ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​បែកធ្លាយ​ខ្ទេចខ្ទី មក​មើល និង​ដឹង​វិធី​ការពារ​ទិន្នន័យ​ទូរស័ព្ទ​របស់​អ្នក

5 ឆ្នាំ មុន

បច្ចុប្បន្ន​នេះ កត្តា​សំខាន់​ជាងគេ​សម្រាប់​ការ​ផ្សាយពាណិជ្ជកម្ម​គឺ​ទិន្នន័យ ហើយ​ក្រុមហ៊ុន​ជា​ច្រើន​កំពុង​ចង់​ប្រមូល​ទិន្នន័យ និង​ទម្លាប់​របស់​អ្នក​ប្រើប្រាស់​ដើម្បី​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ពាណិជ្ជកម្ម និង​ស្រាវជ្រាវ​ធំ​ៗ ។ ពួក​យើង​គួរតែ​ទទួលស្គាល់​ដែរ​ថា ទូរស័ព្ទ​របស់​យើង​ជា​ឧបករណ៍​សំខាន់​មួយ​ដែល​កំពុង​តែ​តាមដាន​សកម្មភាព​របស់​ពួក​យើង ប៉ុន្តែ​ខាងក្រោម​នេះ​ជា​វិធី​ងាយ​ៗ​ក្នុង​ដោះស្រាយ​កង្វល់​ខាងលើ ៖…

បច្ចុប្បន្ន​នេះ កត្តា​សំខាន់​ជាងគេ​សម្រាប់​ការ​ផ្សាយពាណិជ្ជកម្ម​គឺ​ទិន្នន័យ ហើយ​ក្រុមហ៊ុន​ជា​ច្រើន​កំពុង​ចង់​ប្រមូល​ទិន្នន័យ និង​ទម្លាប់​របស់​អ្នក​ប្រើប្រាស់​ដើម្បី​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ពាណិជ្ជកម្ម និង​ស្រាវជ្រាវ​ធំ​ៗ ។

ពួក​យើង​គួរតែ​ទទួលស្គាល់​ដែរ​ថា ទូរស័ព្ទ​របស់​យើង​ជា​ឧបករណ៍​សំខាន់​មួយ​ដែល​កំពុង​តែ​តាមដាន​សកម្មភាព​របស់​ពួក​យើង ប៉ុន្តែ​ខាងក្រោម​នេះ​ជា​វិធី​ងាយ​ៗ​ក្នុង​ដោះស្រាយ​កង្វល់​ខាងលើ ៖

១. ឆែក​មើល Location
ទូរស័ព្ទ iPhone និង Android មានកម្ម​វិធី Frequent Locations ដែល​តាមដាន​ទីតាំង​របស់​អ្នក និង​ពេលវេលា​ដែល​អ្នក​ចំណាយ​នៅ​ទីតាំង​ណាមួយ ។ វា​ថែម​ទាំង​ដឹង​កន្លែងធ្វើការ​របស់​អ្នក​និង​លំនៅ​ដ្ឋា​ន​របស់​អ្នកផង​ដែរ ។

-​សម្រាប់​ទូរស័ព្ទ iPhone អ្នក​អាច​បិទ​វា​បាន​ដោយ​ចូល​ទៅ​កាន់ Settings រួច​ចុច​លើ Privacy និង​ជ្រើស​យក Location Services និង​អូស​ទៅ​រក System Services ហើយ​ជ្រើស​យល Significant Locations រួច​ចុច​បិទ​ជា​ការ​ស្រេច ។

-​សម្រាប់​ទូរស័ព្ទ Android អ្នក​អាច​ចូល​ទៅ​កាន់ Settings និង​ចុច​លើ Location រួច​អូស​ទៅ​រក Google Location Settings ហើយ​ជ្រើស​យក Location Reporting និង Location History ដើម្បី​បិទ​វា​ទាំង​ពីរ ។

២. ប្រើ Private Browser ពេល​ដែល​ឆែក​ព័ត៌មាន​លើ​អ៊ី​ន​ធើ​ណែ​ត
អ្នក​អាច​ទាញ​យក​កម្មវិធី​ដែល​មិន​តាមដាន​សកម្មភាព​ពេល​ដែល​អ្នក​ឆែក​ព​ត៌​មាន​លើ​អ៊ី​ន​ធើ​ណែ​ត​បាន​ដូ​ជ​ជា Firefox Focus ជាដើម ដែល​ថែម​ទាំង​បិទ​ការ​ផ្សាយពាណិជ្ជកម្ម និង​លុប​រាប់​លេខ​សម្ងាត់ និង​ប្រវត្តិ​នៃ​ការ​ប្រើប្រាស់​របស់​អ្នក​ថែម​ទៀត​។

កម្មវិធី Google’s Chrome និង Microsoft’s Edge ក៏​មាន Incognito និង InPrivate Mode ដែល​អ្នក​អាច​ប្រើ​បាន​ដែរ​។

៣. ឆែក​គណនី​លើ​អ៊ី​ន​ធើ​ណែ​តរបស់​អ្នក
រាល់ពេល​ដែល​អ្នក​ប្រើ​សេវាកម្ម​របស់​ក្រុមហ៊ុន​ធំ​ៗ​ដូច​ជា Google, Microsoft និង Facebook ពួក​គេ​មាន​បច្ចេកវិទ្យា​ដែល​អាច​តាមដាន​អ្វី​ដែល​អ្នក​ចូល​ចិត្ត ឬ​ចុច​មើល​ជាដើម ដែល​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ជួយ​ដល់​ការ​ផ្សាយពាណិជ្ជកម្ម ។ ពួក​គេ​បាន​ផ្តល់​ជា​ឧបករណ៍​ដល់​អ្នក​ក្នុង​ការ​ផ្លាស់​ប្តូរ​វិធី​តាមដាន​របស់​ពួក​គេ​លើ​គេហទំព័រ​ពួក​គេ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ