ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​តែ​ប្រស់ត្រី​ឃើញ​ស្រមោល​ស្ទង់​ៗ​ដើរទៅ​មើល​ស្រាប់តែ​…​របួសធ្ងន់​ដេកពេទ្យ

5 ឆ្នាំ មុន
  • កំពត

ខេត្តកណ្តាល ៖ ជន​ស​ង្ស​យ័​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន ចំណែក​ជន​រង​គ្រោះ​ដេកពេទ្យ ខណៈ​ជន​រង​គ្រោះ​កំពុង​តែ​ប្រស់ត្រី​នៅ​ក្នុង​រោង​ស្នាក់​នៅ ស្រាប់តែ​ឃើញ​ស្រមោល​មនុស្ស​ដើរ​កាត់មុខ​ទ្វារផ្ទះ​ពេល​នោះ​ជន​រង​គ្រោះ​ក៏​ដើរមក​បើកទ្វារ ស្រាប់តែ​ជនសង្ស័យ​ស្ទុះ​មក​ចាក់​ជន​រង​គ្រោះ​ត្រូវ​ចំនួន​០៣​កន្លែង​តែ​ម្តង ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៧ ខែកុម្ភៈ…

ខេត្តកណ្តាល ៖ ជន​ស​ង្ស​យ័​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន ចំណែក​ជន​រង​គ្រោះ​ដេកពេទ្យ ខណៈ​ជន​រង​គ្រោះ​កំពុង​តែ​ប្រស់ត្រី​នៅ​ក្នុង​រោង​ស្នាក់​នៅ ស្រាប់តែ​ឃើញ​ស្រមោល​មនុស្ស​ដើរ​កាត់មុខ​ទ្វារផ្ទះ​ពេល​នោះ​ជន​រង​គ្រោះ​ក៏​ដើរមក​បើកទ្វារ ស្រាប់តែ​ជនសង្ស័យ​ស្ទុះ​មក​ចាក់​ជន​រង​គ្រោះ​ត្រូវ​ចំនួន​០៣​កន្លែង​តែ​ម្តង ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​២២​និង​៣០​នាទី នៅ​ចំណុច​ភូមិ​តោតម៉ា ឃុំ​ក​ណ្តោ​ក ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ​សាំង វ​ណ្ណា ហៅ​ស្វិត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ឈូក ស​ឃុំ​សឹ​ង្ហ​ស្រុក​សំរោង ខេត្តតាកែវ សព្វថ្ងៃ​ស្នាក់​នៅ​យាម​រណ្តៅ​ដី​ឲ្យ​ឈ្មោះ វ៉ៃ នៅ​ភូមិ​តោតម៉ា ឃុំ​ក​ណ្តោ​ក ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។ ជនសង្ស័យ​ឈ្មោះ អាន សុខ​ដា​វ៉ា​ន់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ខេត្តកណ្តាល​មុខរបរ មិន​ពិតប្រាកដ ។

តាមប្រភពពីសាក្សី​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ ថ្ងៃ​ ខែ ឆ្នាំ​ កើតហេតុ​ខាងលើ​វេលា​ម៉ោង​២០​និង​០០ ជន​រង​គ្រោះ​បាន​ចេញ​ទៅ​រក​ត្រី​នៅ​តាម​ប្រឡាយ ជិត​កន្លែង​ស្នាក់​នៅ​រហូត​ដល់​ម៉ោង​២១​និង​៤០​ទើប​ចូល​មក​រោង​ស្នាក់​នៅ​វិញ​ ។

លុះដល់​ម៉ោង​២២​និង​៣០​នាទី​ជន​រង​គ្រោះ​កំពុង​តែ​ប្រស់ត្រី​នៅ​ក្នុង​រោង​ស្នាក់​នៅ​ស្រាប់តែ​ឃើញ​ស្រមោល​មនុស្ស​ដើរ​កាត់មុខ​ទ្វារផ្ទះ​ពេល​នោះ​ជន​រង​គ្រោះ​ក៏​ដើរមក​បើកទ្វារ ស្រាប់តែ​ជនសង្ស័យ​ស្ទុះ​មក​ចាក់​ជន​រង​គ្រោះ​ត្រូវ​ចំនួន​០៣​កន្លែង​។

ចំ​ផ្នែក​ក្រោម​.​ក​ខាងស្តាំ​ចំនួន​០១​កន្លែង ដេរ​១​ថ្នេរ ចំ​ដើមដៃ​ខាងឆ្វេង​ផ្នែក​ខាងក្រោយ ដេរ​ចំនួន​០១​ថ្នេរ ចំ​ថ្លើមដៃ​ខាងឆ្វេង​១​កន្លែង បន្ទាប់​មក​ជនសង្ស័យ​បម្រុង​រត់គេច​ខ្លួន​តែ​ត្រូវ​ជន​រង​គ្រោះ​ចាប់​បាន​ហើយ​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ច​រួច​នាំ​ខ្លួន​មក​អធិការដ្ឋាន​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ