងក​សម្លាប់​ខ្លួន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​២​នាទី​រសៀល​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ត្រពាំង​ស្រ​ទៃ ភូមិសាស្ត្រ​ភូមិ​ថ្មសំលៀង ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ សារី តុលា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ទាប ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្ន​មក​ស្នាក់​នៅ​និង​ធ្វើ​ចំការ នៅ​តំបន់​ត្រពាំង​ស្រ​ទៃ ភូមិសាស្ត្រ ភូមិ​ថ្មសំលៀង ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក​។

បើ​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ កែវ ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ត្រូវជា​ឪពុក​បង្កើត​របស់​ជន​រង​គ្រោះ និង​ឈ្មោះ ស្រេង វួ​ច​លី​ន ភេទ​ស្រី អាយុ​៥២​ឆ្នាំ ត្រូវជា​ម្ដាយបង្កើត​របស់​ជន​រង​គ្រោះ​បាន​រៀប​រាប់​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា កូន​ប្រុស​របស់​ពួក​គាត់​ជា​មនុស្ស​ញៀន​ស្រា តែង​និយាយ​ថា​ «ពិបាកចិត្ត មាន​គេ​តាម​ដេញចាប់» និង​រវើរវាយ​ដើរ​វង្វេង ហើយ​មាន​សតិ​មិនសូវ​គ្រប់​។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ កាលពី​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៩ ពួក​គាត់​បាន​ទុក​កូនប្រុស​(​ជន​រង​គ្រោះ​) ឲ្យ​នៅ​ចាំចំការ​តែ​ម្នាក់ឯង ចំណែក​ពួក​គាត់​បាន​នាំ​គ្នា​ទៅ​ចូល​ឆ្នាំ​ចិន​នៅ​ឯ​ស្រុក​កំណើត ក្នុងភូមិ​ស្វាយ​ទាប លុះ​នៅ​រសៀល​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៩ ពួក​គាត់​ក៏​បាន​ត្រឡប់​មក​ដល់​រោង​ចំការ​វិញ​ពុំ​ឃើញ​កូន ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ពេល​នោះ​ពួក​គាត់​ក៏​នាំ​គ្នា​ដើរ​រក​កូន​ក្នុង​ចំការ​ស្វាយចន្ទី​ខាងក្រោយ​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ ស្រាប់តែ​ប្រទះ​ឃើញ​សព​កូនប្រុស​​របស់​ពួកគាត់​បាន​ស្លាប់​ដោយ​ចង​.​ក​នឹង​មែក​ដើម​ស្វាយចន្ទី ក៏​នាំ​គ្នា​ទៅ​ពិនិត្យ​មើលឃើញ​ខ្សែ​ស្មាច់​ចង​ភ្ជាប់​នឹង​មែក​ចន្ទី​បាន​បាក់​សង្កត់ពីលើ​សព ហើយ​ពួក​គាត់​បាន​រាយការណ៍​មក​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ក្រយា ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម កម្លាំង​ជំនាញ​សហការ​ជាមួយ​ប៉ុស្តិ៍ និង​អាជ្ញាធរ​ភូមិ​ឃុំ បាន​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​ទីកន្លែង​កើតហេតុ និង​សព​ជន​រង​គ្រោះ តាម​ការ​សន្និដ្ឋាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចងក​ប្រាកដ​មែន ។

សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ