ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹកគោ​យក​ទៅ​លាង​ទឹក​ស្រាប់តែ​ប្រទះ​ឃើញ​ស្លុតចិត្ត

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ជា​មនុស្ស​វិកលចរិត​បាន​ដើរទៅ​លើ​ស្ពាន​រហូត​ធ្លាក់ទឹក​ព្រែក​ស្លាប់ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក​មក​ជួយ​រាវ​ស្រង់​ក្នុង​ទឹក​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​១៦​និង​២០​នាទី នៅ​ចំណុច​ក្នុង​ទឹក​ព្រែក​ទីវ ភូមិ​កោះទៀវ (​ក​)…

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ជា​មនុស្ស​វិកលចរិត​បាន​ដើរទៅ​លើ​ស្ពាន​រហូត​ធ្លាក់ទឹក​ព្រែក​ស្លាប់ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក​មក​ជួយ​រាវ​ស្រង់​ក្នុង​ទឹក​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​១៦​និង​២០​នាទី នៅ​ចំណុច​ក្នុង​ទឹក​ព្រែក​ទីវ ភូមិ​កោះទៀវ (​ក​) ឃុំ​សំពៅ​ពូន ស្រុ​កោះធំ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ ម៉ែ​ន ប៉ឹង អាយុ​៦៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​គ្មាន (​ជា​មនុស្ស​វិកលចរិត​) មាន​ទីលំនៅ​ៗ​ភូមិ​ត្រពាំង​ត្រាវ ឃុំ​ស្លា ស្រុក​សំរោង ខេត្តតាកែវ ។

តាម​ការ​បំភ្លឺ​របស់​លោក ពុធ សំ​អុល មេ​ភូមិ​កោះទៀវ​(​ក​) ឃុំ​សំពៅ​ពូន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ជន​រង​គ្រោះ​បាន​មក​ស្នាក់​នៅ​តាម​ស្ពាន​ក្នុងភូមិ​របស់​គាត់​ពុំ​មាន​សាច់ញាតិ​ទេ ។

តាម​ការ​ឆ្លើយ​បំភ្លឺ​របស់​ឈ្មោះ ដាំ ខ្ច​ង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ និង​ឈ្មោះ សៅ នី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ៗ​ភូមិ​កោះទៀវ​(​ក​) ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​១៤​និង​០០​នាទី គាត់​បាន​ដឹកគោ​យក​ទៅ​លាង​ទឹក​នៅ​ចំណុច​ខាងលិច​ស្ពានឈើ ព្រែក​ទីវ បានឃើញ​មនុស្ស​វិកលចរិត​ម្នាក់ ភេទ​ប្រុស អាយុ​ប្រហែល​ចន្លោះ​ពី​៦០​ឆ្នាំ ទៅ​៦៥​ឆ្នាំ ចុះ​ងូតទឹក​នៅ​ចំណុច​ខាងលិច​គល់​ស្ពានឈើ​ព្រែក​ទីវ ខាងលិច​ផ្លូវជាតិ​លេខ​២១ ចំងាយ​៤៥០​ម៉ែត្រ មួយសន្ទុះ​ក្រោយមក ក្រោយ​ពី​គាត់​លាង​ទឹក​គោ​រួច​ក៏​បាត់​មនុស្ស​នោះ​ពុំ​ឃើញ ហើយ​នៅ​លើគោក​ក៏​ពុំ​ឃើញ សង្ស័យ​ថា លង់ទឹក​ក៏​រាយការណ៍​ជូន​លោក​មេ​ភូមិ ក្រោយមក​លោក​មេ​ភូមិ និង​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ក៏​នាំ​គ្នា​ចុះ​រាវរក ប្រទះ​ឃើញ​ជន​រង​គ្រោះ​នៅ​ក្នុង​ទឹក​ព្រែក​ជម្រៅ​៣​ម៉ែត្រ តែ​ស្លាប់​បាត់​ទៅ​ហើយ រួច​ស្រង់​ជន​រង​គ្រោះ​ឡើង​លើគោក ហើយ​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​សំពៅ​ពូន និង​រាយការណ៍​បន្ត​មក​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​បាន​បង្កើត​គណៈកម្មការ​ចំរុះ​មាន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល អាជ្ញាធរ​មូលដ្ឋាន និង​លោកគ្រូ​ពេទ្យ ដើម្បី​ធ្វើការ​ពិនិត្យ​សាកសព ។ គណៈកម្មការ​ចំរុះ​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​លង់ទឹក​ស្លាប់ ។

ក្រោយ​ពី​ពិនិត្យ​ចប់​សព្វគ្រប់​សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ជន​រង​គ្រោះ​ជូន​លោក​មេ​ប៉ុស្តិ៍​សំពៅ​ពូន និង​លោក​មេ​ភូមិ​កោះទៀវ (​ក​) ដើម្បី​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ស្រុក​កំណើត ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ