មុន​បន្តិច បុរសម្នាក់​បាត់​បង់​ជីវិត​លើ​ផ្លូវ​ជាតិ​លេខ​៤​យ៉ាង​អាណោច​អាធ័ម


រាជ​ធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹង​ថា មុនបន្តិច​​នេះ​ ​មាន​បុរស​ចំណាស់​ម្នាក់​ជិះ​កង់​ឆ្លង​ផ្លូវ​ជាតិ​លេខ​៤ ស្រាប់តែ​​មាន​ម៉ូតូ​ធំ​មួយ​គ្រឿង​បើក​មក​​បុក​គាត់​ បណ្តាល​ឱ្យ​ស្លាប់់​យ៉ាង​អាណោា​ចអាធ័ម​ភ្លាម​ៗនៅ​នឹង​​កន្លែងតែម្តង ​ហេតុ​ការណ៍​​នេះ​កើត​ឡើង​កាលពី​ម៉ោង​១​​និង​១៥​នាទី​រសៀល ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ជិត​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ជើង​គោក លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤ ស្ថិត​ក្នុង​​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ទៀតថា ជនរងគ្រោះ​ខាងលើ​ឈ្មោះ សាស់ សែម ភេទ​ប្រុស អាយុ​៨០​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​កំរៀង ខណ្ឌ​ពោធិ៍័សែន ។

សេចក្តីរាយការណ៍​បន្ត​ទៀតថា មុន​ពេល​កើតហេតុ បុរស​ចំណាស់រង​គ្រោះ​​ខាងលើ​បានជិះ​កង់​​មួយ​គ្រឿង​ឆ្លង​​ផ្លូវ​ដោយ​​ធ្វើ​ដំណើរ​ពីជើង​​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុខណៈ​ពេល​កំពុង​ឆ្លង​ផ្លូវ​នោះ​ ស្រាប់​តែ​មាន​ម៉ូតូ​ធំ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​​បាន​បើក​ដល់ចំណុច​កើតហេតុ​​ក្នុង​ទិស​ដៅពី​លិច​មក​កើតហេតុ ក៏​បុក​បុរស​រងគ្រោះ​ពេញ​ទំហឹង​បណ្តាល​ឱ្យ​ស្លាប់​ភ្លាមៗ​នៅ​​នឹង​កន្លែង​កើតហេតុ​​តែម្តង ចំណែក​ម៉ូតូ​បង្ក​​ក្រោយ​ពេល​ពី​បាន​បុក​ជនរងគ្រោះ​បណ្តាល​ឱ្យ​ស្លាប់​ហើយ​នោះ គឺ​ម៉ូតូ​ជន​បង្ក​មិន​បាន​ដួល​នោះ​ទេ ហើយ​ក៏​បាន​បន្ថែម​ល្បឿន​ជិះ​រត់​គេច​ខ្លួន​បាត់​ស្រមោលតែម្តង។

ក្រោយ​ពេល​កើតហេតុ ក្រុម​គ្រួសារ​ជនរងគ្រោះ​បាន​ដល់​កន្លែង​កើតហេតុ រួច​ដឹក​យក​សពជនរងគ្រោះ​​ត្រឡប់​ទៅ​ផ្ទះ​វិញ ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី។

ចរាចរណ៍

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ