គ្រួសារណាក៏ចង់បានសុភមង្គល រស់នៅដោយសុខសាន្តដែរ តែវត្ថុបំណងទាំងនេះមិនមែនចេះតែកើតឡើងដោយគ្មានការប្រព្រឹត្តល្អនោះទេ។ ចង់បានសុភមង្គល ចង់បានសេចក្តីសុខវាទាល់តែគ្រួសារនោះបណ្តុះនូវគុណធម៌រួមគ្នាក្នុងការគ្រប់គ្រងផ្ទះសម្បែង ទើបនាំមកនូវសុខចម្រើន ។
អ្នកប្រាជ្ញលោកបានចង្អុលទិសដល់គូស្វាមីភរិយាដើរទៅតាមគន្លងផ្លូវត្រូវ ពោលគឺប្រតិបត្តិគោលធម៌៤ប្រការឱ្យបានខ្ជាប់ខ្ជួន នោះ មង្គលជីវិតប្រាកដជាកើតមានដល់គ្រួសារជាក់ជាមិនខាន ។
គុណធម៌ទាំង៤ប្រការនោះ ១-សច្ចៈ ស្វាមីភរិយាត្រូវមានចិត្តស្មោះត្រង់ពិតប្រាកដចំពោះគ្នាជានិច្ច, ២-ទមៈ រៀនទូន្មានចិត្តឱ្យស្ថិតក្នុងសេចក្តីល្អរាល់ថ្ងៃ, ៣-ខន្តិ ចេះអត់ធន់ តស៊ូមិនខ្លាចលំបាកក្នុងកិច្ចការសព្វបែបយ៉ាង និង៤-ចាគៈ គួរលះបង់ទ្រព្យមួយចំណែកសាងបុណ្យកុសលសម្រាប់សង្ខារក្នុងសង្សារវដ្ត ។
គុណធម៌ទាំង៤ប្រការនេះ បើគ្រួសារណាកាន់បានល្អហើយ ជីវិតនៃគ្រួសារនោះពិតជារស់នៅដោយសេចក្តីសុខទាំងក្នុងលោកនេះនិងបរលោក ។
ចែករំលែកព័តមាននេះ