ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​គ្រឿង​ពន្លះ​គ្នា​ពេញទំហឹង ស្លា.ប់​២​នាក់

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​បុក​ជាមួយ​រថយន្ត បណ្តាល​ឱ្យ​មនុស្ស​២​នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួសស្រាល ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៩ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៨B​ក្នុងភូមិ​ក​ណ្តែ​ក សង្កាត់​សំរោង…

ខេត្តឧត្តរមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​បុក​ជាមួយ​រថយន្ត បណ្តាល​ឱ្យ​មនុស្ស​២​នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួសស្រាល ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៩ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៨B​ក្នុងភូមិ​ក​ណ្តែ​ក សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​។

ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​៣​នាក់​ម៉ាក​ហុងដា​ឌ្រី​ម ធុន​C១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ ១Q-៦៦៨៧ បើកបរ​ដោយ​ឈ្មោះ​រុំ វូ​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​អ្នក​រួម​ដំណើរ​ចំនួន​២​នាក់ ក្នុង​នោះ​ម្នាក់​ឈ្មោះ​ផ​ន ចុង ភេទ​ប្រុស អាយុ​២២​ឆ្នាំ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​ឈ្មោះ​ផ​ន បូ​ណា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ បាន​រង​របួសស្រាល ។ ជន​រង​គ្រោះ​ទាំង​៣​នាក់​រស់នៅ​ភូមិ​តា​លាវ ឃុំ​តា​សោម ខេត្តសៀមរាប ។

ចំណែក​រថយន្ដ​មួយ​គ្រឿង​ម៉ាក​កា​ម៉ា​រី (​កាលី​) ពាក់​ផ្លា​ក​លេខ បាត់ដំបង ២A-៤៨៥៥ បើកបរ​ដោយ​ឈ្មោះ​កូវ ហឺយ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ចំបក់​ហែរ ឃុំ​កំពុង​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។

ប៉ូ​លិ​ស​អធិការ​ក្រុង​សំរោង​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង និង​រថយន្ត​មួយ​គ្រឿង​ខាងលើ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា លុះ​មក​ដល់​ចំណុច​កើតហេតុ​ជា​ផ្លូវ​កោង ស្រាប់តែ​ម៉ូតូ​បើកបរ​ក្នុង​ល្បឿន​លឿន​មិន​ប្រកាន់​ស្តាំ​ជ្រុល​ទៅ​បុក​រថយន្ត​ទាំង​ពេញទំហឹង បណ្តាល​ឱ្យ​ស្លាប់​២​នាក់ និង​របួសស្រាល​ម្នាក់ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ធ្វើការ​ត្រួតពិនិត្យ និង​វាស់វែង​នៅ​កន្លែង​កើតហេតុ និង​យក​ម៉ូតូ និង​រថយន្ត​ទៅ​រក្សា​ទុក​នៅ​អធិការ​ក្រុង ចំណែក​សព​ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ