មិនឱ្យអ្នកប្រើសាំចិត្ត iPhone ក្រោយ Apple នឹងដាក់បច្ចេកវិទ្យាដោះសោរថ្មី១ទៀត
គេហទំព័រ Tom’s Guide បានឲ្យដឹងថា ប៉ាតង់ថ្មីបង្ហាញថា Apple មានគម្រោងនាំយក Touch ID សម្រាប់ស្កេនក្រយៅដៃមកវិញសម្រាប់…
គេហទំព័រ Tom’s Guide បានឲ្យដឹងថា ប៉ាតង់ថ្មីបង្ហាញថា Apple មានគម្រោងនាំយក Touch ID សម្រាប់ស្កេនក្រយៅដៃមកវិញសម្រាប់…
គេហទំព័រ Tom’s Guide បានឲ្យដឹងថា ប៉ាតង់ថ្មីបង្ហាញថា Apple មានគម្រោងនាំយក Touch ID សម្រាប់ស្កេនក្រយៅដៃមកវិញសម្រាប់ iPhone ក្រោយៗដោយប្រើប្រាស់ Sensor បង្កប់ក្នុងស្គ្រីន ។
ប៉ាតង់ខាងលើត្រូវបានប្រទះឃើញដោយ Apple Insider និងបង្ហាញពីបច្ចេកវិទ្យាស្កេនក្រយៅដៃពេលដែលអ្នកប៉ះនឹងស្គ្រីនទូរស័ព្ទ ដែលមានភាពខុសគ្នានឹងបច្ចេកវិទ្យាដែលទូរស័ព្ទ Vivo និង Huawei ប្រើប្រាស់នាពេលបច្ចុប្បន្ន ។
បច្ចេកវិទ្យាថ្មីខាងលើនឹងអនុញ្ញាតឲ្យទូរស័ព្ទស្កេនក្រយៅដៃបាន មិនថាអ្នកប៉ះនៅផ្ទៃណាមួយនៃស្គ្រីនទូរស័ព្ទទេ ។ ប៉ាតង់ថ្មីរបស់ Apple ស្រដៀងទៅនឹងបច្ចេកវិទ្យាស្កេនក្រយៅដៃក្នុងស្គ្រីនដែល Qualcomm បង្រួមចូលក្នុង Snapdragon 855 ផងដែរ ។
បើទោះជាមានពាក្យចចាមអារ៉ាមថា Samsung បានសហការជាមួយនឹង Qualcomm ក្នុងការផលិត Sensor ថ្មីសម្រាប់ Galaxy S10 របស់ខ្លួនពិតមែន ប៉ាតង់មួយកាលពីឆ្នាំមុនបានបង្ហាញមកថា Samsung ក៏បានព្យាយាមបង្កើតបច្ចេកវិទ្យាស្កេនក្រយៅដៃក្នុងស្គ្រីនដែលអនុញ្ញាតឲ្យទូរស័ព្ទស្កេនក្រយៅដៃបានគ្រប់ផ្នែកនៃផ្ទៃស្គ្រីនដែរ ។
បច្ចេកវិទ្យាស្កេនក្រយៅដៃរបស់ Qaulcomm និង Apple ត្រូវបានអះអាងថា អាចស្កេនបានលឿនជាងបច្ចេកវិទ្យាដទៃផងដែរ ។ បើទោះជា Apple អាចនឹងយក Touch ID មកវិញពិតមែន បច្ចេកវិទ្យា Face ID ក៏ប្រហែលជាមិនទៅណាដែរ ។
យ៉ាងណាក្តី Touch ID ថ្មីខាងលើប្រហែលជាមិនអាចមានលើ iPhone ថ្មីៗសម្រាប់ឆ្នាំនេះទេ ព្រោះប៉ាតង់ខាងលើប្រៀបដូចជាបង្ហាញពីបច្ចេកវិទ្យាជាច្រើនដែលនៅមិនទាន់សម្រេចហើយ ៕
ចែករំលែកព័តមាននេះ