ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ជា​មន្ត្រី​ប៉ូលិស​ទៅ​ប្រចាំការ ប្រពន្ធ​ទៅ​ធ្វើការ ព្រះ​អគ្គី​ភ័យ​លេប​ត្របាក់​ផ្ទះ​៣​ខ្នង​ខ្ទេច​គ្មាន​សល់

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះក្បឿង​ចំនួន​៣​ខ្នង ដែល​ជា​កម្មសិទ្ធិ​របស់​មន្ត្រី​នគរបាល​ស្រុក​កំពង់ត្រឡាច​ម្នាក់ ត្រូវ​បានអគ្គី​ភ័យ​ឆេះ​ខ្ទេច​អស់ទាំង​ស្រុង ខណៈ​ដែល​ម្ចាស់ផ្ទះ​ទាំង​ពីរនាក់​ប្តី​ប្រ​ព​ន្ឋ​មិន​នៅផ្ទះ ។ ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល​ថ្ងៃ​ទី ៦…

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះក្បឿង​ចំនួន​៣​ខ្នង ដែល​ជា​កម្មសិទ្ធិ​របស់​មន្ត្រី​នគរបាល​ស្រុក​កំពង់ត្រឡាច​ម្នាក់ ត្រូវ​បានអគ្គី​ភ័យ​ឆេះ​ខ្ទេច​អស់ទាំង​ស្រុង ខណៈ​ដែល​ម្ចាស់ផ្ទះ​ទាំង​ពីរនាក់​ប្តី​ប្រ​ព​ន្ឋ​មិន​នៅផ្ទះ ។ ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល​ថ្ងៃ​ទី ៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ក្នុងភូមិ​ស្រែ​ប្រី​យ៍ ឃុំ​អូរ​ឬ​ស្សី ស្រុក​កំពង់ត្រឡាច ។

លោក ន​ន ស៊ី​ណាត អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច បានអោយ​ដឹង​ថា ផ្ទះ​ដែល​ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ​នោះ ជា​កម្មសិទ្ធិ​របស់​លោក លី សំអាត អាយុ​៣៨ ឆ្នាំ ជា​មន្ត្រី​មាន​ឋានន្តរស័ក្តិ អនុសេនីយ៍ទោ និង​ជា​នាយ​រង​ផ្នែក​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល ស្រុក​កំពង់ត្រឡាច ។

ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ មិន​មាន​អ្នក​ណា​នៅផ្ទះ​នោះ​ទេ ដោយ​លោក លី សំអាត ជា​ប្តី ត្រូវ​ទៅ​ប្រចាំការ​នៅ​ភូមិ​លា​ច ចំណែក​ប្រពន្ធ របស់​គាត់​បាន​ទៅ​ធ្វើការ​នៅ​រោងចក្រ​ស្បែកជើង​ ។ ​ដោយ
ឡែក​កូន​ៗ​ទាំង​២​នាក់​បាន​ទៅ​នៅ​ជាមួយ​ជីដូន​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះ​នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​៣​រសៀល ស្រាប់តែ​​មាន​អណ្តាតភ្លើង​
ឆាបឆេះ​ផ្ទះ​របស់​មន្ត្រី​នគរបាល​ខាងលើ យ៉ាង​សន្ធោសន្ធៅ ពេល​នោះ រថយន្ត​របស់​អធិការ​ដ្ថា​ន​នគរបាល​ស្រុក​កំពង់ត្រឡាច​បាន​ចេញ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អស់​ចំនួន​៣​គ្រឿង ។ ប៉ុន្តែ​ដោយសារ​តែ​ភ្លើង​ឆាប
ឆេះ​ខ្លាំង​ពេក​មិន​អាច​ជួយ​សង្គ្រោះ​អ្វី​បាន​ឡើយ គ្រាន់តែ​ទប់ទល់​សភាពការណ៍​មិន​អោយ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​តែ​ប៉ុណ្ណោះ ។

ចំពោះ​ទំហំ​នៃ​ការ​ខូចខាត​វិញ​រួម​មាន ផ្ទះ​ទំហំ​៨​ម៉ែត្រ​គុណ​នឹង​៩ ម៉ែត្រ ដែល​មាន​ជញ្ជាំង​ក្តារ ក្រាល​ក្តា​រ​ ប្រក់​ក្បឿង​ចំនួន​៣​ខ្នង ត្រូវ​បាន​ឆេះ​ខ្ទេច​ទាំងស្រុង​តែ​ម្ដង ជាមួយ​គ្នា​នោះ​ផ្ទះបាយ​ដែល​មាន​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ​ក៏​ត្រូវ​ភ្លើង​ឆេះ​ខ្ទេច​អស់​ដែរ ។ ចំពោះ​សម្ភារៈ​ខូចខាត​រួម​មាន​ស្រូវ​ចំនួន​២០​បាវ អង្ករ​ចំនួន​១៥០​គីឡូក្រាម ប្រាក់​៥០​ម៉ឺន​រៀល ប្រាក់​២​ពាន់​ដុល្លារ មាស​៥​ជី ទូរទស្សន៍​១ កង្ហា​១ ឯកសារ​គ្រួសារ និង​សម្ភារៈ​ជា​ច្រើន​ទៀត ។

ចំពោះ​មូលហេតុ​នៃ​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​ខាងលើ លោក​អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច​បាន​បញ្ជាក់​ថា​គឺ​បណ្ដាល​មក​ពី​ទុ​ស្សេរ​ចរន្ត​អគ្គិស​នី​។ ជា​ចុង​ក្រោយ​ក្នុង​នាម​លោក​ជា​អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច សូម​អំពាវនាវ​ដល់​សប្បុរសជន​ជិត​ឆ្ងាយ សូម​មេត្តា​ជួយ​ដល់​គ្រួសារ​រង​គ្រោះ​ខាងលើ​នេះ​ផង ​ព្រោះ​ពេល​នេះ នៅ​សល់​ខោអាវ​មួយ​ចង្កេះ​ម្នាក់​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ