ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋពិតជាសប្បាយចិត្តខណៈឬស្សីមានហាងឆេង

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុងស្រុក​រមាស​ហែក​កំពុង​កាក់កប ខណៈ​ឫស្សី​ពីងពង់ ​និង​ឬ​ស្សី​ស្រុក ឬ​ស្សី​ព្រៃ មាន​ហាងឆេង​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម ដើម្បី​ធ្វើ​ជា​គ្រឿង​សង្ហា​រឹម ។ ឫស្សី​ទាំង​បី​ប្រភេទ​នេះ​គេ​យក​ទៅ​ធ្វើ​ផ្ទះ…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុងស្រុក​រមាស​ហែក​កំពុង​កាក់កប ខណៈ​ឫស្សី​ពីងពង់ ​និង​ឬ​ស្សី​ស្រុក ឬ​ស្សី​ព្រៃ មាន​ហាងឆេង​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម ដើម្បី​ធ្វើ​ជា​គ្រឿង​សង្ហា​រឹម ។

ឫស្សី​ទាំង​បី​ប្រភេទ​នេះ​គេ​យក​ទៅ​ធ្វើ​ផ្ទះ និង​គ្រឿង​សង្ហា​រឹម​ផ្សេង​ៗ ដោយ​មើលឃើញ​ពី​គុណប្រយោជន៍​របស់​ឫស្សី​នេះ​ទើប​អ្នកស្រុក​រមាស​ហែក និង​អាជីវករ​ដែល​រកស៊ី​ទិញ​ដើម​ឫស្សី​ពីងពង់​ឬ​ស្សី​ស្រុក ជា​ពិសេស​អ្នក​រស់នៅ​ឃុំ​ដូង ដែល​មាន​ឫស្សី​ពីងពង់ និង​ឬ​ស្សី​ស្រុក ស្រាប់​គឺ រីករាយ​ព្រោះ មាន​ទីផ្សារ​លក់​ទៅ​ឱ្យ​ឈ្មួញ​វៀតណាម​មាន​ហាងឆេង​កើនឡើង​ដោយ​បាន​តម្លៃ​សមរម្យ និង​អាច​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ល្អ​ប្រសើរ ។

បើ​តាម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​បាត់​ត្រាស់ ឃុំ​ដូង បានឱ្យ​ដឹង​ថា សព្វថ្ងៃ​គាត់​មានចិត្ត​សប្បាយ​រីករាយ​ខ្លាំង​ណាស់ ខណៈ​ដែល​គាត់​មាន​ជីវភាព​ធូរធារ​បាន​មួយ​កម្រិត ដោយ​មាន​ក្រុម​ឈ្មួញ​វៀតណាម​ឡើង​មក​ទិញ​ដល់​ភូមិ ឃុំ​របស់​ពួក​គាត់​តែ​ម្តង​មិន​ពិបាក​ក្នុង​ការ​ដឹក​ជញ្ជូន​ចុះឡើង​នោះ​ឡើយ ។ ប្រភព​ដដែល​បានឱ្យ​ដឹង​ទៀត​ថា​ឫស្សី​ពីងពង់​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្លះ​បាន​ដើរ​ប្រមូល​ទិញ​ពី​ភូមិ​ឃុំ​ស្រុក​ផ្សេង​ៗ​ទៀត ក្នុង​ខេត្តស្វាយរៀង​មក​លក់​នៅ​ភូមិ ត្រាស់​ឃុំ​ដូង​ស្រុក​រមាស​ហែក​នេះ ។

រីឯ​ឬ​ស្សី​ស្រុក​ឬ​ស្សី​ព្រៃ​ដើរ​ប្រមូល​ទិញ​ក្នុងស្រុក​រមាស​ហែក ហើយ​ក៏​មាន​រថយន្ត​របស់​ក្រុម​ឈ្មួញ​វៀតណាម​មក​ដឹក​យក​ទៅ​លក់​បន្ត​ទៀត នៅ​ប្រទេស​វៀតណាម ដោយឡែក​ឫស្សី​ពីងពង់​មួយ​ដើម បើជា​ប្រភេទ​លេខ​មួយ​បាន​តម្លៃ​២,៧០០​រៀល លេខ​២​បាន​តម្លៃ​២០០០​រៀល​និង​ប្រភេទ​លេខ​៣​បាន​តម្លៃ​ចំនួន​១,៥០០​រៀល ។

ដោយឡែក​ក្រុម​អាជីវករ​វិញ​ក៏​បានឱ្យ​ដឹងផង​ដែរ​ថា ឫស្សី​ពីងពង់​នេះ​គេ​យក​ទៅ​ធ្វើ​ជា​គ្រឿង​សង្ហា​រឹម​មាន​តុ​កៅអី និង​ធ្វើ​ផ្ទះសំបែង​ផង​ដែរ ។ មិនតែប៉ុណ្ណោះ បើ​ពុំ​មានការ​ដាំ​ឡើង​វិញ​ទេ​ច្បាស់​ជា​ប្រភេទ​ឫស្សី​ពីងពង់ និង​បាត់​បន្តិច​ម្តង​ៗ​អាច​ឈាន​ទៅ​ដល់​ការ​បាត់បង់​ទាំងស្រុង ព្រោះ​ឈ្មួញ​វៀតណាម​មាន​តម្រូវការ​ច្រើន ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​នៅ​ប្រទេស​របស់​គេ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ​ឫស្សី​ពីងពង់​នេះ បើ​ដាំ​វា​វិញ​មាន​រយៈពេល​យូរ​ទម្រាំ​បាន​ផល គឺ​ដាំ​តាម​ធម្មជាតិ​របស់​វា​ពី​៤​ទៅ​៦​ឆ្នាំ​ឯណោះ ទើប​ទទួលផល​បាន​ហើយ​អ្វី​ដែល​ជា​ប្រការ​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ​នៅ​ប្រទេស​យើង​ពុំ​មាន​ទីផ្សារ​នោះ​ទេ ហើយ​នៅ​ក្នុង​ខេត្តស្វាយរៀង​មាន​សិប្បកម្ម​សម្រាប់​កែ​ច្នៃ​ធ្វើ​តុ​កៅអី​ដែរ​ជា​លក្ខណៈ​គ្រួសារ នៅ​ក្នុងស្រុក​ស្វាយ​ជ្រំ ក៏​ប៉ុន្តែ​តម្រូវការ​តិចតួច​គ្មាន​ទីផ្សារ​ទេ គឺ​មាន​អ្នក​ប្រើប្រាស់​តិចតួច​បំផុត​គេ​និយម​ប្រើប្រាស់​តុ​កៅអី​ជ័រ ឬ​តុ​ដែក​អ៊ី​ណុ​ក បើ​អ្នកមាន​គួរសម​គេ​ប្រើ​តុ​កៅអី​ឈើប្រណិត ទើប​គ្មាន​ទីផ្សារ​ក្នុងស្រុក​ត្រូវ​នាំ​ចេញ​ដូច្នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ