ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​រឿង​ចាស់​ក៏​ជិះ​ម៉ូតូ​បំ​បុក​ដេញ​គ្នា​វាយ​រត់​ចូល​ផ្ទះ​វាយ​ប្រាវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​៣​នាក់​ត្រូវជា​បងប្អូន​នឹង​គ្នា ដោយឡែក​ម្នាក់​ប្រើ​អំពើ​ហិង្សា​និង​២​នាក់​ទៀត​មិន​ទាន់​ប្រើ​អំពើ​ហិង្សា​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​យក​មក​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​កន្ទោក​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បញ្ជា​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ​អោយមក​សាកសួរ​ដល់​ប៉ុស្តិ៍ និង​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ផ្លូវ​បេតុង…

រាជធានី​ភ្នំពេញ ៖ យុវជន​៣​នាក់​ត្រូវជា​បងប្អូន​នឹង​គ្នា ដោយឡែក​ម្នាក់​ប្រើ​អំពើ​ហិង្សា​និង​២​នាក់​ទៀត​មិន​ទាន់​ប្រើ​អំពើ​ហិង្សា​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​យក​មក​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​កន្ទោក​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បញ្ជា​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ​អោយមក​សាកសួរ​ដល់​ប៉ុស្តិ៍ និង​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ផ្លូវ​បេតុង ភូមិ​ស្ងួន​ពេ​ជ្យ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ភាគី​ម្ខាង​៣​នាក់ រង​របួសស្រាល​ត្រូវជា​បងប្អូន​នឹង​គ្នា​ដោយ​មិន​បាន​ប្រាប់​ឈ្មោះ ហើយ​សមត្ថកិច្ច​សុំ​លាក់​ផង​ដែរ ។ ចំណែក​ភាគី​ម្ខាង​ទៀត​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ដោយ​សមត្ថកិច្ច​មិន​ទាន់​បាន​ស្គាល់ឈ្មោះ​នោះ​ដែរ ត្រូវ​បាន​ក្រុម​គ្រួសារ​សុំ​សមត្ថកិច្ច​យក​ទៅ​ព្យាបាលសិន ។

បើ​តាម​ការ​សាកសួរ​ពី​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ផ្នែក​ព្រហ្មទណ្ឌ​បាន​បញ្ជាក់​ទៅ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ថា ករណី​ខាងលើ​ជា​ករណី​ហិង្សា​ដោយ​ចេតនា​ដោយ​យុវជន​ម្នាក់​រង​របួសស្រាល ដែល​ឃាត់​មក​ខាង​ដោយ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៦ ជិះ​ម្នាក់ឯង បាន​ជិះ​បំ​បុក​ម៉ូតូ​២​គ្រឿង​ម្ខាង​ទៀត ។

ចំណែកឯ​ម៉ូតូ​២​គ្រឿង​ទៀត តែ​ដោយឡែក​ស្គាល់​តែ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៨ ពណ៌​ខ្មៅ ជិះ​គ្នា​២​នាក់ និង​១​គ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក​ជិះ​គ្នា​២​នាក់​ដែរ (​ម៉ូតូ​២​គ្រឿង​ជិះ​គ្នា​៤​នាក់​) ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​យុវជន​ម្នាក់​ដែល​ជា​ជន​បង្ក​ដែល​ឃាត់​មក​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​រូប​គាត់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៦ ជិះ​ម្នាក់ឯង ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត បើក​មក​ដល់​ចំណុច​កើតហេតុ​ដោយ​ឃើញ​ភាគី​ម្ខាង​ទៀត​ជិះ​ម៉ូតូ​២​គ្រឿង​គ្នា​៤​នាក់ ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៨ មួយ​គ្រឿង និង​មួយ​គ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក ភាគី​ទាំង​សងខាង​ធ្លាប់​មានរឿង​គំនុំ​ជាមួយ​គ្នា គាត់​បាន​ជិះ​ម៉ូតូ​បំ​បុក

ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៨ រួច​បាន​រត់​ចេញពី​កន្លែង​កើតហេតុ បន្ទាប់​មក​ភាគី​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៨ បាន​ទៅ​ហៅ​បក្សពួក​មក​ជួយ ដោយ​មាន​ដាវ និង​ដំបង​បាន​មក​វាយ​រូប​គាត់ បណ្តាល​ឲ្យ​ភ័យ​រត់​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែង​កើតហេតុ ហើយ​ភាគី​ម្ខាង​ទៀត​រត់​ចូល​ដែរ ត្រូវ​បាន​ម្ចាស់ផ្ទះ​ខាងលើ​បិទទ្វារ​មិន​អោយ​ភាគី​ផ្សេង​ទៀត​ចូល ហើយ​បន្ទាប់​មក​ភាគី​ទាំង​ពីរ​នាក់​ខាងលើ​បាន​វាយ​គ្នា​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​ខាងលើ​បណ្តាល​ឲ្យ​ម្នាក់​រង​របួសធ្ងន់ និង​ម្នាក់​ទៀត​រង​របួសស្រាល ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ភ្លាម​ៗ​នោះ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​មក​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ម្នាក់​រង​របួស​សមត្ថកិច្ច​បានអោយ​ក្រុម​គ្រួសារ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​បែក​ចាន​ភ្លាម​ៗ​ផង​ដែរ ។ ដោយឡែក​ភាគី​ម្ខាង​ទៀត ជន​បង្ក និង​បងប្អូន​២​នាក់​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កន្ទោក​ភ្លាម​ៗ​ផង​ដែរ ហើយ​ចម្លើយ​សារភាព​បាន​បញ្ជាក់​ថា ២​នាក់​ដែល​មក​ក្រោយ​ដោយ​មិន​បាន​ជួយ​ព្រោះ ឃើញ​ភាគី​បងប្អូន​របស់​ខ្លួន​វាយ​ត្រូវ​គេ​ធ្ងន់​ដែរ ត្រូវ​បាន​សមត្ថកិច្ច​ដោះ​លែង​ភ្លាម​ៗ ។

ក្រោយ​ពេល​កើតហេតុ ភាគី​រង​របួស​ដែល​សម្រាក​នៅ​មន្ទីរពេទ្យ​ឯកជន​ខាងលើ​ដោយ​មិន​បាន​សាកសួរ​សមត្ថកិច្ច​បាន​ឃុំខ្លួន​យុវជន​ម្នាក់​រង​របួសស្រាល បណ្តោះអាសន្ន​សិន​រង់ចាំ​ថ្ងៃស្អែក​នឹង​សួរនាំ​ទាំង​សង្ខាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ