ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេធាវី​ថា លោក​កឹ​ម សុខា មិន​គាំទ្រ​យុទ្ធសាស្ត្រ​ទូងស្គរ​របស់​លោក​សម រ​ង្ស៊ី

5 ឆ្នាំ មុន

មេធាវី​របស់​លោក កឹ​ម សុខា បាន​និយាយ​ថ្មី​ៗ​នេះ​ថា លោក កឹ​ម សុខា មិន​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​ណាមួយ​ដែល​ស្រែក​បំពង​សំឡេង​ដោយ​លោក សម រ​ង្ស៊ី…

មេធាវី​របស់​លោក កឹ​ម សុខា បាន​និយាយ​ថ្មី​ៗ​នេះ​ថា លោក កឹ​ម សុខា មិន​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​ណាមួយ​ដែល​ស្រែក​បំពង​សំឡេង​ដោយ​លោក សម រ​ង្ស៊ី នោះ​ទេ ។

លោក​ចាន់ ចេ​ង សហ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​កឹ​ម សុខា បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​កាលពី​ថ្មី​ៗ​នេះ​ថា លោក កឹ​ម សុខា «​គាត់ (​កឹ​ម សុខា​) មិន​មាន​សេរីភាព​មែន ប៉ុន្តែ​គាត់​មាន​សម្បជញ្ញៈ​ដឹង​ថា អ្នក​កំពុង​តែ​ធ្វើ​អ្វី មក​លើ​រូប​គាត់ និង​ប្រទេស​ជាតិ​» ។ លោក​បញ្ជាក់​ថា «​យុទ្ធសាស្ត្រ​ស្ងប់ស្ងាត់ កាលៈទេសៈ​ខ្លះ​ឈ្នះ​ទាំង​ខ្លួនឯង​ឈ្នះ​ទាំង​គូប្រជែង ។

យុទ្ធសាស្ត្រ​បំពង​សំឡេង​គ្រប់​កាលៈទេសៈ អាច​ជា​ការ​ដេញ​បង្អើល​ចាប តែ​ក៏​អាច​ជា​ការ​ដាស់​ខ្លា​ឲ្យ​ដេញ​ខាំ​ខ្លួន និង​អ្នក​ភូមិ​ផង​ដែរ​» ។ លោក​មេធាវី​បាន​លើក​ឡើង​ទៀត​ថា លោក​កឹ​ម សុខា មិន​ធ្វើ និង​មិន​គាំទ្រ​នូវ​យុទ្ធសាស្ត្រ​ណា​ដែល​រុញច្រាន​ប្រជាពលរដ្ឋ​ខ្មែរ ឬ​អ្នកគាំទ្រ​ឲ្យ ទទួល​រង​គ្រោះ​ជំនួស ហើយ​ខ្លួន​គេចវេះ​នោះ​ឡើយ ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​មេធាវី​ការពារ​ក្តី​ឲ្យ​កឹ​ម សុខា​នេះ បន្ទាប់​ពី​លោក​សម រ​ង្ស៊ី​បាន​បង្កើន​សកម្មភាព​រិះគន់​ដល់​រដ្ឋាភិបាល​កម្ពុជា និង​បាន​កំពុង​ប្រមូល​មនុស្ស​អោយ​បាន​ច្រើន​សម្រាប់​ការ​វិល​ត្រឡប់​មក​វិញ​របស់​គាត់ ។ ប៉ុន្តែ​គេ​នៅ​មិន​ប្រាកដ​នៅឡើយ​ថា តើ​លោក សម រ​ង្ស៊ី ប្រាកដជា​នឹង​វិល​ត្រឡប់​មក​វិញ​ឬ​អត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ