ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា​! បម្រុង​ដឹក​ឆ្លង​ដែន​ផង​នេះ​មាន​ទៅ​តិច​អី​…​មាន​ស្បែក​ស​ស្បែក​ខ្មៅ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បាន​បង្ហើប​ឲ្យ​ដឹង​ថា យោង​លើ​ស្មារតី​អង្គប្រជុំ​ក្រើនរំលឹក​ពី​សំណាក់​នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគ​បាល​ជាតិ…

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បាន​បង្ហើប​ឲ្យ​ដឹង​ថា យោង​លើ​ស្មារតី​អង្គប្រជុំ​ក្រើនរំលឹក​ពី​សំណាក់​នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគ​បាល​ជាតិ និង ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​នាយ​ឧត្តម​សេនី ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ​នា​រសៀល​ថ្ងៃ​ទី​០៦ ខែកុម្ភៈ កម្លាំង​ការិយាល័យ​ទី​១ នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​បាន​សហការ​ជាមួយ​មន្ត្រី​គ្រប់​ជំនាញ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ព្រ​លាន​យន្តហោះ​ខេត្តសៀមរាប ឈាន​ដល់​ការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ដោយ​ខុសច្បាប់​មួយ​ករណី និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ស្បែក​ស និង​ស្បែក​ខ្មៅ​ចំនួន​៥​នាក់ រួម​ទាំង​ដកហូត​ថ្នាំ​ញៀន​ជិត​៥​គីឡូក្រាម ។

ជន​ស្បែក​ស និង​ស្បែក​ខ្មៅ​ចំនួន​៥​នាក់​នោះ​មាន​ទី​១- ឈ្មោះ AZUBAM CELESTINE EMEKA ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា (​ជា​មេ​ក្លោ​ង​) ស្នាក់​នៅ​អា​ផាត​មិន​លេខ​១០១ ផ្លូវ​៤៩៤ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ និង​ចាប់​យក​វត្ថុ​តាង​ថ្នាំ​ញៀន​៣​កញ្ចប់ ។ ២-​ឈ្មោះ OLARU NARCIS MANUEL ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​រ៉ូ​ម៉ា​នី ៣-​ឈ្មោះ LIXANDRU VASILE NICOLAE ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​រ៉ូ​ម៉ា​នី ៤- ឈ្មោះ AZUBAM SIMEON CHUKWUDI ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា និង​៥- ឈ្មោះ NGWU HILLARY MMADU ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា ។

លោក​ឡឹ​ក វណ្ណៈ បន្ត​ថា វត្ថុ​តាង​សមត្ថកិច្ច​ចាប់​យក​រួម​មាន​ថ្នាំ​ញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​ចំនួន​៤​កញ្ចប់ ស្មើនឹង​ទម្ងន់ ៤​គីឡូ​៦៥១​ក្រាម និង​ម្សៅ​សង្ស័យ​គ្រឿងញៀន​៣​កញ្ចប់​ទៀត ។ លទ្ធផល​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​នេះ គឺ​ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​តស៊ូ​មតិ និង​ផ្តល់​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ជាតិ​នៃ​ប្រទេស​ជប៉ុន កាល​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០១៨ ស្ដី​ពី​ការ​ចាប់​បង្ក្រាប​មុខសញ្ញា​ជនជាតិ​កា​ណា​ដា​ពី​បទ​ជួញដូរ​គ្រឿងញៀន​នៅ​ទីក្រុង​តូ​ក្យូ​រួច​មក ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ជប៉ុន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​បើក​ការ​ស៊ើបអង្កេត ដឹង​ច្បាស់​ថា មាន​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​មួយ​ក្រុម​បាន និង​កំពុង​លាក់ខ្លួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត ។ ក្រុម​នោះ​បាន​មាន​គោលបំណង​រៀបចំ​ដឹក​ជញ្ជូន​គ្រឿងញៀន​ជិត​៥​គីឡូ​តាម​រថយន្ត​ចេញពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប ដើម្បី​នាំ​ឆ្លង​ដែន​ទៅ​កាន់​ប្រទេស​ញូ​សឺ​ឡែ​ន ។ ដែល​ផែនការ​របស់​ក្រុម​ឧក្រិដ្ឋជន​នោះ ស្ថិត​ក្នុង​ការ​តាម​ប្រមាញ់​របស់​កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​រួច​ទៅ​ហើយ​ក៏​គ្រាន់​ថា សមត្ថកិច្ច​រង់ចាំ​មើល​ពួក​គេ​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​ទើបត្រូវ​បាន​បង្ក្រាប ។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី​០៦ កុម្ភៈ ក្រុម​ឧក្រិដ្ឋជន​ម្នាក់ ក្នុង​ចំណោម​បក្សពួក​៥​នាក់​បាន​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​គ្រឿងញៀន​ជិត​៥​គីឡូ តាម​រថយន្ត​ចេញពី​ដល់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប​ក៏​ត្រូវ​កម្លាំង​សហការ​ប្រចាំ​ព្រ​លាន​ចាប់ខ្លួន តែ​ម្តង​ទៅ ។ ខណៈនោះ​មេ​ក្លោ​ង និង​បក្សពួក​៤​នាក់​នៅ​ភ្នំពេញ​ក៏​ត្រូវ​កម្លាំង​មន្ទីរ​គ្រឿងញៀន​ក្របួច​ភ្លាម​ដែរ ។ ក្រុម​ឧក្រិដ្ឋជន​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ជាមួយ​វត្ថុ​តាង​គ្រឿងញៀន​ជិត​៥​គីឡូក្រាម តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ