ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​មាន​មហិច្ឆតា​ប្រកួត​នឹង​ដៃគូ​បរទេស ពឹង​លើ​អ្នក​លក់រាយ​ក្នុងស្រុក

5 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ លោក Ngo Chung Khanh ដែល​ជា​អនុប្រធាន​នាយកដ្ឋាន​គោលនយោបាយ​ពាណិជ្ជកម្ម​ពហុភាគី​ប្រចាំ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម​បាន​ប្រាប់​ដល់​ភ្នាក់ងារ​សារព័ត៌មាន Viet Nam…

ប្រទេស​វៀតណាម ៖ លោក Ngo Chung Khanh ដែល​ជា​អនុប្រធាន​នាយកដ្ឋាន​គោលនយោបាយ​ពាណិជ្ជកម្ម​ពហុភាគី​ប្រចាំ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម​បាន​ប្រាប់​ដល់​ភ្នាក់ងារ​សារព័ត៌មាន Viet Nam News កាលពី​ថ្ងៃ​ពុធ កន្លង​មក​ថា ការ​ប្រកួតប្រជែង​រវាង​អ្នក​លក់រាយ​ក្នុងស្រុក និង​បរទេស​នឹង​បន្ត​មាន​ភាព​តានតឹង​ក្នុងឆ្នាំនេះ ហើយ​អាជីវកម្ម​វៀតណាម​ត្រូវ​តែ​សហការ​ដើម្បី​រក្សា​ការ​គ្រប់គ្រង​ទីផ្សារ​របស់​ខ្លួន ។

ការ​ព្រមាន​នេះ​កើត​មាន​ឡើង ខណៈ​ដែល​មាន​ព័ត៌មាន​លេចឡើង​មក​ថា បើ​ទោះជា​មាន​ផលិត​ផល​វៀតណាម​ជា​ច្រើន​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​បរទេស​ពិតមែន​ក្តី ផលិតផល​ប្រភេទ​តែ​មួយ​បែរជា​ត្រូវ​បាន​នាំ​ចូល​មក​វិញ​ពី​ប្រទេស​ដទៃ​ដើម្បី​ប្រើប្រាស់​ក្នុងស្រុក ។

លោក Khanh បាន​និយាយ​ថា «​មាន​ឧទាហរណ៍​ជា​ច្រើន​ដូច​ជា​សាច់​គោ សាច់​មាន់ និង​សាច់​ជ្រូក​ដែល​នាំ​ចូល​មិន​ត្រឹមតែ​ជួបនឹង​ស្តង់ដារ​អន្តរជាតិ​ទេ តែ​មាន​តម្លៃ​ទាប​ជាង​សាច់​ក្នុងស្រុក​យ៉ាង​ខ្លាំង​ទៀត​ផង​»​។

បើ​ទាក់ទិន​នឹង​វិស័យ​សម្លៀក​បំពាក់​និ ង​វាយ​ន​ភណ្ឌ​វិញ​គឺ​ជួបនឹង​សម្ពាធ​យ៉ាង​ខ្លាំង ព្រោះតែ​មាន​វត្តមាន​យីហោ​ល្បី​ៗ​ដូច​ជា Zara និង H&M ក្នុង​ទីផ្សារ​ក្នុងស្រុក ។

យោង​ទៅ​តាម​សហគ្រាស​ស​ម្កៀ​ក​បំពាក់​ក្នុងស្រុក​បាន​ឲ្យ​ដឹង​ថា ក្នុង​ពេល​៧​ឆ្នាំ​បន្ទាប់​ពី​ឧបសគ្គ​ពន្ធ​សម្រាប់​សម្លៀក​បំពាក់​ត្រូវ​បាន​លុប​បំបាត់​ទាំងស្រុង​ក្រោម​កិច្ចព្រមព្រៀង​ស៊ីជម្រៅ​និង​ដំណើរការ​ទៅ​មុខ​នៃ​ភាព​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក (CPTPP) ក្រុមហ៊ុន​លក់​សម្លៀក​បំពាក់​បរទេស​នឹង​មានឱកាស​ក្នុង​ការ​គ្រប់គ្រង​ទីផ្សារ​ដែល​មាន​តម្លៃ ៤.៥​ប៊ី​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ និង​មាន​អត្រា​លូតលាស់​ប្រចាំឆ្នាំ​ប្រមាណ ២០%​ផង​ដែរ ។

យោង​ទៅ​តាម​ក្រសួង​ខាងលើ​បាន​ឲ្យ​ដឹង​ដែរ​ថា អ្នក​លក់រាយ​បរទេស​ស្មើ ១៧%​នៃ​ទីផ្សារ​លក់រាយ​សរុប​ក្នុង​ប្រទេស​វៀតណាម ប៉ុន្តែ​អ្នក​នៅ​ក្នុង​វិស័យ​និយាយ​ថា​ចំនួន​នេះ​អាច​នឹង​ខ្ពស់​ជាង​នេះ​ទៅ​ទៀត ។

បើ​ធៀប​នឹង​ក្រុមហ៊ុន​បរទេស អ្នក​នៅ​ក្នុង​វិស័យ​បាន​ឲ្យ​ដឹង​ថា​អ្នក​លក់រាយ​វៀតណាម​ខ្វះ​មូលធន យុទ្ធសាស្ត្រ​អាជីវកម្ម និង​ការ​ផ្តល់​សេវាកម្ម​ជំនាញ​ច្បាស់លាស់ ។ ដើម្បី​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​បរទេស វៀតណាម​ត្រូវការ​ភាព​ត​ភ្ជាប់​យ៉ាង​រឹង​មាំ​រវាង​ក្រុមហ៊ុន​ក្នុងស្រុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ