ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ក្មេង​ស្រី​សិស្សសាលា​ម្នាក់​បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​កន្លែង​និង​២​នាក់​ទៀត​របួសធ្ងន់

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ក្មេង​ស្រី​សិស្សសាលា​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង រីឯ​អ្នក​រួម​ដំណើរ​ចំនួន​២​នាក់ បាន​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត រវាង​រថយន្ត​បើក​បុក​ម៉ូតូ​ដែល​បើក​បញ្ច្រាសទិស​គ្នា ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​០៧​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​០៧ ខែកុម្ភៈ…

ខេត្តតាកែវ ៖ ក្មេង​ស្រី​សិស្សសាលា​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង រីឯ​អ្នក​រួម​ដំណើរ​ចំនួន​២​នាក់ បាន​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត រវាង​រថយន្ត​បើក​បុក​ម៉ូតូ​ដែល​បើក​បញ្ច្រាសទិស​គ្នា ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​០៧​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​លើ​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ​៧១-៧២ ស្ថិត​ក្នុងភូមិ​ត្រាវ​អែម ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

នគរបាល​ស្រុក​ត្រាំកក់​បាន​ប្រាប់​ថា ករណី​នេះ​កើតឡើង​រវាង​ម៉ូតូ និង​រថយន្ត​ដែល​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ដែល​រថយន្ត​បង្ក ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ 3.8956 (​អ្នកបើកបរ​គេចខ្លួន​បាត់​) បើកបរ​មក​ពី​ទិស​ខាងត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​ខាងលើ​បាន​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GH- 6027 ដែល​បើកបរ​ដោយ​ឈ្មោះ លន់ ច័ន្ទ​ដា​រ៉ា ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជា​សិស្ស (​ស្លាប់​នៅ​កន្លែង​កើតហេតុ​) រស់នៅ​ភូមិ​ដំណាក់​រវាង ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

ដោយឡែក​អ្នក​រួម​ដំណើរ​២​នាក់​ខាងក្រោយ​មានឈ្មោះ លន់ សោ​ម៉ា ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជា​សិស្ស (​រង​របួសធ្ងន់​) និង​ម្នាក់​ទៀត​ឈ្មោះ រឹង រចនា ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជា​សិស្ស (​រង​របួសធ្ងន់​) រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​នឹង​ជន​រង​គ្រោះ​ដែល​ស្លាប់​ដែរ ។

ក្រោយ​កើតហេតុ​អ្នក​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ដូន​កែវ ដោយឡែក​វត្ថុ​តាង​ទាំង​២​គ្រឿង​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​នៅ​ពេល​ក្រោយ ចំណែក​សព​បាន​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ