ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ទូរស័ព្ទ​រាល់ថ្ងៃ​តិច​អត់​ដឹង​វា​មាន​ចំណុច​ពិសេស​ៗ​ច្រើន​អី​ទៅ ម៉ោះ​មក​ដឹង​ទាំងអស់​គ្នា !

5 ឆ្នាំ មុន

បច្ចុប្បន្ន​មនុស្ស​សឹងតែ​គ្រប់​គ្នា​ទៅ​ហើយ​ដែល​មាន​ស្មា​ត​ហ្វូ​ន​ប្រើប្រាស់ ប៉ុន្តែ​អ្នកមាន​ដែល​គិត​ថា ទូរស័ព្ទ​របស់​អ្នកមាន​ចំណុច​ពិសេស​ៗ​ច្រើន​ដែល​អ្នក​មិន​ទាន់​ដឹង​ទេ0x017d7 ខាងក្រោម​គឺជា​គន្លឹះ​ងាយ​ៗ​ទាំង ៣ ដែល​អាច​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​ទូរស័ព្ទ iPhone និង Android កាន់តែ​មាន​ភាព​អាយ​ស្រួល…

បច្ចុប្បន្ន​មនុស្ស​សឹងតែ​គ្រប់​គ្នា​ទៅ​ហើយ​ដែល​មាន​ស្មា​ត​ហ្វូ​ន​ប្រើប្រាស់ ប៉ុន្តែ​អ្នកមាន​ដែល​គិត​ថា ទូរស័ព្ទ​របស់​អ្នកមាន​ចំណុច​ពិសេស​ៗ​ច្រើន​ដែល​អ្នក​មិន​ទាន់​ដឹង​ទេ0x017d7 ខាងក្រោម​គឺជា​គន្លឹះ​ងាយ​ៗ​ទាំង ៣ ដែល​អាច​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​ទូរស័ព្ទ iPhone និង Android កាន់តែ​មាន​ភាព​អាយ​ស្រួល និង​មាន​ប្រសិទ្ធភាព​ជាង​មុន ៖

១. បង្កើន​ទំហំ​អក្សរ និង​ស្គ្រី​ន
អ្នក​មិន​ចាំបាច់​ចុច Zoom ចុះឡើង​ទៀត​ទេ​ពេល​ដែល​មើល​អក្សរ​លើ​ទូរស័ព្ទ​មិនឃើញ​ព្រោះ​អ្នក​អាច​បង្កើន​ទំហំ​អក្សរ​បាន​យ៉ាង​ងាយ ។

សម្រាប់​អ្នក​ប្រើប្រាស់ iPhone អ្នក​អាច​ធ្វើ​ដូច្នេះ​បាន​ដោយ​គ្រាន់តែ​ចូល​ទៅ​កាន់ Settings រួច​ជ្រើស​យក Display & Birghtness និង​ជ្រើស​យក Text Size​។ ប្រសិនបើ​អ្នក​ចង់​បង្កើន​ទំហំ Icon លើ​ទូរស័ព្ទ​របស់​អ្នក គ្រាន់តែ​ចូល​ក្នុង Settings រួច​ចុច​លើ General និង​ជ្រើស Accessbilitiy និង​ចូល​ក្នុង Zoom ជា​ការ​ស្រេច ។

សម្រាប់​អ្នក​ប្រើ​ទូរស័ព្ទ Android អ្នក​អាច​បង្កើន​ទំហំ​អក្សរ​បាន​ដោយ​ចូល​ទៅ​កាន់ Settings និង​ចុច​លើ Display រួច​ចូល​ក្នុង Advanced និង​ជ្រើស​យក Font Size ។ សម្រាប់​ទំហំ​ស្គ្រី​ន​វិញ អ្នក​អាច​ចូល​ក្នុង Settings និង​ជ្រើស​យក Display Size ហើយ​ចុច​លើ​សញ្ញា + ។

២. ជ្រើស​ប្រភេទ​រំ​ញ័រ​ខុស​ៗ​គ្នា​តាម​អ្នក​ដែល​ផ្ញើ​សារ​មក​អ្នក
ប្រសិនបើ​អ្នក​ចូល​ចិត្ត​ប្រើ​ទូរស័ព្ទ​ក្នុង Silent Mode ប៉ុន្តែ​អ្នក​ចង់​ដឹង​រាល់ពេល​ដែល​មនុស្ស​សំខាន់​ផ្ញើ​សារ​មក​នោះ អ្នក​អាច​ជ្រើស​ប្រភេទ​រំ​ញ័រ​ខុស​ៗ​គ្នា​សម្រាប់​ពួក​គេ​ផង​ដែរ ។ ចំណុច​នេះ​មាន​លើ​ទូរស័ព្ទ iPhone ប៉ុន្តែ​អ្នក​ប្រើប្រាស់ Android ត្រូវ​ទាញ​កម្មវិធី​ដើម្បី​ប្រើ​វា​បាន ។

ប្រសិនបើ​អ្នក​ប្រើ iPhone សូម​ចូល​ទៅ​កាន់ Settings រួច​ជ្រើស​យក Sounds & Haptics និង​ចូល​ទៅ Text Tone និង​ចុច​លើ Vibration ហើយ Create New Vibration ។ អ្នក​អាច​ចុច​ឲ្យ​ជាប់​ដើម្បី​បង្កើត​ប្រភេទ​រំ​ញ័រ​ដែល​អ្នក​ចង់បាន​។

បន្ទាប់​ពី Save វា​ហើយ អ្នក​ត្រូវ​បើក Contact នឹង​ស្វែងរក​ឈ្មោះ​ដែល​អ្នក​ចង់​ដាក់​ប្រភេទ​រំ​ញ័រ​នេះ រួច​ចុច​លើ Edit និង​ចូល​ទៅ Text Tone ហើយ​ជ្រើស​យក Vibration ។

៣. លុប​ការ​សរសេរ​ពាក្យ​ខុស​ដោយ​គ្រាន់តែ​គ្រវី​ទូរស័ព្ទ
ប្រសិនបើ​អ្នក​កំពុង​តែ​សរសេរ Email ឬ​សារ​ណាមួយ និង​ច្រឡំ​សរសេរ​ពាក្យ​ខុស អ្នក​អាច​លុប​វា​បាន​ដោយ​គ្រាន់តែ​គ្រវី​ទូរស័ព្ទ​របស់​អ្នក​បន្តិច ។ ចំណុច​នេះ​មាន​តែ​លើ iPhone ប៉ុណ្ណោះ ។

ដើម្បី​បើក​ដំណើរការ​វា សូម​ចូល​ទៅ​កាន់ Settings និង​ជ្រើស​យក General រួច​ចុច​លើ Accessibility និង​ជ្រើស​យក Shake to Undo ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ