ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​ខុន​ដូ​នៅ Pattaya បន្ត​មាន​ភាពរឹងមាំ និង​រីក​ដូច​ផ្សិត

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ យោង​តាម​សារព័ត៌មាន Bangkok Post កាលពី​ថ្ងៃ​ពុធ កន្លង​មក​បាន​ឲ្យ​ដឹង​ថា Pattaya បាន​ក្លាយជា​ទីតាំង​សម្រាប់​ការ​អភិវឌ្ឍន៍​អចលនទ្រព្យ​យ៉ាង​សំខាន់ ។…

ប្រទេស​ថៃ ៖ យោង​តាម​សារព័ត៌មាន Bangkok Post កាលពី​ថ្ងៃ​ពុធ កន្លង​មក​បាន​ឲ្យ​ដឹង​ថា Pattaya បាន​ក្លាយជា​ទីតាំង​សម្រាប់​ការ​អភិវឌ្ឍន៍​អចលនទ្រព្យ​យ៉ាង​សំខាន់ ។ ក្នុង​រយៈពេល​១០​ឆ្នាំ​មកនេះ តំបន់​ដែល​មាន​ប្រជាប្រិយភាព​នៅ Pattaya ដែល​រួម​មាន Wong Amat, Phra Tamnak, Jomtien និង Na Jomtien ត្រូវ​បាន​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង​សម្រាប់​ទីផ្សារ​ខុន​ដូ ។

ព្រោះតែ​មាន​កង្វះ​ដី​ជិត​មាត់សមុទ្រ ក្រុមហ៊ុន​អចលនទ្រព្យ​កំពុង​តែ​ស្វែងរក​ទីតាំង​តាម​ឆ្នេរ​រវាង Bang Saray និង Sattahip ផង​ដែរ​ដែល​ស្រប​ទៅ​នឹង​គម្រោង​របស់​រដ្ឋាភិបាល​ក្នុង​ការ​អភិ​វឌ្ឍន៍​​ចក្រ​របៀង​សេដ្ឋកិច្ច​ខាងកើត (EEC) ដែល​នឹង​បង្កើត​ឱកាស​កាន់តែ​ច្រើន​ទៀត​សម្រាប់​ការ​លូតលាស់​និង​ភាព​រីក​ចម្រើន​របស់​តំបន់​ទាំងនេះ ។

យោង​ទៅ​តាម​ស​ន្ទ​ស្សន៍ Mastercard Global Destination Citites Index បាន​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ ២០១៨ Pattaya ជាទី​ក្រុង​ដែល​ទទួល​បាន​ភ្ញៀវ​ទេសចរ​ច្រើន​ជាងគេ​លេខ​១៨​ទូ​ទាំង​​​ពិភពលោក ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន ៨.៦៧​លាន​នាក់ ។

វា​បង្ហាញ​ថា ​ទីក្រុង​នេះ​មាន​ប្រជាប្រិយភាព​ជាង Bali ទៅ​ទៀត និង​បង្កើត​ជាទី​តាំង​សំខាន់​សម្រាប់​​តំបន់ EEC​ព្រោះ Pattaya មាន​ទីតាំង​ចំ​កណ្តាល​រវាង​បាងកក​និង EEC ដែល​ធ្វើ​ឲ្យ​ទីក្រុង​​នេះ​បន្ត​ជាទី​តាំង​ដ៏​ល្អ​សម្រាប់​ការ​សម្រាក​កម្សាន្ត​នៅ​ចុង​ស​ប្តា​ហ៍ ។

ព្រោះតែ​ចំនួន​ប្រជាជន​នៅ Pattaya កើនឡើង ក្រុមហ៊ុន​កាន់តែ​ច្រើន​ចាប់ផ្តើម​ងាក​ចេញពី​តំបន់​កណ្តាល​ក្រុង​ទៅ​កាន់​តំបន់ឆ្នេរ​សមុទ្រ​ដែល​ធ្លាប់តែ​ត្រូវ​បាន​មើល​រំលង​ដូច​ជា Bang Saray ជា​ដើម ដែល​កំពុង​តែ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​និង​អាជីវកម្ម​កាន់តែ​ច្រើន​ទៅ ។

ទាក់ទិន​នឹង​សក្តានុពល​នៃ​ការ​វិនិយោគ ក្រុមហ៊ុន CBRE គិត​ថា​មាន​កត្តា​ជា​ច្រើន​ដែល​អាច​ជំរុញ​ដល់​តម្លៃ​ដី​និង​អចលនទ្រព្យ​នៅ​ជុំវិញ​តំបន់ Bang Saray និង U-tapao ជាដើម ។

CBRE មើលឃើញ​មាន​គម្រោង​ជា​ច្រើន​ត្រូវ​បាន​សម្រេច​ក្នុង​តំបន់​នេះ​ដែល​អាច​ជំរុញ​ដល់​ការ​ស្នាក់​នៅ​សម្រាប់​លំហែកាយ និង​ការ​ស្នាក់​នៅ​រយៈពេល​យូរ ។ សណ្ឋាគារ​ថ្មី​ៗ​ដូច​ជា Renaissance Pattaya មាន​អត្រា​ស្នាក់​នៅ​ដល់​ទៅ ៨០%​ឯណោះ ហើយ​គម្រោង​ផ្ទះ​ដែល​មាន​គុណ​ភាព​ខ្ពស់​ៗ​ដូច​ជា Sunplay Bangsaray និង​មជ្ឈមណ្ឌល​កីឡា​កូន​ហ្គោ​ល​ក៏​ត្រូវ​បាន​បើក​ដំណើរការ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ