ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វេគ​ណាស់! ​ស្រង់​សាកសព​ម្នាក់ចេញ​​​ពី​យន្តហោះ​ដែល​ដឹក​តារាបាល់ទាត់​អា​ហ្ស​ង់​ទី​ន

5 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ការិយាល័យ​ស៊ើប​អង្កេត​អង់គ្លេស​លើ​គ្រោះថ្នាក់​អាកាស ​AAIB បាន​រាយការណ៍​កាល​ពី​យប់​ថ្ងៃ​ទី​៦ ​កុម្ភៈ​ថា សាកសព​មនុស្ស​ម្នាក់​ត្រូវ​បាន​ស្រង់​យក​ចេញពី​បំណែក​យន្តហោះ ដែល​ដឹក​កីឡា​ករ​បាល់ទាត់​អា​ហ្ស​ង់​ទី​ន លោក​ EMILIANO…

ប្រទេស​អង់គ្លេស ៖ ការិយាល័យ​ស៊ើប​អង្កេត​អង់គ្លេស​លើ​គ្រោះថ្នាក់​អាកាស ​AAIB បាន​រាយការណ៍​កាល​ពី​យប់​ថ្ងៃ​ទី​៦ ​កុម្ភៈ​ថា សាកសព​មនុស្ស​ម្នាក់​ត្រូវ​បាន​ស្រង់​យក​ចេញពី​បំណែក​យន្តហោះ ដែល​ដឹក​កីឡា​ករ​បាល់ទាត់​អា​ហ្ស​ង់​ទី​ន លោក​ EMILIANO SALA​ ក្រោយ​បាត់ដាន​ពី​រ៉ា​ដា តាំងពី​ថ្ងៃ​ទី​២១​ មក​រា​ មក​ពីលើ​សមុទ្រ ​MANCHE​។

មូលហេតុ​នៃ​គ្រោះថ្នាក់​យន្តហោះ​នោះ​ដែល​គេ​យល់​ថា ​តារាបាល់ទាត់​រូប​នោះ និង​អ្នក​បើក​យន្តហោះ​ជនជាតិ​អង់គ្លេស លោក​DAVID IBBOTSON ពិតជា​ស្លាប់ នៅ​ពុំ​ទាន់​ដឹង​នៅឡើយ​។ ប៉ុន្តែ​ដោយ​ថត​បណ្ដា​រូបភាព​នៃ​បំណែក យន្តហោះ ពួក​អ្នក​ស៊ើប​អង្កេត​គិត​ថា​អាច​ប្រមូល​បាន​ដាន​ខ្លះ​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ការិយាល័យ​ស៊ើ​ប​អង្កេត​នេះ​គូសបញ្ជាក់​ថា ក្នុង​លក្ខខណ្ឌ​ដ៏​លំបាក ការិយា​ល័យ​ស៊ើប​អង្កេត និង​បណ្ដា​អ្នកឯកទេស​របស់​ខ្លួន អាច​ស្រង់​យក​បាន​សាកសព​មនុស្ស​ម្នាក់ ពី​ក្នុង​បំណែក​យន្តហោះ​ដែល​ធ្លាក់​ក្នុង​សមុទ្រ​។ ប្រតិបត្តិការ​រុករក​ប្រព្រឹត្ត​ទៅ​ក្នុង​ភាព​កក់ក្ដៅ​ខ្លាំង ហើយ​សាច់​ញាតិ​គ្រួសារ​ជន​រង​គ្រោះ បាន​ទទួល​ព័ត៌មាន​នានា​ជា​បន្តបន្ទាប់​។

យន្តហោះ​ម៉ា​ស៊ី​ន​មួយ​ធុន​PIPER MALIBU ដែល​ដឹក​តារាបាល់ទាត់​អាយុ​២៨​ឆ្នាំ​រូប​នេះ​និង​អ្នក​បើក​លោក IBBOTSON​អាយុ​៥៩​ឆ្នាំ ទៅ​កាន់​ក្លឹ​ប​ថ្មី​នៅ​CARDIFF ក្រោយ​បាត់ដាន ត្រូវ​បាន​រក​ឃើញ​ធ្លាក់​ក្នុង​សមុទ្រ កាលពី​ថ្ងៃ​ទី​៣​កុម្ភៈ​។ កន្លែង​ដែល​យន្តហោះ​បាត់​ពី​អេ​ក្រង់​រ៉ា​ដា​លើ​សមុទ្រ​MANCHE ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ខាងជើង​ក្រុង​GUERNESEY រួច​បំណែក​យន្តហោះ​រក​ឃើញ​នៅ​បាតសមុទ្រ​ជម្រៅ​៦៧,៧​ម៉ែត្រ​។

សាកសព​ដែល​ស្រង់​បាន​ត្រូវ​បញ្ជូន​មក​កាន់​PORTLAND ដែល​បន្ទាប់​មក​នឹង​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ សំដៅ​កំណត់​អត្តសញ្ញាណ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ