ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ប្រើ​ទូរស័ព្ទ​អ្នក​ដើម្បី​កាត់​បន្ថយ​ពេលវេលា​លើ​ទូរស័ព្ទ

5 ឆ្នាំ មុន

ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​បាន​ផ្តល់​វិធី​ជា​ច្រើន​ក្នុង​ការ​កាត់​បន្ថយ​ពេលវេលា​ដែល​អ្នក​ប្រើប្រាស់​ចំណាយ​លើ​ទូរស័ព្ទ​របស់​ពួក​គេ​ហើយ​ខាងក្រោម​នេះ​ជា​វិធី​ងាយ​ៗ​ក្នុង​ការ​ប្រើប្រាស់​ពួក​វា ៖ ១. Screen Time Apple តាមដាន​ពេលវេលា​ដែល​អ្នក​ចំណាយ​លើ​កម្មវិធី​នីមួយ​ៗ និង​ចំនួន​ដង​ដែល​អ្នក​លើក​ទូរស័ព្ទ​មក​មើល​ជាដើម ។ មួ​យស​ប្តា​ហ៍ម្ត​ង…

ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​បាន​ផ្តល់​វិធី​ជា​ច្រើន​ក្នុង​ការ​កាត់​បន្ថយ​ពេលវេលា​ដែល​អ្នក​ប្រើប្រាស់​ចំណាយ​លើ​ទូរស័ព្ទ​របស់​ពួក​គេ​ហើយ​ខាងក្រោម​នេះ​ជា​វិធី​ងាយ​ៗ​ក្នុង​ការ​ប្រើប្រាស់​ពួក​វា ៖

១. Screen Time
Apple តាមដាន​ពេលវេលា​ដែល​អ្នក​ចំណាយ​លើ​កម្មវិធី​នីមួយ​ៗ និង​ចំនួន​ដង​ដែល​អ្នក​លើក​ទូរស័ព្ទ​មក​មើល​ជាដើម ។ មួ​យស​ប្តា​ហ៍ម្ត​ង អ្នក​នឹង​ទទួល​បាន​របា​យក​រណ៍ Screen Time ដែល​បង្ហាញ​ថា​តើ​អ្នក​ប្រើ​ពេលវេលា​ច្រើន​ជាងគេ​លើ​កម្មវិធី​ណាមួយ ។

Screen Time ក៏​អនុញ្ញាត​ឲ្យ​អ្នក​ដាក់​កម្រិត​លើ​ពេលវេលា​ដែល​អ្នក​គួរ​ប្រើ​កម្មវិធី​ណាមួយ​ដែរ​។ បើ​ទោះជា​វា​មិន​អាច​បញ្ឈប់​អ្នក​បាន​ទាំងស្រុង​ពិតមែន​ក៏​វា​អាច​ជួយ​ឲ្យ​អ្នកដឹង​ថា​អ្នក​ចំណាយ​ពេលវេលា​លើ​កម្មវិធី​អ្វីខ្លះ​ច្រើន​ជាងគេ​ដែរ ។

២. Bedtime Mode
ក្នុង Bedtime Mode អ្នក​អាច​ដាក់​កម្រិត​ពេលវេលា​ដែល​អ្នក​ត្រូវ​តែ​ក្រោកពីដំណេក​រាល់​ព្រឹក និង​ចំនួន​ម៉ោង​ដែល​អ្នក​ចង់​ទុក​សម្រាប់​ការ​គេង​ជាដើម ហើយ​ទូរស័ព្ទ​របស់​អ្នក​នឹង​ប្រាប់​ដល់​អ្នក​ពេល​ដែល​ជិត​ដល់​ម៉ោង​ចូល​ដំណេក ។

វា​ក៏​ដាក់​ទូរស័ព្ទ​របស់​អ្នកជា Do Not Disturb Mode រហូត​ដល់​អ្នក​ក្រោក​ឡើង​ដែរ ដែល​ទប់ស្កាត់​មិន​ឲ្យ​អ្នកដឹង​ពី Notification ដែល​អាច​ដាស់​អ្នក​ឲ្យ​ក្រោក​ឡើង ។

៣. Digital Wellbeing
Digital Wellbeing មាន​លើ Android 9 និង​លើ​ទូរស័ព្ទ Pixel ជាដើម ហើយ​វា​អាច​តាមដាន​ពេលវេលា​ដែល​អ្នក​ចំណាយ​លើ​កម្មវិធី​ណាមួយ និង​អនុញ្ញាត​ឲ្យ​អ្នក​ដាក់​កម្រិត​លើ​ពេលវេលា​ដែល​អ្នក​គួរ​ចំណាយ​លើ​កម្មវិធី​នោះ ។

វា​ក៏​អនុញ្ញាត​ឲ្យ​អ្នក​កំណត់​ចំនួន​ដង​ដែល​អ្នក​អាច​លើក​ទូរស័ព្ទ​មក​ឆែក ឬ​ចំនួន Notification ដែល​អ្នក​គួរតែ​ទទួល​បាន​ផង​ដែរ ។

៤. Wind Down
Wind Down នឹង​ដាក់​ទូរស័ព្ទ​របស់​អ្នក​ក្នុង Do Not Disturb Mode និង​ធ្វើ​ឲ្យ​ស្គ្រី​ន​របស់​អ្នក​ទៅ​ជា​ពណ៌​ប្រផេះ​ដែល​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ប្រើប្រាស់ ដែល​មាន​ប្រសិទ្ធិ​ភាព​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ដាក់​ទូរស័ព្ទ​ចុះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ