ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​មួយ​គ្រឿង​ធ្លាក់​ប្រឡាយ​ក្រឡាប់​ជា​ច្រើន​ត្រឡប់

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បុរស​ជា​ជនជាតិ​វៀតណាម​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​លើ​ផ្លូវ​កោង រេ​ចង្កូត​ធ្លាក់​ប្រឡាយ​ក្រឡាប់​ជា​ច្រើន​ត្រឡប់​ផ្ងារជើង​ឡើង​លើ បណ្តាល​ឱ្យ​អ្នកបើកបរ​រថយន្ត​រង​របួស​ក្បាល​យ៉ាងធ្ងន់ធ្ងរ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​ដោយ​ខ្លួនឯង​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​៧៦ ផ្លូវជាតិ​៧៦A…

ខេត្តមណ្ឌលគិរី ៖ បុរស​ជា​ជនជាតិ​វៀតណាម​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​លើ​ផ្លូវ​កោង រេ​ចង្កូត​ធ្លាក់​ប្រឡាយ​ក្រឡាប់​ជា​ច្រើន​ត្រឡប់​ផ្ងារជើង​ឡើង​លើ បណ្តាល​ឱ្យ​អ្នកបើកបរ​រថយន្ត​រង​របួស​ក្បាល​យ៉ាងធ្ងន់ធ្ងរ​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​ដោយ​ខ្លួនឯង​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​៧៦ ផ្លូវជាតិ​៧៦A ស្ថិត​ក្នុង​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។

ប្រភព​ពី​សមត្ថកិច្ច​នគ​បាល​ចរាចរណ៍​បានឱ្យ​ដឹង​ថា រថយន្ត​ខាងលើ​ម៉ាក​ស្តា​រិច ពណ៌​ខៀវ​ពាក់​ស្លាក​លេខ មណ្ឌលគិរី ២A-៧៨៧៩ បើកបរ​ដោយ​ឈ្មោះ ភូ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​ជនជាតិ​វៀតណាម រស់នៅ​ភូមិ -​ឃុំ​ប៊ូ​ដូ​ប ស្រុក​ប៊ូ​ដូ​ប ខេត្ត​ប៊ិ​ញ​ភឿ​ក ប្រទេស់​វៀតណាម បាន​រង​របួស​ក្បាល​ធ្ងន់ធ្ងរ​។

ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើកបរ​រថយន្ត​ចេញពី​ស្រុក​អូរ​រាំង​ឆ្ពោះទៅ​ស្រុក​កែវ​សីមា លុះ​​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ជា​ចំណុច​ផ្លូវ​កោង ស្រាប់តែរថយន្ត​បាន​រេ​ចង្កូត​ធ្លាក់​ចូល​ប្រឡាយ​ខាងឆ្វេង​ដៃ បណ្តាល​ឱ្យ​ក្រឡាប់​ផ្ងារជើង​ឡើង​លើ​តែ​ម្តង និង​ធ្វើ​ឱ្យ​អ្នកបើកបរ​រថយន្ត​រង​របួស​ក្បាល​ធ្ងន់ធ្ងរ​។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​កែវ​សីមា ហើយ​សមត្ថកិច្ច​បាន​ហៅ​រថយន្ត​ស្ទូច​មក​ស្ទូច​យក​រថយន្ត​ម៉ាក​ស្តា​រិច​ទៅ​រក្សា ទុក​នៅ​អធិការដ្ឋាន​ស្រុក​បណ្តោះអាសន្ន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ