ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​សង្ឃ​អង្គ​នោះ​រំលោ.ភ​ប្រពន្ធ​គេ​មែនឬ​អត់? បាន​ប្តឹង​អ្នកកាសែត​ទៅ​តុលាការ​ហើយ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ត្រូវ​គេ​ស្គាល់​ថា ជា​ភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​ថ្មី និង​ជា​ភ្នាក់ងារ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ រស់នៅ​ក្នុង​សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ត្រូវ​បាន​តុលាការ​កោះហៅ​ឱ្យទៅ​បំភ្លឺ កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៨…

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ត្រូវ​គេ​ស្គាល់​ថា ជា​ភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​ថ្មី និង​ជា​ភ្នាក់ងារ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ រស់នៅ​ក្នុង​សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ត្រូវ​បាន​តុលាការ​កោះហៅ​ឱ្យទៅ​បំភ្លឺ កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​ព្រះ​ចៅអធិការ​វត្ត​មួយ​អង្គ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មាន​ដីកា​កោះហៅ​មួយ​ដាក់​ថា «​យើង ថុ​ល គឹ​ម​ហ៊ឹង តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ។ អញ្ជើញ​ឈ្មោះ សេង សុ​វ​ណ្ណា​រិ​ទ្ធ ភេទ​ប្រុស​(​អ្នកកាសែត​) ឱ្យ ចូល​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន នៅ​ថ្ងៃ​ទី​០៨ ខែកុម្ភ​: ឆ្នាំ​២០១៩ វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ដើម្បី​សាកសួរ ។ ពី​ដំណើររឿង​ដែល​ព្រះ​ចៅអធិការ​វត្ត​អូរ​ប្រើស អ៊ុំ មង្គល ប្តឹង​អ្នក​ពី​ករណី បរិហារ បង្គា​ច់​កេរ្តិ៍​ជា​សាធារណៈ ប្រព្រឹត្ត​នៅ​ភូមិ​អូរ​ប្រើស សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ សា​ម៉ី​ខ្លួន​ត្រូវ​អញ្ជើញ​តាម​លិខិត​នេះ ឱ្យ​បាន​ទាន់​ពេលវេលា និង​យក​លិខិត​ផ្សេង​ៗ ដែល​ទាក់ ទង​នឹង​រឿង​ខាងលើ មក​ជាមួយ​ផង ប្រសិនបើ​មាន​» ។

លោក សេង សុ​វ​ណ្ណា​រិ​ទ្ធ បានឱ្យ​ដឹង​ថា ខាង​លោក​មិន​បាន​បរិហារកេរ្តិ៍ ឬ​បង្កាច់បង្ខូច​អ្វី​នោះ​ទេ គឺ​ចុះ​ផ្សាយ​ព័ត៌មាន​ទៅ​តាម​ករណី​ប្រជាពលរដ្ឋ​ប្តឹង​ព្រះសង្ឃ ពាក់ព័ន្ធ​នឹង​រំលោភ​សេពសន្ថវ​:​ទៅ​លើ​ប្រពន្ធ​របស់​គេ ហើយ​បន្ទាប់​ពី​សម្ភាសន៍​ជន​រង​គ្រោះ​រួច ខាង​លោក​ក៏​បាន​ទាក់ទង​សួរនាំ​ទៅ​ព្រះសង្ឃ​រួច រាល់​ផង​ដែរ ថែម​ទាំង​មាន​សម្តី​ព្រះសង្ឃ​ឆ្លើយ​បំភ្លឺ​ទៀត ។

លោក​បន្ត​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ដដែល​ខាង​តុលាការ​បាន​ពន្យា​ឱ្យ​ចូល​ជួប​នៅ​រសៀល​ថ្ងៃ​ដដែល​វិញ ហើយ​លោក​ក៏​នឹង​ត្រៀមខ្លួន​ដើម្បី​ចូល​បំភ្លឺ​តាម ដីកា​របស់​តុលាការ​ផង​ដែរ ។ លោក​បញ្ជាក់​ថា បើសិនជា​មានរឿង​ប្រជាពលរដ្ឋ​ប្តឹង​ហើយ​មិន​ព្រម​ចុះ​ផ្សាយ​តើ​ចាំបាច់​ធ្វើ​ជា​អ្នកកាសែត​ធ្វើ​អី ទៅ​រើស​អេ​ត​ចាយ​នោះ​ប្រសើរ​ជាង ហើយ​លោក​ក៏​ធ្វើ​តាមតែ​វិជ្ជាជីវៈ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ